ព្រហើ.នមែន! តុលាការចេញដីការក្សាការពារហើយនៅតែបំពា.នទៀត សង្ស័យទុកដីការបស់តុលាការជាក្រដាសអនាម័យទេដឹង?
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ពិតជាអាងខ្នងមែនហើយ ស្របពេលដែលតុលាការចេញដីការក្សាការពារនៅលើ
ខេត្តកំពង់ស្ពឺ ៖ ពិតជាអាងខ្នងមែនហើយ ស្របពេលដែលតុលាការចេញដីការក្សាការពារនៅលើ
ខេត្តកំពង់ស្ពឺ ៖ ពិតជាអាងខ្នងមែនហើយ ស្របពេលដែលតុលាការចេញដីការក្សាការពារនៅលើទីតាំងដី ដែលគ្រោងនឹងសាងសង់រោងចក្រមួយកន្លែង ក្រុមឡានដឹកដី មិនត្រឹមតែមិនស្ដាប់ និងអនុវត្តតាមនោះទេ ថែមទាំងបំពាននៅតែបន្តដឹកដីទៅចាក់យ៉ាងគឃ្លើន ដោយមិនញញើតច្បាប់បន្តិចសោះ។
ការនៅតែបន្តចាក់ដីនៅលើទីតាំងដែលមានដីការក្សាការពារនេះ តើអាជ្ញាធរពាក់ព័ន្ធមានបានជ្រាបដែរឬទេ? ឬក៏បានដឹងហើយធ្វើមិនដឹងមិនឮ ទុកពេលឲ្យក្រុមឡានដឹកដីទៅចាក់លើកន្លែងដែលត្រូវបានហាមឃាត់ទៅវិញ។
យោងតាមប្រភពបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅនៅលើទីតាំងចាក់អាចម៍ដីនិងរណ្ដៅដីទំនប់អូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានមន្ត្រីតុលាការជាច្រើនរូប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធដោយមានលោកស្វាយ សារុន អភិបាលរងស្រុកចូលរួមផងដែរនោះ បានចុះទៅដល់ទីតាំងដែលត្រូវប្រកាសហាមមិនឲ្យមានសកម្មភាព តាមពាក្យស្នើសុំរបស់លោកទឹមគឹមសាន ដោយបានអានសេចក្តីសម្រេចរបស់តុលាការឲ្យក្រុមថៅកែដីនិងក្រុមឡានទាំងនោះផ្អាកសកម្មភាពមិនឲ្យបន្តដឹកអាចម៌ដីទៅចាក់ទៀតនោះទេ។
ប្រភពបន្តថា បើទោះជាមានដីការក្សាការពារហាមឃាត់មិនឲ្យមានសកម្មភាពដឹកអាចម៍ដីយកទៅចាក់លើទីតាំងដីដែលត្រូវបានហាមឃាត់យ៉ាងណាក្តី នៅរសៀលថ្ងៃដដែល បន្ទាប់ពីក្រុមមន្ត្រីតុលាការបានចាកចេញផុតក្រុមឈ្មួញថៅកែរណ្ដៅដីឈ្មោះលឹម ចាន់ថុល និងបក្សពួកក្រុមឡាននៅតែបន្តសកម្មភាពដឹកដីយកទៅចាក់យ៉ាងគឃ្លើន ដោយមិនញញើតច្បាប់បន្តិចសោះឡើយ។
ប្រភពមួយផ្សេងទៀតបានបង្ហើបផងដែរថា ពេលនេះគេនៅតែឃើញក្រុមឈ្មួញ(ថៅកែលឹមចាន់ថុល)នៅហ៊ានបន្តសកម្មភាពយ៉ាងគឃ្លើនបែបនេះ ដោយសារតែមានមន្ត្រីអាវុធហត្ថស័ក្តិ៣ម្នាក់ឈ្មោះម៉ុន សំអាត ហៅម៉ៅ ធ្វើជាខ្នងបង្អែកឲ្យក្រុមឡាននិងថៅកែរណ្ដៅដីនោះ។
បើតាមប្រភពមួយបានបញ្ជាក់ប្រាប់ថា«មុនពេលដែលតុលាការចុះទៅអនុវត្តដីការក្សាការពារនេះ គឺគេបានឃើញលោកស័ក្តិ៣ ម៉ុន សំអាត ហៅ ម៉ៅ ដែលជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទៅរត់ការនៅសាលាដំបូងដោយស្នើសុំឲ្យមានការពន្យារពេលតែត្រូវបានបដិសេធ»។
ប្រភពដដែលបានបន្តថា ការដែលអាជ្ញាធរមូលដ្ឋាននិងក្រុមឈ្មួញនៅតែបន្តសកម្មភាពមានន័យថាប្រឆាំងទៅនឹងច្បាប់ដែលធ្វើឲ្យមានការប៉ះពាល់ដល់សេចក្តីសម្រេចរបស់តុលាការ យោងតាមមាត្រា ៥២០ – បទបដិសេធការអនុវត្តសេចក្តីសម្រេចរបស់តុលាការ«អំពើរបស់អ្នករាជការសាធារណៈ ក្នុងមុខការរបស់ខ្លួន ដែលមិនព្រមអនុវត្ត សាលដីកា សាលក្រម ដីកា ឬរាល់បញ្ជារបស់អាជ្ញាធរតុលាការ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល»។
លើសពីនេះទៅទៀតយោងតាម មាត្រា ៥២៣ – បទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ«អំពើរិះគន់លិខិត ឬសេចក្តីសម្រេចរបស់តុលាការ ក្នុងគោលដៅបង្កឱ្យមាន ភាពវឹកវរដល់សណ្តាប់ធ្នាប់សាធារណៈ ឬក៏បង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦(ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល »។ អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ ត្រូវផ្តន្ទាទោសដូចគ្នានឹងទោសដែលមានចែង ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 អ្នកយកព័ត៌មានយើងបានទៅផ្តិតយករូបភាពឃើញថា សកម្មភាពក្រុមឡាននៅតែបន្តដឹកអាចម៍ដីយ៉ាងគគ្រឹកគគ្រេង មិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការឡើយ។ សកម្មភាពបែបនេះ ធ្វើឱ្យភាគីពាក់ព័ន្ធមានការមន្ទិលសង្ស័យទៅលើអាជ្ញាធរស្រុកសំរោងទង ថាមិនយកចិត្តទុកដាក់បណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញធ្វើសកម្មភាពតាមតែអំពើចិត្ត។
ពេលនេះមហាជនក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរស្រុកសំរោងទង តើហ៊ានចាត់ការទៅលើក្រុមឈ្មួញចាក់ដីទាំងនោះដែរឬយ៉ាងណា ស្របពេលដែលទីតាំងមួយនោះ មានដីការក្សាការពាររបស់តុលាការរួចស្រេចទៅហើយ ឬមួយក៏អាជ្ញាធរក៏ដូចជាលោកស្វាយ សារុន ខ្លាចអំណាចលោកម៉ុន សំអាត ហៅម៉ៅ ដែលជាមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺឬក៏ខ្លាចអំណាចលោកវរ:សេនីយ៍ទោ អុី លាងអេង មន្ត្រីយោធាបំរើការខាងអភិវឌ្ឍន៍ក្រសួងការពារជាតិបានចេះតែសំងំស្ងៀមបណ្ដោយឲ្យមានសកម្មភាពបែបអនាធិបតេយ្យនេះទៅវិញ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ មិថុនា ២០២៤នេះដែរ តំណាងលោកទឹម គឹមសាន បានយកពាក្យបណ្តឹងមួយច្បាប់ទៅដាក់នៅរដ្ឋបាលស្រុកសំរោងទង តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនព្រមទទួលឡើយ។ការមិនព្រមទទួលពាក្យបណ្តឹងរបស់លោកទឹម គឹមសាន បានបញ្ជាក់ឲ្យឃើញពីភាពកំសោយរបស់រដ្ឋបាលស្រុកសំរោងទងយ៉ាងខ្លាំង។
ពាក់ព័ន្ធការលើកឡើងខាងលើនេះដែរ លោក ស្វាយ សារុន អភិបាលរងស្រុកនិយាយថា លោកបានចូលរួមជាមួយមន្ត្រីតុលាការដើម្បីទប់ស្កាត់រក្សាការពារ ក្រុមហ៊ុនដែលចាក់ដីគ្រោងធ្វើរោងចក្រមែន។ ប៉ុន្តែលោកមិនទាន់ទទួល បានព័ត៌មានថា ក្រុមរថយន្តដឹកដីនៅចាក់បន្តទៀតនោះទេ។ លោកបានឱ្យឃុំចុះទៅពិនិត្យមើល ប្រសិនបើ ក្រុមរថយន្តដឹកអាចម៍ដីនៅតែបន្តទៀត លោកនឹងមានវិធានការតាមផ្លូវច្បាប់ហើយ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ