ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ប្រើប្រាស់មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្គួតចំណាយ​ថវិកា​សាងសង់​​១៦​ម៉ឺន​ដុល្លារ​​

7 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អគារ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត ​សាខា​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​កសាង​ចំណាយ​ថវិកា​អស់​ប្រមាណ​១៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​ស្ថិត​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្ត ទល់មុខ​សាលាក្រុង​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ឧសភា​ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ឯកឧត្តម​សាស្ត្រាចារ្យ​ង៉ូ​វ កាង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល…

ខេត្តកំពង់ចាម ៖ អគារ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត ​សាខា​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​កសាង​ចំណាយ​ថវិកា​អស់​ប្រមាណ​១៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​ស្ថិត​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្ត ទល់មុខ​សាលាក្រុង​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ឧសភា​ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ឯកឧត្តម​សាស្ត្រាចារ្យ​ង៉ូ​វ កាង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក​អាន់ ដ្រេ​ស្ពី​ជែ​ល នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​វេជ្ជបណ្ឌិត​គី​ម​សួរ ភី​រុណ​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា​ តាង​នាម​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត​និង​មន្ត្រីរាជការ​សុខាភិបាល​ទាំងអស់​ព្រមទាំង​ប្រជាជន​ក្នុង​ខេត្តកំពង់ចាម​និង​រូប​លោក​ផ្ទាល់​សូម​សម្ដែង​នៅ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​និង​កតញ្ញូតាធម៌​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​ដ៏​ឧត្តុ​ង​ឧត្តម​ឯកឧត្តម​សាស្ត្រាចារ្យ​ក្រសួងសុខាភិបាល ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នា​ឱកាស​នេះ​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា​មន្ទីរ​សុខាភិបាល​មាន​មន្ត្រីរាជការ​សរុប​ចំនួន​១៥៦០​នាក់​ក្នុង​នោះ​ស្រី​៨៨៩​នាក់ មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​១៩៣​នាក់​។​ដោយ​ចែក​ចេញ​ជា​ការិយាល័យ​ចំណុះ​ចំនួន​៤ និង​មន្ទីរពេទ្យ​ខេត្ត​។​ដោយ​គ្របដណ្ដប់​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចំនួន​៩ មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំនួន​៧ មណ្ឌល​សុខភាព​ចំនួន​៩៤ និង​ប៉ុស្តិ៍​សុខភាព​ចំនួន​៣​កន្លែង ក្នុង​ចំណោម​មន្ទីរពេទ្យ​បង្អែក​ចំនួន​ទាំង​ប្រាំបួន ដែល​កំពុង​ដំណើរកា​រសិការ​សកម្មភាព​បង្គ្រប់​ក្នុង​នោះ​មាន​មន្ទីរពេទ្យ​ខេត្ត​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​៣(CPA3) មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំនួន​៤​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​២ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំនួន​៤​ទៀត សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​មួយ​។

អគារ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ខេត្តកំពង់ចាម​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​៦​ខែធ្នូ​ឆ្នាំ ២០២៣ មាន​កម្ពស់​មួយ​ជាន់​ទទឹង​១២ ម៉ែត្រ​និង​បណ្ដោយ​១៥​ម៉ែត្រ នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​នៅ​ថ្ងៃ​ទី​២៥ ខែមេសា​ឆ្នាំ​២០២៤ ដោយ​ចំណាយ​ថវិកា​អស់​ចំនួន​១៦​ម៉ឺន​ដុល្លារ​។

ឯកឧត្តម​សាស្ត្រាចារ្យ​ង៉ូ​វ កាង​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​មាន​ប្រសាសន៍​ហើយ​ដឹង​ដែរ​ថា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​សំណាក់​សម្ដេច​បវរ​អធិបតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​ក៏​ដូច​ជាស​ម្ដេច​តេ​ជោ​សែន អតីត​នាយក​រដ្ឋមន្ត្រី​គឺ​បាន​គិតគូរ​ខ្ពស់​លើ​វិស័យ​សុខាភិបាល​។ ការ​ការពារ​ចាក់​វ៉ាក់សាំង​បង្កើត​ឡើង​នៅ​មជ្ឈមណ្ឌល​ឆ្កែឆ្កួត​ក្នុង​ករណី​លេច​ចេញ​រោគ​សញ្ញា​នោះ​ពិបាក​សង្ឃឹម​ក្នុង​ការ​ព្យាបាល​។

ពេល​មាន​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​ដោយ​ចង្កូម​របស់​វា​ត្រូវ​ប្រញាប់ប្រញាល់​មក​មជ្ឈមណ្ឌល​នេះ​ដើម្បី​ជួប​ជាមួយ​គ្រូពេទ្យ​ពិគ្រោះ​យោបល់ សំខាន់​គឺ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ទាន់​ពេលវេលា​។​កុំ​ចាំបាច់​ដល់​ពេល​ចេញ​រោគ​សញ្ញា​ហើយ​ទើប​មក មក​ចាក់​វ៉ាក់សាំង​នោះ​មិន​មាន​ប្រសិទ្ធភាព អាច​ឈាន​ដល់​គ្រោះថ្នាក់​អាយុជីវិត​។​។​ហើយ​ការ​ចាក់​វ៉ាក់សាំង​នេះ​មិន​តម្រូវ​ឆ្កែ​នោះ​ឆ្កួត​ឬ​មិន​ឆ្កួត​នោះ​ទេ​។ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ចាក់​វ៉ាក់សាំង​នៅ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​សាច់ញាតិ​របស់​យើង​ឬ​អ្នក​ដទៃ​ឲ្យ​បានដឹង​។​

ម្យ៉ាងទៀត ​ក្នុង​ករណី​បើ​មាន​សត្វ​ឆ្កែ​ខាំ​ត្រូវ​តែ​ធ្វើការ​តាមដាន​រយៈពេល​ចំនួន​១៤​ថ្ងៃ ដើម្បី​វិ​វត្ត​មើល​សត្វ​នោះ​ទៅ​ជា​យ៉ាងណា តែ​សំខាន់​ខ្លួន​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ឲ្យ​ទាន់​ពេល​ ។ ក្នុង​នាម​ក្រសួងសុខាភិបាល​សំណូមពរ​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​មេត្តា​ពង្រីក​មជ្ឈមណ្ឌល​នេះ​ឲ្យ​មាន​ភាព​ទូលំទូលាយ​ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​មក​ទទួល​សេវា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ