ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណល់​យុទ្ធ​ភ័​ណ្ឌ​កាល​សង្គ្រាម​បំផ្លាញ​អនាគត​គ្រួសារ​បុរស​ម្នាក់​ទៀត​ហើយ

4 ខែ មុន

អាជ្ញាធរ​មីន​បាន​រាយការណ៍​ថា សំណល់​យុទ្ធ​ភ័​ណ្ឌ​កាល​សង្គ្រាម​បំផ្លាញ​អនាគត​គ្រួសារ​បុរស​ម្នាក់​ទៀត​ហើយ​កាលពី​ថ្ងៃ​ទី ០៩ ខែ មិថុនា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៩ និង ៧​នាទី​ព្រឹក…

អាជ្ញាធរ​មីន​បាន​រាយការណ៍​ថា សំណល់​យុទ្ធ​ភ័​ណ្ឌ​កាល​សង្គ្រាម​បំផ្លាញ​អនាគត​គ្រួសារ​បុរស​ម្នាក់​ទៀត​ហើយ​កាលពី​ថ្ងៃ​ទី ០៩ ខែ មិថុនា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៩ និង ៧​នាទី​ព្រឹក ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ ស៊ុំ សុខ ប៊​ន អាយុ ៣៧​ឆ្នាំ មុខរបរ​កសិករ បាន​ចូល​ទៅ​បាញ់ថ្នាំ​ស្មៅ​នៅ​ចំណុច​អូរ​កងឈ្លប ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដារ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ក៏​ចៃដន្យ​ជាន់​មីន​បណ្តាល​ឱ្យ​ផ្ទុះ​រង​បួស​ដាច់​ជើង​ស្តាំ និង​របួស​ផ្ទៃមុខ​។
បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បា​នប​ញ្ចូ​ន​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ថ្មដា និង ត្រៀម​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

អាជ្ញាធរ​មីន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូល​ទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន​មុន​ចូល​តំបន់​នោះ និង​សូមកុំ​ប៉ះពាល់​នៅ​ពេល​ឃើញ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេច​ចោល​។

ក្នុង​រយៈពេល ៥​ខែ នៃ​ឆ្នាំ​២០២៤ កម្ពុជា​មាន​ជន​រងគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនូ​ន​៣០ នាក់ ។ អត្រា​គ្រោះថ្នាក់​នេះ កើនឡើង ៥៨% ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​២០២៣ ដែល​មាន​ជន​រង​គ្រោះ​ចំនួន​១៩​នាក់ ហើយ​ករណី​នេះ​បណ្តាល​មក​ពី​សកម្មភាព​នៃ​ការ​លេង​គ្រាប់ ៦៤% ការ​រក​ស្បៀងអាហារ ១៣% ការ​សម្អាត​ដី​ធ្វើ​កសិកម្ម ១០% ការ​ធ្វើ​សំណង់ ១០% និង​ការ​ដុត​ភ្លើង ៣%​។

ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែឧសភា ឆ្នាំ​២០២៤ មាន​ជន​រង​គ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​សរុប​ចំនួន ៦៥.០៦៧ នាក់ ក្នុង​នោះ​រង​គ្រោះ​ដោយសារ​មីន ៧៩% និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ២១%​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ