ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​បើក​បុ.ក​រះ​អ្នក​ថ្មើរ​ជើង​នៅ​កូរ៉េ​ខាង​ត្បូង​ បណ្ដាល​ឱ្យ​ស្លា.ប់​៩​នាក់

4 ខែ មុន

ទី​ក្រុង​សេអ៊ូល៖ ​មាន​ហេតុ​ការណ៍​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល និង​ដ៏​រន្ធត់​​១​កើត​ឡើង​នៅ​កណ្ដាល​រដ្ឋ​ធានី​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​យប់​មិញ​នៅ​ពេល​រថ​យន្ត​​១​​គ្រឿង​មិន​ដឹង​ជា​យ៉ាង​ម៉េច​នៅ​សុខ​ៗ​ស្រាប់​តែ​បើក​ទៅ​បុក​​រះ​អ្នក​ថ្មើរ​ជើង​នៅ​ជិត​សាលា​ក្រុង​សេអ៊ូល​​​តែ​ម្ដង​។ គេ​ដឹង​ថា​មនុស្ស​យ៉ាង​តិច​៩​នាក់​បាន​ស្លាប់​ និង​មនុស្ស​៤​នាក់​ទៀត​រង​របួស​។ នៅ​ក្នុង​ចំណោម​នោះ ជន​រង​គ្រោះ​៦​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។ ចំណែក​៣​នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​។…

ទី​ក្រុង​សេអ៊ូល៖ ​មាន​ហេតុ​ការណ៍​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល និង​ដ៏​រន្ធត់​​១​កើត​ឡើង​នៅ​កណ្ដាល​រដ្ឋ​ធានី​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​យប់​មិញ​នៅ​ពេល​រថ​យន្ត​​១​​គ្រឿង​មិន​ដឹង​ជា​យ៉ាង​ម៉េច​នៅ​សុខ​ៗ​ស្រាប់​តែ​បើក​ទៅ​បុក​​រះ​អ្នក​ថ្មើរ​ជើង​នៅ​ជិត​សាលា​ក្រុង​សេអ៊ូល​​​តែ​ម្ដង​។ គេ​ដឹង​ថា​មនុស្ស​យ៉ាង​តិច​៩​នាក់​បាន​ស្លាប់​ និង​មនុស្ស​៤​នាក់​ទៀត​រង​របួស​។ នៅ​ក្នុង​ចំណោម​នោះ ជន​រង​គ្រោះ​៦​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។ ចំណែក​៣​នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​។ នេះ​បើ​យោង​តាម​ការ​រៀប​រាប់​របស់​សាក្សី​ដែល​​​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​។​

ទី​ភ្នាក់​ងារ​ព័ត៌​មាន​យុន​ហាប់​​​ផ្សាយ​ថា​អ្នក​បើក​​​រថ​យន្ត​បង្ក​​​ជា​បុរស​​វ័យ​​៦៨​ឆ្នាំ។ គាត់​​បើក​ឡាន​​​បញ្ច្រាស​ទិស​ ហើយ​​ជ្រុល​​​ទៅ​បុក​រថ​យន្ត​២​គ្រឿង​​។ បន្ទាប់​មក​​​ជ្រុល​ទៅ​បុក​រះ​អ្នក​ថ្មើរ​ជើង​តែ​ម្ដង​។ សមត្ថ​កិច្ច​​ចាប់​ខ្លួន​ជន​បង្កបាន​ហើយ​ ហើយ​កំពុង​សាក​សួរ​​​​។ គេ​ក៏​ចង់​ដឹង​ផង​ដែរ​ថា​តើគាត់​បើក​បរ​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ញៀន ឬ​គ្រឿង​ស្រវឹង​ដែរ​ឬ​ទេ​។ ចំណុច១​​ទៀត​ គេ​នឹង​ស៊ើប​អង្កេត​ចង់​ដឹង​ថា​តើ​ការ​ជ្រុល​ចង្កូត​ទៅ​ប៉ះ​ពារ​រថ​យន្ត​អ្នក​ដទៃ និង​ជ្រុល​ទៅ​បុក​មនុស្ស​ស្រស់​ៗ​បែប​នេះ​​​បណ្ដាល​មក​ពី​ការ​ជាន់​ហ្គែ​ច្រឡំ​​ ឬ​យ៉ាង​ណា​?​​ ទាំង​នេះ​សុទ្ធ​តែ​ជា​មូលដ្ឋាន​នៃ​ការ​វិនិច្ឆ័យ​ពី​ធាតុ​ផ្សំ​ និង​ការ​កំណត់​ទោស​ទណ្ឌ​ចំពោះ​ជន​បង្ក​។

ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​​​រថ​យន្ត​បង្ក​បាន​បើក​ទៅ​បុករថ​យន្ត​២​គ្រឿង​យ៉ាង​ពេញ​ទំហឹង​។ រួច​ក៏​បង្ហួស​ដំណើរ​ទៅ​បុក​អ្នក​ថ្មើរ​ជើង​ដែល​កំពុង​ឈរ​មួយ​កន្លែង​នៅ​​កន្លែង​ភ្លើង​ស្តុប​ដើម្បី​ត្រៀម​ដើរ​ឆ្លង​​ផ្លូវ​​នៅ​លើ​បន្ទាត់​ឆ្នូត​សម្រាប់​អ្នក​ដំណើរ​ឆ្លង​កាត់​។ យោង​តាម​គេហ​ទំព័រ​របស់​ទូរ​ទស្សន៍​ប៊ីប៊ី​ស៊ី (BBC) ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​​ម៉ោង​៩:៣០​យប់​ថ្ងៃ​ចន្ទ​។ អ្នក​បើក​បរ​​រថ​យន្ត​បង្ក​​​ប្រាប់​ថា​គាត់​បើក​ឡាន​​​សុខ​ៗ​​។ ប៉ុន្តែ​មិន​ដឹង​​យ៉ាង​ម៉េច​​ស្រាប់​តែ​​​ឡានរបស់​គាត់​​​បង្កើន​ល្បឿន​ស្ទុះ​ទៅ​មុខ​យ៉ាង​លឿន​១​​រំពេច​​ធ្វើ​ឱ្យ​គាត់​បាត់​ម្ចាស់​ការ​ទាំង​ស្រុង​​។

យោង​តាម​ការ​ស្រាវ​ជ្រាវ​ថយ​ក្រោយ​​របស់​សមត្ថ​កិច្ច, រថ​យន្ត​​បង្ក​នោះ​បាន​​បើក​ចេញ​ពី​សណ្ឋា​គារ​​​​វេស​ស្ទីន ឆូស៊ុន ហូថែល (Westin Chosun Hotel) ដែល​ស្ថិត​នៅ​ក្បែរ​​​សា​លា​ក្រុង​សេអ៊ូល។​​​ ចេញ​ដំណើរ​នៅ​ម៉ោង​៩:២៧​នាទី​ បើក​បរ​បាន​ពីរ​បី​នាទី​​ប៉ុណ្ណោះ​ក៏​ជួប​នឹង​ហេតុ​ការណ៍​នេះ​តែ​ម្ដង​នៅ​ម៉ោង​៩:៣០​យប់​។​​ អ្នក​បើក​បរ​រូប​នេះ​បាន​និយាយ​ប្រកែក​ថា​ខ្លួន​មិន​បាន​ប្រើ​ប្រាស់សារ​ធាតុ​អ្វី​ទាំង​អស់។​​ ប៉ុន្តែ​នេះ​ជា​រឿង​ចៃ​ដន្យ​តែ​ប៉ុណ្ណោះ។​ នៅ​ពេល​គាត់​​បើក​បរ​សុខ​ៗ​ស្រាប់​តែ​រថ​យន្ត​នេះ​បង្កើន​ល្បឿន​ស្ទុះ​ទៅ​មុខ​ដោយ​ខ្លួន​ឯង​ធ្វើ​ឱ្យ​គាត់​បាត់​ម្ចាស់​ការ​ទាំង​ស្រុង​​មិន​ដឹង​ថា​ត្រូវ​បញ្ឈប់​សកម្ម​ភាព​របស់​វា​​ដោយ​វិធី​ណា​។

​ហេតុ​ការណ៍​នេះ​កើត​ឡើង​​នៅ​តំបន់​កណ្ដាល​ក្រុង និង​​កើត​ឡើង​ចំ​ពេល​ដែល​មនុស្ស​កំពុង​ធ្វើ​ដំណើរ​​កក​កុញ​​។ ហេតុ​នេះ​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​​​។ សាក្សី​ខ្លះ​និយាយ​ថា​រថ​យន្ត​​បង្ក​នោះ​មុន​ដំបូង​បាន​បើក​លឿន​ស្លេវ​​ទៅ​បុក​រថ​យន្ត​អ្នក​ដទៃ​ជា​ច្រើន​គ្រឿង។​ បន្ទាប់​មក​បើក​ទៅ​​បុក​អ្នក​ថ្មើរ​ជើង​ដែល​ឈរ​ស្ងៀម​​នៅ​កន្លែង​ភ្លើង​ស្តុប​​។ បន្ទាប់​ពី​បើក​បុក​ស្លាប់​មនុស្ស​មិន​ចេះ​តិច​នាក់​ហើយ, រថ​យន្ត​នេះ​នៅ​តែ​​បន្ត​ដំណើរ​ទៅ​មុខ​ប្រហែល​១​រយ​ម៉ែត្រ​ទើប​​​ឈប់​ស្ងៀម​។​

មិន​យូរ​ប៉ុន្មាន​ រថ​យន្ត​សង្គ្រោះ​៣៧​គ្រឿង និង​បុគ្គលិក​១៣៤​នាក់​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​។ ​អ្នក​ដែល​សន្លប់​ស្ដូក​ស្ដឹង​ត្រូវ​គេ​ដាក់​ឧបករណ៍​ឆក់​បេះ​ដូង​។ ប្រភព​ខ្លះ​អះ​អាង​ថា​ជន​រង​គ្រោះ​​ទាំង​របួស​ និង​ស្លាប់​​សុទ្ធ​តែ​ជា​បុរស​ទាំង​អស់​​។ ក្នុង​នោះ ៤​នាក់​អាយុ​​ជាង​៥០​ឆ្នាំ​, ៤​នាក់​អាយុ​​ជាង​៣០​ឆ្នាំ និង​ម្នាក់​អាយុ​​ជាង៤០​ឆ្នាំ​​។​ ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល​។ លោក​បាន​ណែ​នាំ​ទៅ​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ និង​សុវត្ថិ​ភាព​ លោក​លី​សាង​មីន (Lee Sang-min​) ដើម្បី​​​​ខិត​ខំ​​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​មនុស្ស​ និង​​​ព្យាបាល​មុខ​របួស​របស់​ពួក​គេ​រហូត​ដល់​ជា​សះ​ស្បើយ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ