ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រាលដាល​រុយ​.ស​បំផ្លា.ញស្រូវ ខណ​:​​រឿង​ដង្កូវ​​មិន​ទាន់​ចប់

4 ខែ មុន
  • ភ្នំពេញ

នៅ​ពេល​ដែល​ការ​រីក​រាលដាល​ដង្កូវ​ហ្វូង​នៅ​មិន​ទាន់​ផុត​ស្រួលបួល​ផង មាន​សេចក្តីរាយការណ៍​ថា មាន​លេច​ករណី​ផ្ទុះ​ការ​រាលដាល​រុយ​.ស​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​បន្ថែម​ទៀត ។ ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​ការ​រាលដាល​រុយ.​សនេះ ត្រូវ​បាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០១ ខែ…

នៅ​ពេល​ដែល​ការ​រីក​រាលដាល​ដង្កូវ​ហ្វូង​នៅ​មិន​ទាន់​ផុត​ស្រួលបួល​ផង មាន​សេចក្តីរាយការណ៍​ថា មាន​លេច​ករណី​ផ្ទុះ​ការ​រាលដាល​រុយ​.ស​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​បន្ថែម​ទៀត ។

ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​ការ​រាលដាល​រុយ.​សនេះ ត្រូវ​បាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០១ ខែ កក្កដា ឆ្នាំ​២០២៤ ​កន្លង​ទៅ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំ​ដោយ​លោក គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ បាន​ចុះ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង ពិនិត្យ​ស្ថានភាព​នៃ​ការ​ផ្ទុះ​រាលដាល​រុយ​ស ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ និង​នាំ​យក​ថ្នាំ​អន្តរាគមន៍​បាញ់​សម្លាប់​រុយ​ស នៅ​ភូមិ​ព្រៃ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ ។

នា​ឱកាស​នៃ​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះ លោក គង់ គា មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ស្តី​ការ​បំផ្លាញ​របស់​រុយ.​ស​នេះ​ភ្លាម ក្រសួង​និង​អគ្គនាយកដ្ឋាន​ជំនាញ បាន​បញ្ជា​ឱ្យ​អង្គភាព​ជំនាញ​ចុះ​ពិនិត្យ និង​វាយតម្លៃ​អំពី​ស្ថានភាព​ទូទៅ​នៃ​ការ​បំផ្លាញ ដំណាំ​ស្រូវ​នៅ​តាម​បណ្តា​ឃុំ​រួម​មាន​ឃុំ​ល្វា និង​ឃុំ​បន្ទាយ​ចក្រី នៃ​ស្រុក​ព្រះស្តេច ។

តាម​រយៈ​ការ​ចុះ​ពិនិត្យ​ស្រែ​ឃើញ​ថា ការ​បំផ្លាញ​មាន​សភាព​ធ្ងន់ធ្ងរ និង​រាលដាល​កាន់តែ​ខ្លាំង​នៅ​តាម​ឃុំ​ផ្សេង​ៗ​ទៀត ​។ ខណៈ​ពេល​ជួប​ជាមួយ​កសិករ​នៅ​ភូមិ​ត្នោត​ច្រះ ឃុំ​ល្វា ស្រុក​ព្រះស្តេច លោក​ប្រធាន​នាយកដ្ឋាន​បាន​ជម្រាប​ជូន​ប្រជា​កសិករ​អំពី​ប្រវត្តិ​នៃ​ការ​បំផ្លាញ​លក្ខខណ្ឌ​នៃ​ការ​កកើត និង​ការ​បំផ្លាញ​របស់​រុយ​ស​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ ​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ការពារ​ដំណាំ​បាន​ណែនាំ​កសិករ​អំពី​វដ្ត​ជីវិត ការ​វាយ​តម្លៃ​ប្រជាករ​របស់​សត្វ​នេះ​ក្នុង​ស្រែ និង​ណែនាំ​អំពី​វិធីសាស្ត្រ​ផ្សេង​ៗ​ក្នុង​ការ​ការពារ និង​កម្ចាត់ រួម​ទាំ​បច្ចេកទេស​នៃ​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ផង​ដែរ​។

លោក គង់ គា ក៏​បាន​ណែនាំ​ឱ្យ​មន្ទី​កសិកម្ម​ខេត្ត ជា​ពិសេស​ មន្ត្រី​កសិកម្ម​ឃុំ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​វាយតម្លៃ​ផល​ប៉ះពាល់ និង​ធ្វើ​របាយការណ៍​បូក​សរុប​ជូន​អគ្គនាយកដ្ឋាន​កសិកម្ម និង​ក្រសួងកសិ​កម្ម ដើម្បី​ចាត់វិធានការ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេលវេលា ហើយ​ក្រុមការងារ​នឹង​បន្ត​ស្នាក់​នៅ​ក្នុង​ខេត្តព្រៃវែង ដើម្បី​ចូលរួម​វាយតម្លៃ និង​ចុះ​អន្តរាគមន៍​ជាមួយ​គ្នា​ ។

សូម​បញ្ជាក់​ដែរ​ថា នៅ​អំឡុង​ពេល​នៃ​ការ​ចុះ​ពិនិត្យ​នេះ អគ្គនាយកដ្ឋាន​កសិកម្ម​ក៏​បាន​ចែក​ថ្នាំ​កសិកម្ម​ដល់​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង និង​កសិករ​ដើម្បី​បាន​បាញ់​កម្ចាត់​សត្វ​រុយ​ស​លើ​ផ្ទៃដី​ចំនួន​២០​ហិ​កតា និង​ណែនាំ​ឱ្យ​កសិករ​បាញ់​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ