ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​ជំរុញ​ឱ្យ​ក្រុម​ហាម៉ាស់​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ដែល​ស្នើ​ឡើង​ដោយ​អ៊ីស្រាអែល

4 ខែ មុន

ទី​ក្រុង​យេរូសាឡឹម៖ ជំនួយ​ការ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​អះអាង​ថា​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ទទួល​យក​នូវ​សំណើ​របស់​លោក​បៃដិន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គ្រាម​នៅ​តំបន់​ហ្កហ្សា​។ ប៉ុន្តែ​លោក​ណឺតាន់​យ៉ាហ៊ូ​មិន​ប្រាកដ​ជា​ពេញ​ចិត្ត​ទាំង​ស្រុង​ទេ​ព្រោះ​សំណើ​នោះ​នៅ​មាន​ចំណុច​ខ្វះខាត​។ លោក​អូភៀ ហ្វក (Ophir Flak) ដែល​ជា​ទី​ប្រឹក្សា​​ទទួល​បន្ទុក​ខាង​នយោបាយ​ការ​បរទេស​របស់លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​សំណើ​របស់​លោក​បៃដិន​ជា​អ្វី​ដែល​យើង​ឯក​ភាព​។ ទី​ប្រឹក្សា​រូប​នេះ​ថ្លែង​ថា​សំណើ​​នេះ​មិន​​ល្អ​ណាស់​ណា​ទេ​។ ប៉ុន្តែ​អ៊ីស្រាអែល​​ទទួល​យក​​​ដើម្បី​ធ្វើ​ម៉េច​​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​​ត្រឡប់​មក​វិញ​។​…

ទី​ក្រុង​យេរូសាឡឹម៖ ជំនួយ​ការ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​អះអាង​ថា​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ទទួល​យក​នូវ​សំណើ​របស់​លោក​បៃដិន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គ្រាម​នៅ​តំបន់​ហ្កហ្សា​។ ប៉ុន្តែ​លោក​ណឺតាន់​យ៉ាហ៊ូ​មិន​ប្រាកដ​ជា​ពេញ​ចិត្ត​ទាំង​ស្រុង​ទេ​ព្រោះ​សំណើ​នោះ​នៅ​មាន​ចំណុច​ខ្វះខាត​។ លោក​អូភៀ ហ្វក (Ophir Flak) ដែល​ជា​ទី​ប្រឹក្សា​​ទទួល​បន្ទុក​ខាង​នយោបាយ​ការ​បរទេស​របស់លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​សំណើ​របស់​លោក​បៃដិន​ជា​អ្វី​ដែល​យើង​ឯក​ភាព​។ ទី​ប្រឹក្សា​រូប​នេះ​ថ្លែង​ថា​សំណើ​​នេះ​មិន​​ល្អ​ណាស់​ណា​ទេ​។ ប៉ុន្តែ​អ៊ីស្រាអែល​​ទទួល​យក​​​ដើម្បី​ធ្វើ​ម៉េច​​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​​ត្រឡប់​មក​វិញ​។​

ទី​ប្រឹក្សា​រូប​នេះ​យល់​ថា​មាន​កិច្ច​ការ​​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។ ប៉ុន្តែ​ចំណុច​សំខាន់​២​ដែល​អ៊ីស្រាអែល​រក្សា​ជំហរ​ដដែល​មិន​ផ្លាស់​ប្ដូរ​ទេ​។ ទី១-​​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​ និង​ទី២-​​ការ​បោស​សម្អាត​ក្រុម​ហាម៉ាស់​ត្រូ​ឱ្យ​អស់​។ កាល​ពី​យប់​មិញ ក្រសួង​ការ​បរទេស​អាមេរិក​ថ្លែង​ថា​លោក​ប្លីងខិន​បាន​និយាយ​ទូរ​ស័ព្ទ​​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ និង​រដ្ឋ​មន្ត្រី​ម្នាក់​ទៀត​​។ លោក​ប្លីងខិន​​សង្កត់​ធ្ងន់​ថា​ក្រុ​ម​ហាម៉ាស់​គួរ​ណាស់​ទទួល​យក​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​ឥត​ពន្យារ​ពេល​ត​ទៅ​ទៀត​។

លោក​ប្លីង​ខិន​ស្នើ​សុំ​ឱ្យ​អ៊ីស្រាអែល​ទទួល​យក​កិច្ច​ព្រម​ព្រៀង​នេះ​។ លោក​រំលេច​ឱ្យ​ឃើញ​ថា​សំណើ​នេះ​នឹង​ជួយ​ពង្រឹង​សន្តិសុខ​ជាតិ​របស់​អ៊ីស្រាអែល​រយៈ​ពេល​យូរ​។ អ៊ីស្រាអែល​ក៏​អាច​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​​ជា​មួយ​ប្រទេស​ដទៃ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​។ កាល​ពី​ថ្ងៃ​សុក្រ លោក​បៃដិន​បាន​ប្រកាស​នូវ​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ផែន​ការ​បី​ដំណាក់​កាល​ដែល​ស្នើ​ឡើ​ង​ដោយ​រដ្ឋា​ភិបាល​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ដើម្បី​បញ្ចប់​សង្គ្រាម​។​

ដំណាក់​កាល​ទី​មួយ​និយាយ​អំពី​ការ​ឈប់​បាញ់​គ្នា​ និង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​មួយ​ចំនួន​។ បន្ទាប់​មក​ ភាគី​ទាំង​២​នឹង​បន្ត​ការ​ចរ​ចា​​គ្នា​ដើម្បី​បិទ​បញ្ចប់​អរិ​ភាព​។ ដំណាក់​កាល​ទី​២​និយាយ​អំពី​ការ​ដោះលែង​ចំណាប់​ខ្មាំង​​ដែល​នៅ​សេស​សល់​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​លោ​កបៃដិន​។ មាន​ន័យ​ថា​​​មិន​អាច​ផាត់​ចោល​ក្រុម​ហាម៉ាស់​ទេ​។ ពួក​គេ​​នៅ​តែ​មាន​ចំណែក​សំខាន់​នៅ​ក្នុង​ការ​ចរ​ចា​​គ្នា​​។ ចំណុច​នេះ​​ហើយ​ដែល​បង្ក​ជា​ការ​​​ប្រទាំង​ប្រទើស​គ្នា​ជា​មួយ​គោល​ជំហរ​របស់​អ៊ីស្រាអែល​​។​

​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក​បៃដិន​​បាន​ស្នើ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​ហូរ​ហែ​។ សំណើ​នី​មួយ​ៗ​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​សំណើ​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ទេ​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី សំណើ​ទាំង​នោះ​មិន​ដែល​ទទួលបាន​ជោគ​ជ័យ​ម្ដង​ណា​ទេ​។ កាល​ពី​ខែ​កុម្ភៈ លោក​បៃដិន​ថ្លែង​ថា​អ៊ីស្រាអែល​យល់​ព្រម​ផ្អាក​បាញ់​គ្នា​នៅ​អំឡុង​បុណ្យ​បួស​របស់​សាស​និក​ឥស្លាម (បុណ្យ​រ៉ាម៉ាដន -Ramadan)។ ប៉ុន្តែ​ជាក់​ស្ដែង​ពុំ​ដែល​អនុវត្ត​បាន​ត្រឹម​ត្រូវ​ដូច​កិច្ច​ព្រម​ព្រៀង​​ទាល់​តែ​សោះ​​។​

ចំណុច​ដែល​នៅ​ទាក់​ទើរ​មិន​ដាច់​ស្រេច​នោះ​គឺ​អ៊ីស្រាអែល​មិន​ចង់​បាន​ទាល់​តែ​សោះ​ការ​ឈប់​បាញ់​គ្នា​រយៈ​ពេល​យូរ​។ អ៊ីស្រាអែល​ថ្លែង​ថា​ខ្លួន​អាច​នឹង​ផ្អាក​បាញ់​គ្នា​ត្រឹម​តែ​រយៈ​ពេល​ខ្លី​​តែ​​​ប៉ុណ្ណោះ​។ ចំណែក​ក្រុម​​​ហាម៉ាស់​ទាម​ទារ​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​​ទាំង​ស្រុង​ជា​អចិន្ត្រៃយ៍​។​ លោ​កបៃដិន​ថ្លែង​ថា​សំណើ​ចុង​ក្រោយ​របស់​គាត់​ជា​ជម្រើស​ល្អ​ព្រោះ​មិន​ឱ្យ​ក្រុម​ហាម៉ាស់​វិល​មក​កាន់​អំណាច​វិញ​ទេ​។​​ លោក​ទទួល​ស្គាល់​ថា​មាន​ចំណុច​​​ជា​ច្រើន​ដែល​ត្រូវ​ចរ​ចា​គ្នា​ឱ្យ​បាន​ល្អិត​ល្អន់​ឆ្លង​​ពី​ដំណាក់កាល​ទី​១​ទៅ​ដំណាក់​កាល​ទី​២​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ