រាជធានីភ្នំពេញ ៖ បាងកក អ៊ែរវេយ៍ មានក្តីសោមនស្សរីករាយ សូមគោរពអញ្ជើញអស់លោកអ្នកចូលរួមក្នុងកម្មវិធី “Bangkok Airways Boutique Journey” នៅថ្ងៃទី 5, 6 និង 7 កក្កដា 2024 ចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ ៨ យប់ នៅ Central Court ជាន់ផ្ទាល់ដី នៃផ្សារទំនើប អ៉ីអន 2 ។
លោកអ្នកនឹងបានចូលរួមការបង្ហាញ និងដាក់លក់ជាផ្លូវការមុនគេនូវ “Cambodia Travel Pass” ដែលជាបណ្ណពិសេស សម្រាប់ការធ្វើដំណើរឥតកំណត់រវាង ភ្នំពេញ-បាងកក ឬ សៀមរាប-បាងកក ចាប់ពីថ្ងៃទី ១ សីហា ២០២៤ រហូតដល់ ៣១ កក្កដា ២០២៥ ។ ក្នុងតម្លៃត្រឹមតែ 2590 ដុល្លារ បណ្ណនេះផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនដូចជា ៖ ការដំឡើងជាសមាជិកភាព FlyerBonus Premier ទទួលបាន ១០ គីឡូក្រាម បន្ថែមសម្រាប់ការដាក់អីវ៉ាន់ អាចចូលកន្លែងសម្រាករង់ចាំនៅ Blue Ribbon Club Business Class Lounge អាទិភាពក្នុងការចុះឈ្មោះ អាទិភាពក្នុងការឡើងយន្តហោះ អាទិភាពក្នុងការទទួលបានអីវ៉ាន់ អាចផ្លាស់ប្តូរការកក់ដោយឥតកំណត់ និងការជ្រើសរើសកន្លែងអង្គុយដោយសេរី ។ គួររំលឹកផងដែរថា បណ្ណពិសេសនេះមានចំនួនកំណត់ ។
បន្ថែមពីលើបណ្ណ “Cambodia Travel Pass” ក៏មានការលក់ជូនសំបុត្រយន្តហោះតម្លៃពិសេសផងដែរសម្រាប់ការធ្វើ ដំណើរពីថ្ងៃទី ៥ កក្កដា រហូតដល់ ៣១ ធ្នូ ២០២៤ ដែលមានតែនៅក្នុងកម្មវិធីនេះប៉ុណ្ណោះ ។ លោកអ្នកអាចរីករាយជាមួយ នឹងការធ្វើដំណើរទៅមករវាង ភ្នំពេញ-បាងកក ក្នុងតម្លៃចាប់ពី 208 ដុល្លារប៉ុណ្ណោះ ខណៈដែលការធ្វើដំណើរទៅមករវាង ភ្នំពេញ-បាងកក-ភូកេត ឬ ឈៀងម៉ៃ មានតម្លៃចាប់ពី 288 ដុល្លារប៉ុណ្ណោះ (តម្លៃសរុបរួមបញ្ចូលពន្ធទាំងអស់) ។
លើសពីនេះទៅទៀត អ្នកដែលបានជាវបណ្ណ ឬសំបុត្រយន្តហោះនៅក្នុងកម្មវិធី ព្រមទាំងអ្នកចូលរួមទាំងអស់ នឹងអាចលេងហ្គេមកម្សាន្ត ក៏ដូចជាមានឱកាសឈ្នះសំបុត្រយន្តហោះ និងវត្ថុអនុស្សាវរីយ៍ជារៀងរាល់ថ្ងៃផងដែរ ! ។ កុំរំលងឱកាសចំណេញសម្រាប់ការធ្វើដំណើរ និងសកម្មភាពសប្បាយៗនេះឱ្យសោះ ។ អញ្ជើញចូលរួមក្នុងកម្មវិធី “Bangkok Airways Boutique Journey” រួចចាប់ផ្ដើមការធ្វើដំណើររបស់អ្នក ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ