ខេត្តតាកែវ ៖ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនអាចជប់កម្ពុជាខ្លួនឯងឲ្យស្មើអាមេរិកបានទេ ហើយអាមេរិក ក៏មិនជប់អាមេរិកខ្លួនឯង ឲ្យស្មើឋានទេវតាបានដែរ ប៉ុន្តែកម្ពុជាធ្វើបន្តិចម្តងៗ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីល ឯ.ក » នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅខេត្តតាកែវ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កម្ពុជាមិនអាចជប់កម្ពុជាឲ្យស្មើអាមេរិកនោះទេ ហើយអាមេរិកក៏មិន អាចជប់អាមេរិក ឲ្យស្មើឋានទេវតារបស់អាមេរិកបាននោះដែរ មានតែធ្វើបន្តិចម្ដងៗ គ្មានអ្នកណាធ្វើបានទេ» ។
ដើម្បីធ្វើឲ្យប្រទេសល្អ សម្ដេចធិបតីលើកឡើងថា ត្រូវចាប់ផ្ដើមពីការធានានូវបរិស្ថាន សុខសន្តិភាព ស្ថិរភាព កុំឲ្យកើតមានសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមជាមួយប្រទេសណា ។ សម្ដេចថា ត្រូវបង្កើតបរិស្ថានដែលល្អ សម្រាប់ការវិនិយោគ ហើយលើកទឹកចិត្តឲ្យមានការវិនិយោគ ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ កសិករ កម្មករនិយោជិត មន្ត្រី រាជការ ជាពិសេស បងប្អូនកូនក្មួយ មានឱកាសខិតខំរៀនសូត្រ មានឱកាសក្នុងការប្រកបរបរ នេះហើយ ជាចលករជំរុញសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ ពីមួយជំនាន់ទៅមួយជំនាន់ ។
ជាមួយគ្នានោះដែរ សម្ដេចធិបតីបានលើកឡើងថា គោលនយោបាល រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺបន្តពីអាណត្តិទី៦ គឺបានដាក់ចេញគោលនយោបាយគាំពារសង្គមច្រើន ណា ស់ ដើម្បីជួយពង្រឹងសមត្ថភាព របស់ប្រជាពលរដ្ឋដែលក្រីក្រ និងងារងគ្រោះ ពោលគឺជួយផ្ដល់ អាហារូបករណ៍ ១,៥សែននាក់ ជួយគាំពារផ្នែកសុខភាព ជួយបង្កើតការងារ ដើម្បីពួកគាត់មាន លទ្ធភាពអាចរកចំណូចបាន ក្លាយទៅជាអ្នកមានចំណូលមធ្យម ។
សម្ដេចធិបតី ថ្លែងទៀតថា រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយមើលការលំបាក របស់ប្រជាជននោះឡើយ ។ សម្ដេចថា យើងមិនអាចបំផ្លាញសេដ្ឋកិច្ចរបស់យើង ក្នុងរយៈពេល មួយឆ្នាំបានទេ គឺឡើងចុះពេលលំបាក យើងត្រូវរួមគ្នាដោះស្រាយ នេះហើយជាអ្វីដែលយើង ត្រូវធ្វើបន្តទៅទៀត ។
ជាមួយគ្នានោះដែរសម្ដេចនាយករដ្ឋមន្ត្រី ជឿជាក់ថា តទៅមុខទៀតវិស័យអចលទ្រព្យ នឹងមានការងើបឡើងវិញ ប៉ុន្តែក្នុងពេលលំបាកនេះ គឺរាជរដ្ឋាភិបាល ត្រូវធ្វើការជាមួយដៃគូ ពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ។
សម្ដេចធិបតី គូសបញ្ជាក់ថា ពងមានស្អុយមួយ មិនស្អុយមួយកន្ត្រកបានទេ ហើយសេ ដ្ឋកិច្ចទីផ្សារ មិនអាចថានៅពេលឡើង យើងឡើងតាម ហើយនៅពេលចុះ យើងចុះរហូតលែង ឡើងវិញនោះទេ គឺយើងត្រូវធ្វើយ៉ាងម៉េចឲ្យមានលំនឹង ។
សម្ដេចធិបតីក៏បានថ្លែងដោយសង្កត់ធ្ងន់ថា ពិភពលោកយើងមិនដែលជួបវិបត្តិ ផ្ទួនៗ បែបនេះទេ ដែលពីដើមឡើយយើងធ្លាប់មាន វិបត្តិជំងឺអាសន្នរោគ ប៉ុន្មានឆ្នាំ សម្លាប់មនុស្សរាប់ សែនរាប់លាននាក់ ពេលចប់ទៅអត់មានវិបត្តិសេដ្ឋកិច្ចទេ ។ ពេលខ្លះកើតមានវិបត្តិសេដ្ឋកិច្ច តែឯងទៅ អត់មានរឿងជំងឺរាតត្បាតទេ ។
សម្ដេចថ្លែងបន្តថាប៉ុន្តែចាប់ពីឆ្នាំ២០១៩មកនេះ យើងជួបវិបត្តិនឹងជំងឺរាតត្បាត បូកជា មួយសេដ្ឋកិច្ច បន្ទាប់មកកើតមានសង្គ្រាមនៅក្រៅប្រទេសផ្ទួនៗទៀត ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា រប ស់យើង រហូតមកដល់ម៉ោងនេះ ពិតណាស់ថាគឺមានការថយបន្តិចកាលពីជំនាន់កូវីដ១៩ យើង បានកើនឆ្នាំទៅ ៥,៦% ហើយឆ្នាំនេះយើងរំពឹងថា នឹងកើនឡើង ៦,៦% ។ សម្ដេចថា កំណើន នេះបានន័យថា សកម្មភាពសេដ្ឋកិច្ចនឹងបន្ត ហើយចំណូលរបស់ពលរដ្ឋអាចប៉ះពាល់ខ្លះ ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ សេដ្ឋកិច្ចរបស់យើងក៏មានការរស់រវើក ។
សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា៖«សេដ្ឋកិច្ចរបស់ប្រទេសខ្លះនៅជិតយើង អត់ បានឡើងដល់ ៦,៦% ដូចយើងទេ…សម្រាប់កម្ពុជា រហូតមកដល់ម៉ោងនេះ ការរីកចម្រើន កំ ណើនសេដ្ឋកិច្ចរបស់បានរក្សាលំនឹង ហើយយើងត្រូវខិតខំ ផ្នែកយើងអាចរុញបានយើងរុញ វិស័ យទេសចរណ៍ យើងរុញដើម្បីមានកំណើនឡើងវិញ…»៕
ចែករំលែកព័តមាននេះ