ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាកណ្ដាលប្រដាល់បង្ហើបប្រាប់ពីរឿងប្រាក់ចំណូលការងារ ខុសពីកីឡាករឆ្ងាយ

6 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការងារ​ជា​ចៅក្រមឬ​អាជ្ញាកណ្ដាលកីឡាប្រដាល់​ បើទោះជាគេមើលឃើញថា ពិតជា​

រាជធានីភ្នំពេញ ៖ ការងារ​ជា​ចៅក្រមឬ​អាជ្ញាកណ្ដាលកីឡាប្រដាល់​ បើទោះជាគេមើលឃើញថា ពិតជា​បាន​ផ្ដល់​ចំណូល​សម្រាប់​ពួកគាត់ដែលភាគច្រើនជាកីឡាករ​ចាស់​ៗ​ចូល​និវត្តន៍ មាន​បញ្ហា​សុខភាពប្រកួត​លែង​កើត​ក្ដី ក៏ការងារ​នេះ​មិនទទួលបានប្រាក់កម្រៃខ្ពស់ដូចកីឡាករនោះទេព្រោះក្នុង១កម្មវិធីទទួលបានតែជាង១០ដុល្លារប៉ុណ្ណោះ ។

ជាក់ស្ដែង ប៉ុន្មានថ្ងៃមុននេះលោកម៉ាក់ សាមឿន ដែលជាអាជ្ញាកណ្ដាលប្រដាល់ដ៏ល្បីមួយរូបបានបង្ហើបឱ្យដឹងពីតម្លៃខ្លួនដែលលោកទទួលបានក្នុងមួយកម្មវិធីប្រដាល់នាពេលបច្ចុប្បន្នគឺត្រឹមតែ​១៦ដុល្លារប៉ុណ្ណោះ ។

លោកថា ទោះបី១កម្មវិធីលោកត្រូវធ្វើអាជ្ញាកណ្ដាល២-៣គូនិងចៅក្រមផងក៏លោកទទួលបានប្រាក់ឧបត្ថម្ភ១៦ដុល្លារដែរ ។ ដូច្នេះ សូមហ្វេនៗរបស់លោកឈប់យល់ច្រឡំថាលោកទទួលបានប្រាក់កម្រៃច្រើនខ្ទង់រយដុល្លារហើយមើលទៅក្នុង១គូ ព្រោះឧហ្សាហ៍ឃើញលោកឡើងធ្វើអាជ្ញាកណ្ដាលក្នុងកម្មវិធីធំៗ និងតែងបង្ហាញខ្លួនស្ទើរគ្រប់កម្មវិធីប្រដាល់។

មែនទែនទៅ ការលើកឡើងរបស់លោកម៉ាក់ សាមឿន បែបនេះ មិនមែនជាការរិះគន់ក្នុងន័យ
មិនពេញចិត្តនឹងការងារដែលលោកកំពុងធ្វើនោះទេព្រោះលោកបានឆ្លើយតបនឹងសំណួរអ្នកសារ
ព័ត៌មានហើយថា លោកសប្បាយចិត្តទោះបីធ្វើការងារច្រើនតែបានប្រាក់កម្រៃតិចក្ដី ។ លោក
ថា លោកសុខចិត្តធ្វើការងារនេះដោយសារកម្ពុជានៅខ្វះធនធានអាជ្ញាកណ្ដាលនៅឡើយ
ហើយលោកក៏ទទួលបានការទុកចិត្តពីមេកោយឱ្យធ្វើការងារនេះដែរ។

កន្លងមកក៏មានអាជ្ញាកណ្ដាលប្រដាល់មួយចំនួនទម្លាយពីរឿងប្រាក់កម្រៃដែលពួកគាត់ទទួលបានក្នុង១កម្មវិធីដែរឃើញថាមិនខុសគ្នាប៉ុន្មាននោះទេមកដល់ពេលនេះ។ លោកជ័យប៊ុ​ន​ឈឿ ដែលមកដល់ពេលនេះលោកបានទទួលមរណភាពទៅហើយនោះ ធ្លាប់បាន​ប្រាប់​ថា រូប​លោក​បាន​ធ្វើ​ជា​ចៅក្រម ឬ​អាជ្ញាកណ្ដាល នៅ​គ្រប់​សង្វៀន​ស្ថានីយទូរទស្សន៍​ក្នុងស្រុក ​។ ប្រាក់​ឧបត្ថម្ភ​ដែល​ទទួល​បាន​ពី​ការងារ​នេះ​គឺ​១៥​ដុល្លារ ស្មើគ្នា គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់​។ លោក​ថា ការ​ផ្ដល់​ជូន​រហូត​ដល់​១៥​ដុល្លារនេះ​ក៏​ដោយសារ​តែ​លោក​ជា​អាជ្ញាកណ្ដាល​-​ចៅក្រម​ជើង​ចាស់​មួយ​រូប ហើយ​ប្រសិនបើ​ចៅក្រម​-​អាជ្ញាកណ្ដាល ​ក្មេង​ៗ​វិញ អាច​ទទួល​បាន​ត្រឹម​១០​ដុល្លារ ឬ​លើស​១០​ដុល្លារ​តិចតួច​ប៉ុណ្ណោះ​។

ងាក​ទៅ​ស្ដាប់​លោកគ្រូ មាស សុខ​គ្រី បាន​បង្ហើប​ឲ្យ​ដឹង​ថា ចំណូល​ដែល​រូប​លោក​ទទួល​បាន​ពី​ការងារ​នេះ​គឺ​មួយ​លើក​ពេញ​មួយ​កម្មវិធី​ប្រកួត​ទទួល​បាន​១៥​ដុល្លារ ។ ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន អាច​បន្ថែម​ជូន​រហូត​ដល់​២៥​ទៅ​៣០​ដុល្លារដែរ សម្រាប់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដូច​ជា​ការ​ប្រកួត​អាស៊ាន​៣​ជាដើម​។

មិន​ខុស​គ្នា​ប៉ុន្មាន​លោកគ្រូ ឈិ​ត សា​រឹម ​ប្រាប់​ថា ចំណូល​ពី​ការងារ​នេះ​គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ដោយ​ប៉ុស្ដិ៍​លេខ​៣ឧបត្ថម្ភ​រូប​លោក​បាន​១៣​ដុល្លារក្នុង​មួយ​លើក រីឯ​សង្វៀន​ស៊ី​ធី​អិន និង​បាយ័ន​ផ្ដល់​ជូន​បាន​១២​ដុល្លារ​ ។ លោក​ថាចំណូល​នេះ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​ជីវភាព​គ្រួសារ បើ​ទោះបីជា​វា​មិន​ច្រើន​ណាស់ណា​ក្ដី​។

ចំណែកប្រិ​យ​មិត្ត​វិញ​យល់​យ៉ាងណាដែរ?

តើប្រាក់​ចំណូល​ប៉ុនហ្នឹង ស័ក្ដិសម​នឹង​កម្លាំង​របស់​លោកអាជ្ញាកណ្ដាលដែរ​ឬទេ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ