ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ហ្វ៊ីលីពីន​ភាគ​ច្រើន​ប្រើ​ទូរ​ស័ព្ទ​ដៃជំនួស​កុំព្យូទ័រ​

10 ឆ្នាំ មុន

​យោងតាម​ការ​សិក្សា​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា​ ប្រជាជន​ហ្វ៊ីលី​ពីន​ភាគ​ច្រើន​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​មិន​គ្រាន់​តែ​ដើម្បី​ទាក់​ទង​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ប្រើ​ជា​កុំព្យូទ័រ​ចល័ត​ថែម​ទៀត​​ផង ។​NTS ដែល​ជា​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​តម្រូវ​ការ​អតិថិជន​លើ​ពិភពលោកបាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា​ អ្នក​ប្រើ​ប្រាស់​​ហ្វ៊ីលី​ពីន​មិន​គ្រាន់​តែ​ប្រើ​ទូរ​ស័ព្ទ​ចល័ត​សម្រាប់​ទាក់​ទង​

​យោងតាម​ការ​សិក្សា​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា​ ប្រជាជន​ហ្វ៊ីលី​ពីន​ភាគ​ច្រើន​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​មិន​គ្រាន់​តែ​ដើម្បី​ទាក់​ទង​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ប្រើ​ជា​កុំព្យូទ័រ​ចល័ត​ថែម​ទៀត​​ផង ។​NTS ដែល​ជា​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​តម្រូវ​ការ​អតិថិជន​លើ​ពិភពលោកបាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា​ អ្នក​ប្រើ​ប្រាស់​​ហ្វ៊ីលី​ពីន​មិន​គ្រាន់​តែ​ប្រើ​ទូរ​ស័ព្ទ​ចល័ត​សម្រាប់​ទាក់​ទង​ និង​ផ្ញើ​សារ​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំង​ប្រើ​ជា​មធ្យោ​បាយ​ភ្ជាប់​អុីនធើរ​ណេត​ដែល​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​អន​ឡាញ​បាន​គ្រប់ពេល ។​

យោងតាម​ការសិក្សា​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២​ ដល់​ខែ​មករា ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លើយ​តប​៣៨.០០០​នាក់​នៅ​ទីក្រុង​ម៉ានីល​បាន​ឱ្យ​ដឹង​ថា ៧៥%​នៃអ្នក​ឆ្លើយ​តប​ដែល​បាន​ធ្វើការ​អង្កេត​បាន​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត​ដើម្បី​ថត​រូប​ និង​វីដេអូ​ ៤៥%​ប្រើ​ដើម្បី​ឆែក​អុីនធើរ​ណេត​ ៤៤%​ភ្ជាប់​បណ្តាញ​សង្គម​ និង​៣៧%​ឆែក​អីុម៉ែល ។​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន NTS លោក​ Gary de Ocampo និយាយ​ថា​​ ផ្អែក​លើ​ការរក​ឃើញ​នៃ​ការសិក្សា​នោះ​ កំណើន​សកម្ម​ភាព​ចល័ត​គ្រប់​រូប​ភាព​នេះ​បង្ហាញពី​និន្នាការ​ចេះ​តែ​កើន​ឡើង​នៃ​ការប្រើ​ប្រាស់ Wi-Fi តាម​ទី​សាធារណៈ ។​

នៅ​ក្នុងឆ្នាំ​២០១៣ នេះ​អ្នក​ឆ្លើយ​តប​ប្រហែល​៣៥%​ នៅ​ក្នុង​ទីក្រុង​ម៉ានីល​ភ្ជាប់​អុីនធើរណេត​តាម​ Wi-Fi នៅ​តាម​ទីសា​ធារណៈ។​
ការ​សិក្សា​នោះ​ក៏បាន​បង្ហាញ​ដែរ​ថា​ អ្នក​ប្រើ​ប្រាស់​ជន​ជាតិ​ហ្វ៊ីលីពីន​ទាំង​នោះ​បាន​ផ្លាស់​ប្តូរ​អាទិភាព​ក្នុង​ការទិញ​របស់​ពួកគេ​ពី​ការ​ទិញ​ទូរ​ស័ព្ទ​ដែល​ផ្អែក​លើ​លក្ខណៈ​រូបី​ទៅ​ជ្រើស​រើស​ទូរ​ស័ព្ទ​ដែល​នឹង​ធ្វើ​ឱ្យ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង ​។​ការប្រើ​ប្រាស់​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​នៅ​ក្នុង​ប្រទេស​ហ្វ៊ីលីពីន​មាន​ចំនួន​៥៣%​ ធៀប​នឹង​ការ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត​សរុប​ចំនួន​៨៩%​ ។

ការ​លក់​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ហ្វ៊ីលី​ពីន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​សារ​តម្លៃ​ទូរ​ស័ព្ទ​បានធ្លាក់​ចុះ​ ។ ក្រុម​ហ៊ុន NTS និយាយ​ថា ​ប្រជាជន​ហ្វ៊ីលីពីន​ភាគ​ច្រើន​ដែល​រស់​នៅ​ទីក្រុង​ម៉ានីល​ មាន​ទូរ​ស័ព្ទ​ស្មាត​ហ្មូន​ប្រើ​​ស្ទើរ​គ្រប់​ដៃ ហើយ​អ្នក​ខ្លះ​មាន​លើស​ពី​មួយ​គ្រឿង​ឡើង​ទៅ ៕​