ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​១​គ្រួសារ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ទទួល​អំណោយ​ពី​សាខា​កាក​បាទ​ក្រហម​ខេត្ត​កំពង់​ឆ្នាំង​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ប្រជា​ពល​រដ្ឋ​១​គ្រួសារដែល​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​កាល​ពី​ពេល​កន្លង​ទៅ​បាន​មក​កាន់​ការិយា​ល័យ​​សាខា​កាក​បាទ​ក្រហម​ខេត្តនៅ​ព្រឹក​ ថ្ងៃ​ទី​៩ កក្កដា ២០១៣​នេះ​ដើម្បី​ទទួល​អំណោយ​របស់​កាក​បាទ​ក្រហម​​​។

លោក​ប្រាក់ សោ​ភ័ណ្ឌ​ នាយក​ប្រតិ​បត្តិ​សាខា​កាក​បាទ​ក្រហម​ខេត្ត​មាន​ប្រសាសន៍​ថា ប្រជា​ពល​រដ្ឋ​​មួយ​គ្រួសារ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​កាល​ពី​ពេល​កន្លង​ទៅ​មាន​មេ​គ្រួសារ​ឈ្មោះ​សុខ សោម អាយុ​៤៧​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​ ។ លោក​បន្ត​ថា ​តាម​ពិត​ទៅ​ក្រោយ​កើត​ហេតុគ្រួសារ​នេះ​ត្រូវ​បាន​កាក​បាទ​ក្រហម​ផ្តល់​អំណោយ​សង្គ្រោះ​មួយ​លើក​ហើយ​ ប៉ុន្តែ​ដោយ​សារ​ស្ថាន​ភាព​គ្រួសារ​នេះ​ក្រោយ​ពី​ភ្លើង​ឆេះ​ផ្ទះ គឺ​អស់​រលីង​ពី​ខ្លួន និង​មាន​ជីវ​ភាព​យ៉ាប់​យ៉ឺន​ខ្លាំង​ទើប​ថ្ងៃ​នេះ​ សាខា​កាក​បាទ​ក្រហម​បានស​ម្រេច​ផ្តល់​អំណោយ​ជូន​ជា​លើក​ទី​២ទៀត។

ក្រោយ​ពី​ទទួល​អំណោយ​របស់​សាខា​កាក​បាទ​ក្រហម​ខេត្ត​រួច​មក​ គ្រួសារ​រង​គ្រោះ​មាន​ចិត្ត​ត្រេក​អរ​ក្រៃ​លែង​ និង​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​កាក​បាទ​ក្រហម​ដែល​ជានិច្ច​កាល​តែង​តែ​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​ដោយ​ឧប្បត្តិ​ហេតុ​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ​ឡើយ​ ៕