ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចេញ​បទ​បញ្ជា​ថ្មីហាម​ឃាត់​ការ​បរិភោគ​សាច់​ឆ្កែ​នៅ​ហាណូយ

5 ខែ មុន

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ អាជ្ញា​ធ​រ​វៀតណាម​នៅ​​ទី​ក្រុងហាណូយ​ចេញ​បទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​មួយ​ហាម​ឃាត់​ការ​ជួញ​ដូរ​សាច់​ឆ្មា និង​សាច់​ឆ្កែ​។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​នា​ការ​ឈាន​ទៅ​លុប​បំបាត់​ការ​បរិភោគ​សាច់​សត្វ​ដែល​មិន​សម​នឹង​បរិភោគ​ ហើយ​ដើម្បី​ធានាសុខុ​មាល​សា​ធារណៈ​រួច​ចាក​ផុត​ពី​ជំងឺ​តម្កាត់​ផ្សេង​ៗ​ដោយ​សារ​ការ​​បរិភោគ​សាច់​សត្វ​ដែល​អាច​មាន​មេរោគ ឬ​ជំងឺ​តម្កាត់​ផ្សេង​ៗ​។ យោង​តាម​បទ​បញ្ជា​ថ្មី​នេះ អាជ្ញាធរ​នឹង​រៀប​ចំ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​វែង​ និង​អនុវត្ត​គោល​ការណ៍​ណែ​នាំ​ដ៏​តឹង​រ៉ឹង​។…

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ អាជ្ញា​ធ​រ​វៀតណាម​នៅ​​ទី​ក្រុងហាណូយ​ចេញ​បទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​មួយ​ហាម​ឃាត់​ការ​ជួញ​ដូរ​សាច់​ឆ្មា និង​សាច់​ឆ្កែ​។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​នា​ការ​ឈាន​ទៅ​លុប​បំបាត់​ការ​បរិភោគ​សាច់​សត្វ​ដែល​មិន​សម​នឹង​បរិភោគ​ ហើយ​ដើម្បី​ធានាសុខុ​មាល​សា​ធារណៈ​រួច​ចាក​ផុត​ពី​ជំងឺ​តម្កាត់​ផ្សេង​ៗ​ដោយ​សារ​ការ​​បរិភោគ​សាច់​សត្វ​ដែល​អាច​មាន​មេរោគ ឬ​ជំងឺ​តម្កាត់​ផ្សេង​ៗ​។

យោង​តាម​បទ​បញ្ជា​ថ្មី​នេះ អាជ្ញាធរ​នឹង​រៀប​ចំ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​វែង​ និង​អនុវត្ត​គោល​ការណ៍​ណែ​នាំ​ដ៏​តឹង​រ៉ឹង​។ ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ត្រូវ​សហ​ការ​ជា​មួយ​ក្រុម​អធិការ​កិច្ច​ដើម្បី​អនុវត្ត​បទ​បញ្ជា​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។ អាជ្ញាធរ​ថ្លែង​ថា​បទ​បញ្ជា​នេះ​ធ្វើ​ឡើង​តប​​ទៅ​នឹង​​ការ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​​នៃ​ជំងឺ​ឆ្កែ​ឆ្កួត​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ទូទាំង​ប្រទេស​វៀតណាម។

ដូច្នេះ​ បទ​បញ្ជា​នេះ​យល់​ថា​ចាំ​បាច់​ណាស់​ត្រូវ​តែ​ទប់​ស្កាត់​មិន​ឱ្យ​បញ្ហា​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​ហាណូយ​ទេ​។ ថ្មី​ៗ​នេះ​មនុស្ស​​ឆ្លង​ជំងឺ​ឆ្កែ​ឆ្កួត​១០២​ករណី​នៅ​ក្នុង​ខេត្ត-​​​ក្រុង​ចំនួន​២៩​ទូទាំង​ប្រទេស​វៀតណាម​ ហើយ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​មួយ​ចំនួន​។​​​ បទ​បញ្ជា​នេះ​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ឱ្យ​បាន​លើ​សពី​៩០%​ចំពោះ​សត្វ​ឆ្កែ​ និង​ឆ្មា​ដែល​ចិញ្ចឹម​នៅ​តាម​ផ្ទះ​ដោយ​ប្រើ​ប្រាស់​សេវា​របស់​អាជ្ញាធរ​ជំនាញ​ខាង​បសុសត្វ​។

អ្នក​ដែល​ជួញ​ដូរ​ ដឹក​ជញ្ជូន​ សម្លាប់​​ ឬ​លក់​សាច់​ឆ្កែ និង​ឆ្មា​​ត្រូវ​តែ​មានទោស​។ អាជ្ញាធរ​នឹង​ចាត់​ក្រុម​ត្រួត​ពិនិត្យ​ចល័ត​ដើម្បី​តាម​ដាន​សកម្ម​ភាព​ជួញ​ដូរ​សាច់​ឆ្កែ និង​ឆ្មា​នៅ​តាម​ច្រក​ផ្លូវ​សំខាន់​ៗ​។ ​​ការ​ជញ្ជូន​សត្វ​ឆ្កែ​ និង​ឆ្មា​ដែល​នៅ​រស់​ដើម្បី​យក​ទៅ​កាប់​យក​សាច់​លក់​​ត្រូវ​ហាម​ឃាត់​។ អាជ្ញាធរ​​ត្រូវ​តែ​ស្ទាក់​ចាប់​ និង​រឹប​អូស​ទាំង​អស់​។ បទ​បញ្ជា​នេះ​អំពាវ​នាវ​ឱ្យ​ជួយ​ផ្សព្វ​ផ្សាយ​ជូន​សា​ធារណ​ជន​​​ឱ្យ​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ឆ្កែ​ឆ្កួត​ក៏​ដូច​ជា​ការ​​ចិញ្ចឹម​សត្វ​ទាំង​នេះ​ដោយ​ការ​ទទួល​ខុស​ត្រូវ​។

បទ​បញ្ជា​នេះ​ស្នើ​សុំ​ឱ្យ​ប្រជា​ជនបោះ​បង់​ចោល​ទម្លាប់​បរិភោគ​​សាច់​ឆ្កែ​។​ ទី​ក្រុង​ហាណូយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ជាង​គេ​ចំពោះ​សុខុមាល​ភាព​របស់​សត្វ​។ បទ​បញ្ជា​នេះ​មាន​គោល​ដៅ​លុប​​បំបាត់​ជំងឺ​ឆ្កែ​ឆ្កួត​ និង​លុប​បំបាត់​ការ​ទិញ​-លក់​សាច់​ឆ្កែ​ និង​ឆ្មា​។ ធ្វើ​បែប​នេះ​ដើម្បី​ប្រែ​ក្លាយ​រដ្ឋ​ធានី​របស់​វៀតណាម​ទៅ​ជា​កន្លែង​ដែល​មនុស្ស​រស់​នៅ​មាន​ភាព​ស៊ីវិល័យ​ មិន​មែន​ចេះ​តែ​បរិ​ភោគ​សាច់​សត្វ​តែ​ផ្ដាស​នោះ​ទេ​ ហើយ​ក៏​ចង់​ធ្វើ​ឱ្យ​ទី​ក្រុង​ហាណូយ​ជា​តំបន់​ពេញ​និយម​សម្រាប់​អ្នក​ទេស​ចរ​មក​ពី​ទី​ជិត​ឆ្ងាយ​ផង​ដែរ​។ ធ្វើ​បែ​បនេះ​ក៏​ស្រប​ទៅ​តាម​ប្រទេស​ដទៃ​ទៀត​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សត្វ និង​សុវត្ថិ​ភាព​ចំណី​អាហារ​។

គេ​គិត​ថា​សម្រាប់​សហ​គមន៍​អ្នក​និយម​ចូល​ចិត្ត​បរិភោគ​សាច់​ឆ្កែ​ជា​យូរ​មក​ហើយ​ប្រហែល​ជា​​មិន​ទាន់​កាត់​ផ្ដាច់​បាន​ទាំង​ស្រុង​ភ្លាម​ៗ​ទេ​។ ប៉ុន្តែ​រដ្ឋ​បាល​ក្រុង​ហាណូយ​សង្ឃឹម​ថា​គេ​ត្រូវ​តែ​អនុវត្ត​តាម​បទ​បញ្ជា​នេះ​ជា​ប្រញាប់ គួប​ផ្សំ​នឹង​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​ឱ្យ​មនុស្ស​កែ​ប្រែ​ទម្លាប់​ក្នុង​ការ​​​បរិភោគ​​។ ទៅ​ថ្ងៃ​មុខ​អាច​នឹង​ធ្វើ​ឱ្យ​ទី​ក្រុង​ហាណូយ​គ្មាន​ការ​ទិញ-លក់​ និង​បរិភោគ​សាច់​ឆ្កែ​ និង​ឆ្មា​ទេ​។ អនុវត្ត​បែប​នេះ​បាន​មាន​ន័យថា​ទី​ក្រុង​ហាណូយ​អាច​អនុវត្ត​បាន​ដូច​ទី​ក្រុង​ដទៃ​ទៀត​នៅ​ទូទាំង​ពិភព​​​​លោក​៕

មនុស្ស​កំពុង​អង្គុយ​បរិភោគ​សាច់​ឆ្កែ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ