ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​០២​នាក់​ពី​បទ​ឆបោក«ដាក់​ប្រាក់​វិនិយោគ​តិច​ចំណេញ​ច្រើន»

4 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ កម្លាំង​សមត្ថកិច្ច​នគ​បាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ចុះ​បង្ក្រាប​និង​ចាប់​ខ្លូ​ន​ជនសង្ស័យ​០២​នាក់ ក្នុងរ​ណី​ឆបោក​ប្រាក់ ក្រោម​រូបភាព​ដាក់​ប្រាក់​វិនិយោគ «ដាក់​ប្រាក់​តិច​ចំណេញ​ច្រើន» ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ បើ​តាម​សមត្ថកិច្ច​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ​៖ កម្លាំង​សមត្ថកិច្ច​នគ​បាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ចុះ​បង្ក្រាប​និង​ចាប់​ខ្លូ​ន​ជនសង្ស័យ​០២​នាក់ ក្នុងរ​ណី​ឆបោក​ប្រាក់ ក្រោម​រូបភាព​ដាក់​ប្រាក់​វិនិយោគ «ដាក់​ប្រាក់​តិច​ចំណេញ​ច្រើន» ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

បើ​តាម​សមត្ថកិច្ច​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្តស្វាយរៀង និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍ត្រី សៅ សា​រិ​ន ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ លោក​វរសេនីយ៍ឯក ស្រេង ហួត ស្នងការ​រង​ជំនួយការ​ដឹកនាំ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ព្រមទាំង​ដោយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​ខេត្តស្វាយ​រៀង នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ក្រោម​រូបភាព​ដាក់​ប្រាក់​វិនិយោគ ដែល​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​ត្រលប់​មក​វិញ​។

ជា​លទ្ធផល ជនសង្ស័យ​ជា​សហចារី​ដែល​ប្រើប្រាស់​គណនី​ធនាគារ​របស់​ខ្លួន​ផ្ទាល់ ជា​មធ្យោបាយ សម្រាប់​ទទួល​ប្រាក់​ឆបោក​ពី​អ្នក​វិនិយោគ​ផ្សេង​ៗ រួច​ផ្ទេរ​ប្រាក់​ទាំងនោះ​ទៅ​ឱ្យ​បក្សពួក​របស់​ខ្លួន​តាម​រយៈ​គណនី​ធនាគារ​ជា​ច្រើន​។ បក្សពួក​របស់​ជនសង្ស័យ ប្រើប្រាស់​បណ្តាញ​សង្គម ដោយ​និយាយ​លួងលោម​ជន​រង​គ្រោះ​ឱ្យ​ជឿជាក់ ព្រម​ដាក់​ប្រាក់​វិនិយោគ​។

ប្រភព​ប​ន្តថា កម្លាំង​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ព្រមទាំង​បាន​ចេញ​ដីកាឃុំខ្លួន​រួច​ហើយ​។ ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ជឿ​ទុកចិត្ត​លើ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ តាម​រយ​:​បណ្តាញ​សង្គម​ក្នុង​ការ​វិនិយោគ និង​ការ​ផ្ទេរ​ប្រាក់​ណាមួយ ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ