ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ថា​ខ្លួន​នឹង​ចាត់​ការ​ភ្លាម​បើ​ទទួល​រង​ការ​វា.យ​ប្រ.ហា.រ​ពី​អ៊ីរ៉ង់

8 ខែ មុន

ទី​ក្រុង​យេរូសាឡឹម៖ អ៊ីស្រាអែល​ប្រហែល​ជា​ពិបាក​នឹង​ទទួល​យក​នូវ​សម្ដី​គ្រោត​គ្រាត​ដូច​ចោល​ដឹង​ទាំង​ដង​របស់​អ៊ីរ៉ង់​ណាស់​, ហើយ​​ក៏​ប្រហែល​ជា​ស៊ូទ្រាំ​លេប​ក្រួស​លេប​ថ្ម​ត​ទៅ​ទៀត​មិន​កើត​ដែរ​។ ថ្ងៃនេះ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីស្រាអែល​ព្រមាន​ធ្ងន់​ៗ​ថា​កង​ទ័ព​របស់​ខ្លួន​នឹង​វាយ​ប្រហារ​អ៊ីរ៉ង់​ឱ្យ​ណា​ណី​ម្ដង​ លើក​នេះ​អត់​វាយ​ប្រយោល​ៗ​ទៅ​រក​កូន​ចៅ​អ៊ីរ៉ង់​ ឬ​ត្រឹម​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់​ដូច​មុន​ទេ​ វាយ​ចំ​ប្រទេស​អ៊ីរ៉ង់​តែ​ម្ដង​។ រដ្ឋ​មន្ត្រី​រូប​នេះ​សង្កត់​ធ្ងន់​ថា​ឱ្យ​តែ​អ៊ីរ៉ង់​ហ៊ាន​វាយ​ប្រហារ​ចេញ​ពី​ទឹក​ដី​អ៊ីរ៉ង់​ចូល​ទឹក​ដី​អ៊ីស្រាអែល​ អ៊ីស្រាអែល​គ្មាន​បង្អង់​យូរ​ត​ទៅ​ទៀត​ទេ…

ទី​ក្រុង​យេរូសាឡឹម៖ អ៊ីស្រាអែល​ប្រហែល​ជា​ពិបាក​នឹង​ទទួល​យក​នូវ​សម្ដី​គ្រោត​គ្រាត​ដូច​ចោល​ដឹង​ទាំង​ដង​របស់​អ៊ីរ៉ង់​ណាស់​, ហើយ​​ក៏​ប្រហែល​ជា​ស៊ូទ្រាំ​លេប​ក្រួស​លេប​ថ្ម​ត​ទៅ​ទៀត​មិន​កើត​ដែរ​។ ថ្ងៃនេះ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីស្រាអែល​ព្រមាន​ធ្ងន់​ៗ​ថា​កង​ទ័ព​របស់​ខ្លួន​នឹង​វាយ​ប្រហារ​អ៊ីរ៉ង់​ឱ្យ​ណា​ណី​ម្ដង​ លើក​នេះ​អត់​វាយ​ប្រយោល​ៗ​ទៅ​រក​កូន​ចៅ​អ៊ីរ៉ង់​ ឬ​ត្រឹម​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់​ដូច​មុន​ទេ​ វាយ​ចំ​ប្រទេស​អ៊ីរ៉ង់​តែ​ម្ដង​។

រដ្ឋ​មន្ត្រី​រូប​នេះ​សង្កត់​ធ្ងន់​ថា​ឱ្យ​តែ​អ៊ីរ៉ង់​ហ៊ាន​វាយ​ប្រហារ​ចេញ​ពី​ទឹក​ដី​អ៊ីរ៉ង់​ចូល​ទឹក​ដី​អ៊ីស្រាអែល​ អ៊ីស្រាអែល​គ្មាន​បង្អង់​យូរ​ត​ទៅ​ទៀត​ទេ មុខ​តែ​ដាក់​វិញ​ផូង​ៗ​តែ​ម្ដង​​។​ ​នេះ​ជា​​​ភាសា​ដ៏​​មុត​ស្រួច​​ចំ​ពេល​ប្រទេស​ទាំង​២​កំពុង​​មាន​កំហឹង​ដាក់​គ្នា​យ៉ាង​ពុះ​កញ្ជ្រោល​ និង​យ៉ាង​ក្ដៅ​គគុក​ដូច​ទឹក​ពុះ​១០០​អស្សា​។ តាម​ត្រូវ​ អ្នក​ដែល​សម​នឹង​មាន​កំហឹង​ខ្លាំង​គឺ​អ៊ីរ៉ង់​ឯណោះ​ទៅ​វិញ​ទេ​។

នៅ​សុខ​ៗ​ អ៊ីស្រាអែល​បាញ់​មីស៊ីល​ដាក់​ស្ថាន​កុង​ស៊ុល​អ៊ីរ៉ង់​នៅ​ប្រទេស​ស៊ីរី បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​ជា​ច្រើន​​នាក់​។ និយាយ​ឱ្យ​ចំ​ទៅ​, មនុស្ស​នៅ​ក្នុង​អគារ​នោះ​គ្មាន​នរណា​ម្នាក់​អាច​រួច​ខ្លួន​ឡើយ។​​ បើ​មិន​ស្លាប់​ក៏​​រង​របួស​ស្ទើរ​ស្លាប់​​ស្ទើរ​រស់​ផង​ដែរ​។ ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​​​នៅ​ក្នុង​គ្រា​នោះ​បាន​សម្លាប់​​ឧត្ដម​សេនីយ៍​យោធា​របស់​អ៊ីរ៉ង់​លំដាប់​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​។

​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីស្រាអែល​ឆ្លៀត​បោះ​ពាក្យ​បោះ​សម្ដី​ថែម​ទៀត​ថា​បើ​អ៊ីរ៉ង់​ហ៊ាន​វាយប្រហារ​ចេញពី​ទឹក​ដី​អ៊ីរ៉ង់​ អ៊ីស្រាអែល​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​យ៉ាង​ទាន់​ចិត្ត ហើយ​នឹង​វាយ​ប្រហារ​ (ដោយ​គ្រាប់​មីស៊ីល) ចូល​ទឹក​ដី​អ៊ីរ៉ង់​តែ​ម្ដង​។​ ​អគ្គ​មគ្គុទ្ទេស​ក៍​​អ៊ីរ៉ង់​​​បញ្ជាក់​ជា​ថ្មី​ថា​លោក​ត្រូវតែ​សង​សឹក​ទៅ​លើ​អ៊ីស្រាអែល​វិញ​នៅ​ក្នុង​សំណុំ​រឿង​បាញ់​ប្រហារ​ស្ថាន​កុង​ស៊ុល។​

រដ្ឋាភិបាលទី​ក្រុង​តេអេរ៉ង់​ប្រកាស​ឱ្យ​អ៊ីស្រាអែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នេះ​ព្រោះ​ស្លាប់​មនុស្ស​អស់​ច្រើន​គួរ​សម​ដែរ​រហូត​ដល់​១២​នាក់​។ ​អ៊ីស្រាអែល​មិន​ទាន់​ប្រកាស​ទទួល​ស្គាល់​​ថា​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​​ទេ​ ​ហើយ​ក៏​មិន​បាន​ថា​ខ្លួន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ​ដែរ​​​។​ ប៉ុន្តែ​បើ​អ៊ីរ៉ង់​ហ៊ាន​ហក់​ជា​មួយ​អ៊ីស្រាអែល​ អ៊ីស្រាអែល​ថ្លែង​ថា​ខ្លួន​អាច​កំដរ​បាន​​​។ ​ចាប់​តាំង​ពីបច្ចា​មិត្ត​ទាំង​ពីរ​ធ្វើ​សង្គ្រាម​​ប្រយោល​​ជា​មួយ​គ្នា​ជា​ហូរ​ហែ​មក​ គេ​អាច​ចាត់​ទុក​ថា​នេះ​ជា​​ការ​សង្គ្រឺត​ធ្មេញ​ដាក់​គ្នា​ដ៏​ខ្លាំង​ក្លា​បំផុត​​។​​​

គេ​ដឹង​ថា​ឧត្ដម​សេនីយ៍​អ៊ីរ៉ង់​ម្នាក់​ដែល​ជា​មនុស្ស​សំខាន់​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ក៏​បាន​ក្ស័យ​សង្ខារ​ដោយ​សារ​គ្រាប់​មីស៊ីល​របស់​អ៊ី​ស្រាអែល​បាញ់​ចូល​ស្ថាន​កុង​ស៊ុល​​ផង​ដែរ​។ ​ឧត្ដម​សេនីយ៍​រូប​នេះ​ធ្លាប់​ដឹក​នាំ​កម្លាំង​វាយ​ប្រហារ​នៅ​​លីបង់ និង​ស៊ីរី​រហូត​​ដល់​​ឆ្នាំ​២០១៦​។ នៅ​ក្នុង​ចំណោម​​អ្នក​ស្លាប់​១១​នាក់​ទៀត​​​​មាន​​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​៦​នាក់​, ​ជន​ជាតិ​ស៊ីរី​៤​នាក់​ និង​​ក្រុម​ហេស្បូឡា​ម្នាក់​។​

គេ​កត់​សម្គាល់​ថា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ៊ីស្រាអែល​វាយ​ប្រហារ​​មូល​ដ្ឋាន​​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​អ៊ីរ៉ង់​នៅ​ប្រទេស​ស៊ីរី​។ មើល​ទៅ​អ៊ីស្រាអែល​ទំនង​ជា​ចង់​រំខាន​ការ​ផ្ទេរ​អាវុធ​ និង​ការ​ធ្វើ​សកម្ម​ភាព​​​របស់​គូ​បដិបក្ស​ជា​មួយ​ក្រុម​ហេស្បូឡា​។ អ៊ីស្រាអែល​ច្រើន​មាន​ទម្លាប់​​១​។ វាយ​ប្រហារ​រួច​ហើយ​រក្សា​ភាព​ស្ងប់​ស្ងាត់​បាន​ល្អ​ណាស់​។ ចាប់​តាំង​ពី​សង្គ្រាម​អ៊ីស្រាអែល​​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​៧ ​​ខែ​តុលា ឆ្នាំ​២០២៣ អ៊ីស្រាអែល និង​ក្រុ​ម​ហេស្បូឡា​ប៉ះ​ទង្គិច​គ្នា​រប៉េះ​រប៉ោះ​​សឹង​តែ​រៀង​រាល់​ថ្ងៃ​។​​

បើ​និយាយ​ទៅ កូន​ចៅ​អ៊ីរ៉ង់​មាន​ច្រើន​ គ្រាន់​តែ​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រាអែល​កើត​។ សូម្បី​តែ​មេ​ធំ​ៗ​របស់​ក្រុម​ហាម៉ាស់​ក៏​ជា​កូន​​ចៅ​​របស់​អ៊ីរ៉ង់​ និង​ទទួល​​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អ៊ីរ៉ង់​ផង​ដែរ​។ អគ្គ​មគ្គុទ្ទេស​ក៍​អ៊ីរ៉ង់​ប្រកាស​សង​សឹក​អ៊ីស្រាអែល​ដូច​ខាង​លើ​នេះ​នៅ​​ឯ​ពិធី​សូត្រ​ធម៌។ លោក​ថ្លែង​ថា​ការ​ដែល​អ៊ីស្រាអែល​វាយ​ប្រហារ​ស្ថាន​កុង​ស៊ុល​របស់​អ៊ីរ៉ង់​​មាន​ន័យ​ស្មើ​នឹង​វាយ​ប្រហារ​ប្រទេស​អ៊ីរ៉ង់​។ ​លោក​យល់​ថា​គេ​មិន​អាច​បណ្ដោយ​ឱ្យ​របប​​យង់​ឃ្នង​នេះ​រួច​ខ្លួន​ទេ​។ យើង​ត្រូវ​តែ​ប្រដៅ​ពួកគេ​ឱ្យ​ស្គាល់​ដៃ​ម្ដង​៕

ប្រភព៖ AP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ