ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​ម្នាក់​ជា​នាយ​ទាហាន​និង​ជា​ឈ្មួញ​ដី​ដ៏​ល្បី​​​ យក​គ្រឿង​ចក្រ​ប៉ង​រំ.លោ.ភ.​យក​ឡូត៍​នេ​សាទ​​លេខ៦…ផ្អើលឈុល

5 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖  ប្រជាពលរដ្ឋលើកឡើងប្រហាក់ប្រហែលគ្នាថា សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាជាតិ ពីអតីតកាល​បានកាត់រំសាយឡូត៍នេសាទចោល…

ខេត្តកណ្តាល ៖  ប្រជាពលរដ្ឋលើកឡើងប្រហាក់ប្រហែលគ្នាថា សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាជាតិ ពីអតីតកាល​បានកាត់រំសាយឡូត៍នេសាទចោល ដើម្បីអោយរាស្រ្តងាយស្រួលមានកន្លែងអាស្រ័យផលចិញ្ចឹមជីវិត ។

ប៉ុន្តែរយ:ពេល៤-៥ថ្ងៃនេះ ពួកគាត់សង្កេតឃើញមានគ្រឿងចក្រជាច្រើនគ្រឿងដែលគេស្គាល់ថា ជារបស់​ឧកញ៉ាល្បីឈ្មោះ​ម្នាក់ និង​ជានាយទាហាន​ផងដែរ ព្រម​ទាំង​ជា​ឈ្មួញ​ដី​ដែល​យើង​សុំមិនទាន់បញ្ចេញ​ឈ្មោះ ដឹកយកទៅចតទុកចោលនៅក្នុងព្រៃត្រង់ចំណុចអូរលោកយាយ ស្ថិតក្នុងភូមិព្រែកបាក់ ​ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដើម្បីត្រៀមបម្រុងឈូសឆាយរុញបំផ្លិចបំផ្លាញព្រៃលិចទឹកជម្រកត្រីពងកូន និងលើកទំនប់ហ៊ុំព័ទ្ធក្រវ៉ាត់ព្រំដីអតីតឡូត៍នេសាទលេខ៦ ទើបនៅវេលាម៉ោងជាង១២រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រុស-ស្រីចាស់ក្មេងប្រមាណប្រហែលជា១០០នាក់បន្តផ្ទុះការតវ៉ាមិនអោយគ្រឿងចក្រឈប់ចតនៅកន្លែងពួកគាត់អាស្រ័យផលនោះទេ។

ពលរដ្ឋបន្តថា ក្រៅពីមុខរប​របង្កបង្កើនផលដំណាំ គឺពួកគាត់បានប្រកបមុខរបរនេសាទត្រី កាប់អុស ដកព្រលិត ក្រអៅឈូក បេះត្រកួនលក់ចិញ្ចឹមជីវិតតាំងពី​ដូនតាមកម្ល៉េះ ។ ចុះបើមានក្រុម​ហ៊ុនដាក់គ្រឿងចក្រមកជីកលើកក្រវ៉ាត់ព័ទ្ធយកដីអតីតឡូត៍នេសាទសម្បត្តិសាធារណ:របស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនទៅថ្ងៃមុខ​កុំថាឡើយចូលទៅអាស្រ័យផល សូម្បីតែដើរឆ្លងកាត់ប្រហែលជាមិនបានផងមើលទៅ។

ដូច្នេះ ពលរដ្ឋសូមសំណូមពរអោយថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ផង ព្រោះបឹងអតីតឡូត៍នេ​សាទលេខ៦​នេះ មិនមែនមានតែពលរដ្ឋក្នុងស្រុកលើកដែកអាស្រ័យផលចិញ្ចឹមជី​វិតនោះទេ គឺប្រជាពលរដ្ឋរស់នៅស្រុកស្អាង និងស្រុកកោះធំក៏​ចូលមកអាស្រ័យផលក្នុងបឹងនេះដែរ។

ជុំវិញបញ្ហានេះលោក ងី សារី មេឃុំ​ព្រែកទន្លាប់បានប្រាប់អ្នកសារព័ត៌មាន​ឱ្យ​ដឹងថា ក្រុមហ៊ុនគេមានចំណារ.ស.ជ.ណ.របស់លោកអភិបាលខេត្ត និងស្នើសុំទៅលោកអភិបាលស្រុក។

ចំណែកលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានប្រាប់អោយដឹងតាមប្រព័ន្ធតេឡេក្រាមថា ក្រុមហ៊ុនគេមានច្បាប់  តែបើមានករណី​ប៉ះពាល់ សូមអោយក្រុមហ៊ុនគាត់​អនុវត្តតាមគោលការណ៍ខេត្ត ដើម្បីដោះស្រាយ និងមិនអោយធ្វើលើទីតាំងមានវិវាទឡើយ។ដោយឡែក ខាងក្រុមហ៊ុនអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ។​

តើ​ឈ្មោះ​ឈ្មួញ​ឧកញ៉ា​ទៅហ្ន៎? ប្រសិន​មាន​ប្រតិកម្ម​ពីឈ្មួញ​ឧកញ៉ា​ និង​​ជា​នាយ​ទាហាន​ល្បីម្នាក់​នេះ យើង​នឹង​​ផ្សាយ​ជូន​នៅ​ពេល​ក្រោយទៀត ។

ព័ត៌មានបន្ថែម​នឹង​មានផ្សាយ​ជូននៅលើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ