ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ ប្រកួត​គុន​ចម្រុះ​កម្រិត​អាស៊ី នៅ​ពាក់កណ្ដាល​ខែកក្កដា ដែល​មាន​១៧​ប្រទេស​ចូលរួម

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ត្រៀមខ្លួន ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​នូវ​ព្រឹត្តិការណ៍ នៃ​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ កម្រិត​អាស៊ី (2th AMMA Championship) ដ៏​ធំ​មួយ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ត្រៀមខ្លួន ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​នូវ​ព្រឹត្តិការណ៍ នៃ​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ កម្រិត​អាស៊ី (2th AMMA Championship) ដ៏​ធំ​មួយ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤​។​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា នៅ​ទី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ សម្រាប់​កីឡា​យុទ្ធ​គុន​ចម្រុះ​អន្តរជាតិ និង​ជា​ព្រឹត្តិការណ៍ ការ​គាំទ្រ និង​លើកកម្ពស់​យុទ្ធ​គុន​ខ្មែរ​ផង​ដែរ ។

ឯកឧត្តម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ជា​ពិសេស​បានការ​គាំទ្រ​ពី​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច​បាន​អនុញ្ញាតិ​ឲ្យ​ក្រុមប្រឹក្សា​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី ក៏​ដូច​ជា MMA អាស៊ី​ចូល​ជួប​សម្ដែង​ការ​គួរសម ។ ហើយ​សម្ដេច ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើ​ជា​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​២ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ខាង​មុខ​នេះ ។

ដើម្បី​ជា​ការ​លើកទឹកចិត្ត ក៏​ដូច​ជា​ញ៉ាំង​កម្មវិធី​បើក​ការ​ប្រកួត កាន់តែ​មាន​ភាព​អធិកអធម​។ ហើយ​ក៏​ជា​ផែនការ​សម្រាប់​អភិវឌ្ឍ​បន្ត​នៃ​យុទ្ធ​គុណ​របស់​ខ្មែរ បន្ទាប់​ពី​ព្រឹត្តិការណ៍​យុទ្ធ​គុន​ចម្រុះ​អន្តរជាតិ​បាន​បញ្ចប់ ។ ក្បាច់គុន​ចម្រុះ​នេះ គឺជា​ធ្វើ​ទំនើប​កម្ម ធ្វើ​យ៉ាងណា​ឲ្យ​ក្បាច់គុន​ចម្រុះ​របស់​ខ្មែរ កាន់តែ​មាន​ភាព​ជឿនលឿន នៃ​ការ​ប្រកួត​ក្បាច់គុន នៅ​លើ​ពិភពលោក ។

ឯកឧត្តម បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា គោលបំណង​សំខាន់ គឺ​ជួយ​ផ្ដល់​ឱកាស​ដល់​កីឡាករ កីឡាការិនី ចូលរួម​ប្រលូក​ក្នុង​កម្រិត​ខ្ពស់ ក្នុង​កីឡា​យុទ្ធ​គុន​ចម្រុះ ។

ឯកឧត្តម​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ពិភព​ក្បាច់គុន​ខ្ពស់ ចេញពី​បណ្ដា​ប្រទេស​នៅ​អាស៊ី ប៉ុន្តែ​កុំ​ភ្លេច ថា កម្ពុជា​មាន​ប្រភព​ក្បាច់គុន ដ៏​ចំណាស់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​ដែរ ព្រោះ​កម្ពុជា​ទទួល​ឥទ្ធិពល​មក​ពី​ប្រទេស​ឥណ្ឌា ។ គោលបំណង​សំខាន់​មួយទៀត គឺ​យើង​ចង់​ធ្វើ​សមាហរណកម្ម ដើម្បី​ឲ្យ​កីឡាករ​ខ្មែរ​ស្គាល់​ថា អ្វី​ទៅ​ជា​ការ​ប្រកួត ដែល​មាន​ក្រឹត្យក្រម បទបញ្ជា នៅ​ក្នុង​ចលនា នៃ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។ ហើយ​ការ​ប្រកួត​នេះ​ទៀត គឺ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ឈាន​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ។ ជា​ពិសេស ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២៨ នៅ​រដ្ឋ Los Angeles សហរដ្ឋអាមេរិក ។ គោលបំណង​របស់​កម្ពុជា គឺ​ធ្វើ​សមាហរណកម្ម​កីឡាករ កីឡាការិនី គុន​ចម្រុះ​របស់​ខ្មែរ ទៅ​លើ​ឆាក​អន្តរជាតិ ជា​ផ្លូវការ ។

កីឡាករ កីឡាការិនី​កម្ពុជា ដែល​មានឈ្មោះ​ប្រកួត ចំនួន​១៦​រូប គឺ ៖
• កីឡាករ ផេង សុខ​បញ្ញា
• កីឡាករ ឡុ​ង ឡា
• កីឡាករ រិ​ន សា​រ័​ត្ន
• កីឡាករ ហ៊ុន គឹ​ម​ហ៊ាន
• កីឡាករ មាស ម៉ើ
• កីឡាករ សែន ចាន់​ឬ​ទ្ធិ​គុណ
• កីឡាករ ហ៊ុន ចាន់​រាជ
• កីឡាករ ធាន អាន
• កីឡាករ ចាន់ រតនា
• កីឡាករ អេ វី​រៈ​ខាំ​ឈិ​ត​ភូ​ថង
• កីឡាករ ហាន ហ៊ី​ម
• កីឡាការិនី ខៀវ ចិន្តា​រ័​ត្ន
• កីឡាការិនី នៅ ស្រី​ពៅ
• កីឡាការិនី វឿ​ន វ៉ា​ន់​នី​តា
• កីឡាការិនី សំ ថា​រ័​ត្ន
• កីឡាការិនី ទូ​ន ស្រី​ពី​ន ។

រហូត​មក​ទល់​ពេល​នេះ មាន​ជាង​១០​ប្រទេស​ហើយ ដែល​បាន​មក​ចុះ​ឈ្មោះ​ប្រកួត ។ សម្រាប់​ការ​ប្រកួត​នេះ សំបុត្រ​ចូល​ទស្សនា មាន​តម្លៃ​ប្រភេទ VIP ៦០,០០០​រៀល និង​តម្លៃ​ធម្មតា ២០,០០០​រៀល ដែល​នឹង​ចាប់​លក់​ពី​ពេល​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ