ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​កៅស៊ូ ៖ កម្ពុជា រក​លុយ​បាន ១២៥ លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ​ដំបូង

7 ខែ មុន
  • ភ្នំពេញ

ប្រទេស​កម្ពុជា បាន​នាំ​ចេញ​កៅស៊ូ​ស្ងួត​ចំនួន​ប្រមាណ​ជា ៨៥.៤២៨​តោន ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤ កើនឡើង ៣,៧​ភាគរយ ធៀប​នឹង​ការ

ប្រទេស​កម្ពុជា បាន​នាំ​ចេញ​កៅស៊ូ​ស្ងួត​ចំនួន​ប្រមាណ​ជា ៨៥.៤២៨​តោន ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤ កើនឡើង ៣,៧​ភាគរយ ធៀប​នឹង​ការ​នាំ​ចេញ​ចំនួន ៨២.៣៥៩ តោន​តោន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ថា នៅ​ក្នុង​បរិមាណ​នៃ​ការ​នាំ​ចេញ​នេះ កម្ពុជា​អាច​រកបាន​ប្រាក់​ចំណូល​ចំនួន ១២៥​លាន​ដុល្លារ កើនឡើង ៧,៤ ភាគរយ ធៀប​នឹង ១១៦,៤ លាន​ដុល្លារ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ប្រភព​នៅ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​និយាយ​ថា តម្លៃ​កៅស៊ូ​ស្ងួត​មួយ​តោន មាន​តម្លៃ​ជា​មធ្យម ១.៤៦៥​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​៤​ខែ​ដំបូង​នេះ ពោល​គឺ​ខ្ពស់​ជាង​កាលពី​ឆ្នាំទៅ​ប្រមាណ​ជា ៥១ ដុល្លារ ។

ទីផ្សារ​កៅស៊ូ​ដែល​កម្ពុជា​នាំ​ចេញ ត្រូវ​បាន​គេ​ដឹង​ថា មាន​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី វៀតណាម សិង្ហ​បុរី និង​ចិន​។

យោង​តាម​របាយការណ៍ រហូត​មក​ដល់​ពេល​នេះ កម្ពុជា មាន​ផ្ទៃដី​ដាំ​ដើម​កៅស៊ូ សរុប​ចំនួន ៤០៧.១៧២ ហិ​កតា ក្នុង​នោះ ៣២០.១៨៤ ហិ​កតា ស្មើនឹង ៧៨,៦ ភាគរយ ដែល​អាច​ប្រមូល​ផល​បាន។

ដោយ ៖ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ