ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុ.ល​ស្រា​ស្លា.ប់​យ៉ាង​តិច​៣១​នាក់​នៅ​រដ្ឋ​តាមីល​ណាឌូ ប្រទេស​ឥណ្ឌា

5 ខែ មុន

ទី​ក្រុង​ញូដេលី៖ ថ្មី​ៗ​នេះ ជន​ជាតិ​ឥណ្ឌា​ពុល​ស្រាស​ជា​ច្រើន​នាក់​នៅ​រដ្ឋ​តាមីល​ ណាឌូ (Tamil Nadu)។ ក្នុង​នោះ​ជន​រង​គ្រោះ​​​៣១​នាក់​​បាន​ស្លាប់​ហើយ ហើយ​ជាង​៦០​នាក់​ទៀត​​មិន​ទាន់​ដឹង​យ៉ាង​ណា​នៅ​ឡើយ​ទេ​​ព្រោះ​កំពុង​​ស្ថិត​នៅ​​ក្នុង​​បន្ទប់​សង្គ្រោះ​បន្ទាន់​។ សាក្សី​និយាយ​ថា​ជន​រង​គ្រោះ​បាន​ទទួល​ទាន​​​ស្រា​ស​ដែល​មាន​លាយ​សារ​ធាតុ​ពុល​ទើប​បាន​ជា​មាន​បញ្ហា​ដល់​ថ្នាក់​នេះ​។ ជា​ទូទៅ​…

ទី​ក្រុង​ញូដេលី៖ ថ្មី​ៗ​នេះ ជន​ជាតិ​ឥណ្ឌា​ពុល​ស្រាស​ជា​ច្រើន​នាក់​នៅ​រដ្ឋ​តាមីល​ ណាឌូ (Tamil Nadu)។ ក្នុង​នោះ​ជន​រង​គ្រោះ​​​៣១​នាក់​​បាន​ស្លាប់​ហើយ ហើយ​ជាង​៦០​នាក់​ទៀត​​មិន​ទាន់​ដឹង​យ៉ាង​ណា​នៅ​ឡើយ​ទេ​​ព្រោះ​កំពុង​​ស្ថិត​នៅ​​ក្នុង​​បន្ទប់​សង្គ្រោះ​បន្ទាន់​។ សាក្សី​និយាយ​ថា​ជន​រង​គ្រោះ​បាន​ទទួល​ទាន​​​ស្រា​ស​ដែល​មាន​លាយ​សារ​ធាតុ​ពុល​ទើប​បាន​ជា​មាន​បញ្ហា​ដល់​ថ្នាក់​នេះ​។ ជា​ទូទៅ​ អ្នក​បិត​ស្រា​ខ្លះ​អាច​នឹង​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប្រភេទ​អង់​ទ្រីន​ដាក់​នៅ​នឹង​ចុង​ចង្កឹះ​ ហើយ​ជ្រលក់​ចូល​ទៅ​ក្នុង​ស្រាស​ដើម្បី​​បង្កើន​ថាម​ពល​ស្រា​ស​​ដែល​មាន​កម្រិត​អាល់​កុល​ទាប មាន​ន័យ​ថា​ស្រា​មិន​សូវ​ខ្លាំង​ ឱ្យ​វា​​ខ្លាំង​​ឡើង​វិញ​។​

អាជ្ញាធរ​ថ្លែង​​ថា​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​​, មនុស្ស​ជាង​​​១​រយ​នាក់​ធ្លាក់​ខ្លួនឈឺ​ជា​ទម្ងន់។​​ អ្នក​ខ្លះ​ចុះ​ក្អួត​ អ្នកខ្លះ​ចុក​ពោះ​ និងអ្នក​ខ្លះ​ទៀត​​រាក​រូស​មិន​ព្រម​បាត់​ទាល់​តែ​​សោះ​។ គេ​បាន​បញ្ជូន​​ជន​រង​គ្រោះ​​​ទាំង​នេះ​​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​នៃ​ស្រុក​ខា​ឡាក់​គូរីឈី (Kallakurichi) ចម្ងាយ​២៥០​គីឡូម៉ែត្រ​ពី​រដ្ឋ​ធានី​ឆេន​ណៃ (Chehnnai) នៃ​រដ្ឋ​តាមីល​ ណាឌូ។ នេះ​បើ​​តាម​អ្នក​នាំ​ពាក្យ​ឥណ្ឌា​។

ដើម្បី​បញ្ចេញ​ប្រតិ​កម្ម​តប​ចំពោះ​បញ្ហា​នេះ​ អាជ្ញា​ធរ​សម្រេច​ចិត្ត​ព្យួរ​មុខ​តំណែង​របស់​មន្ត្រី​មូល​ដ្ឋាន​យ៉ាង​តិច​ដប់​នាក់​ដែល​ជា​អ្នក​​​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​​ពុល​ស្រាស​នេះ​។ នៅ​ក្នុង​នោះ​ក៏​មាន​ការ​ព្យួរ​តំណែង​មន្ត្រីប្រមូល​ពន្ធ​ និង​អធិការ​នគរ​បាល​ម្នាក់​ផង​ដែរ​​។ ​ពួក​គេ​ត្រូវ​តែ​ដឹង​ឮ​រឿង​នេះ​ មិន​អាច​បណ្ដោយ​ឱ្យ​មនុស្ស​បិត​ស្រា​ដាក់​ថ្នាំ​ពុល​លាយ​ចូល​ស្រា​បែប​នេះ​ឡើយ​។

អភិបាល​រដ្ឋ​តាមីល​ ណាឌូ​​បង្ហោះ​នៅ​លើ​បណ្ដាញ​ទ្វីត​ថឺ​​បង្ហាញ​ការ​តក់​ស្លុត​ឥត​ឧប​មា​ និង​សោក​ស្ដាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ចំពោះ​ហេតុ​ការណ៍​នេះ​។ ហេតុ​នេះ​ដើម្បី​ស្អំ​ចិត្ត​របស់​ជន​រង​គ្រោះ និង​​ក្រុម​គ្រួសារ​សព លោក​បាន​ប្រកាស​ច្បាស់​​​ហើយ​ថា​ត្រូវ​តែ​ចាត់​វិធាន​ការ​ក្ដៅ​ចំពោះ​មន្ត្រី​មូល​ដ្ឋាន​ដែល​បណ្ដោយ​ឱ្យ​មាន​ករណី​នេះ​កើត​ឡើង​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​។

ថ្មី​ៗ​នេះ សមត្ថ​កិច្ច​ចាប់​ខ្លួន​​អ្នក​ពពាយ​នាយ​លក់​ស្រា​ស​ម្នាក់​ឈ្មោះ​គោវីន​ដារ៉ាច (Govindaraj) អាយុ​៤៩​ឆ្នាំ​ពី​បទ​លក់​ស្រា​មាន​ជាតិ​ពុល។ សមត្ថ​កិច្ច​ក៏​រឹប​អូស​បាន​ស្រា​ស​លាយ​សារ​ធាតុ​មេ​តាណុល​២រយ​លីត្រ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​​​រដ្ឋាភិបាល​ឥណ្ឌា​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​​​ផ្សាយ​នៅ​លើ​ទូរ​ទស្សន៍​អេ​អឹន​អាយ (ANI) របស់​ឥណ្ឌា,​ គេ​ឃើញ​ថា​មន្ត្រី​សុខា​ភិបាល​ថ្នាក់​មូល​ដ្ឋាន​​​ដឹក​ជញ្ជូន​​ជន​​រង​គ្រោះ​ដាក់​តាម​រថ​យន្ត​គិលាន​សង្គ្រោះ (ឡាន​ពេទ្យ) បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​។

​វីឌីអូ​ឃ្លីប​ខ្លះ​ទៀត​បង្ហាញ​រូប​មនុស្ស​ឈរ​តម្រង់​ជួរ​គ្នា​នៅ​​ខាង​ក្រៅ​ឈាប​ន​ដ្ឋាន​បូជា​សព​នៃ​ស្រុក​ខាឡាគូរីឈី (Kallakurichi)។ សូម​រំលឹក​​ថា​នេះ​មិន​មែន​ជា​ករណី​ថ្មី​ទេ​ដែល​ជន​ជាតិ​ឥណ្ឌា​ស្លាប់​យ៉ាង​រង្គាល​ដោយ​សារ​​ការ​​ទទួល​ទាន​​ស្រាស​។ នៅ​ប្រទេស​ដទៃ​ទៀត​ក៏​ដូច​គ្នា​ដែរ​។ បើ​ស្រាស​នោះ​ផលិត​មក​តាម​រយៈ​ការ​បិត​ស្រា​ត្រឹម​ត្រូវ​មិន​ថ្វី​ទេ​។ ប៉ុន្តែ​អ្នក​បិត​ស្រា​ខ្លះ​ចូល​ចិត្ត​លេង​ផ្លូវ​កាត់​។ ពួក​គេ​មិន​ត្រូវ​ការ​បិត​ស្រា​អ្វី​ទាំង​អស់​ ប៉ុន្តែ​ពួក​គេ​​យក​ទឹក​សុទ្ធ​លាយ​ជា​មួយ​មេតាណុល​​ដើម្បី​បង្កើត​បាន​ជា​ស្រា​។

​នៅ​ក្នុង​ករណី​ខ្លះ​​,​ អ្នក​បិត​ស្រា​បិត​បាន​ស្រា​ស​ហើយ ប៉ុន្តែ​ភ្លក្ស​មើល​ទៅ​នៅ​មាន​រស​ជាតិ​មិនសូវ​ខ្លាំង​ ឬ​មាន​រស​ជាតិ​ភ្លែម​ៗ​។ ដូច្នេះ​ ពួក​គេ​ប្រើ​ចុង​ចង្កឹះ​ ឬ​ស្លាប​ព្រា​ដួស​យក​ថ្នាំ​​សម្លាប់​សត្វ​ល្អិត​បន្តិច​មក​ដាក់​ចូល​ទៅ​ក្នុង​ស្រា​។ ពេល​នោះ ស្រា​ស​នឹង​មាន​កម្រិត​ខ្លាំង​ឡើង​វិញ​។ អ្នក​ដែល​រង​គ្រោះ​ខ្លាំង​គឺ​អ្នក​​ទទួល​ទាន​ស្រា​​។ អីចឹង​ហើយ​​បាន​ជា​អ្នក​ខ្លះ​ទទួល​ទាន​​ស្រា​ស​យូរ​ៗ​ទៅ​ក្រិន​ថ្លើម​ខ្ទេច​ខ្ទី​អស់​។ អ្នក​ខ្លះ​ទទួល​ទាន​​ស្រា​ស​យូរ​ៗ​ទៅ​ធ្វើ​ឱ្យ​ខូច​តម្រង​នោម​អស់​រលីង​។ មិន​ចាំ​បាច់​តែ​ស្រា​ស​ទេ​។ សូម្បី​តែ​ស្រា​ដប​ដែល​ឃ្លុំ​បេ​ជិត​ក៏​​មាន​បញ្ហា​ដូច​​គ្នា​បើ​ទិញ​ប៉ះ​ចំ​ស្រា​ក្លែង​ក្លាយ​​។​ អ្នក​​ទទួល​ទាន​​នឹង​​​​ទទួល​រង​ផល​វិបាក​ដូច​គ្នា​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ