មន្ត្រីយោធាម្នាក់ខ្ចីឡានក្មួយបើកយកទៅកូវសាកឡានខូចអាគុយ បានពាក់កណ្តាលផ្លូវ ជួបគ្រោះអកុសល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធាបានស្លា.ប់នៅកន្លែងកើតហេតុ ចំណែកបុរស២នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធាបានស្លា.ប់នៅកន្លែងកើតហេតុ ចំណែកបុរស២នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធាបានស្លា.ប់នៅកន្លែងកើតហេតុ ចំណែកបុរស២នាក់ផ្សេងទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បើករថយន្តឆ្លងផ្លូវ ត្រូវបានជនជាតិចិនបើករថយន្តលឿនទៅបុកយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចច្រកចូលទៅវត្តជម្លង់ម្លូរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ម៉ុម សុវណ្ណដា ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីយោធាបម្រើការនៅអង្គភាព ៩១១ មានទីលំនៅ ភូមិជន្លង់ម្លូ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបញ្ជាក់ពីសាច់ញាតិរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស្នើសុំខ្ចីរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3660 ជារថយន្តរបស់ក្មួយបង្កើត ដើម្បីបើកយកទៅកូវសាករថយន្តរបស់ខ្លួនដែលខូចអាគុយដេរអត់ឆេះនៅឯម្ដុំសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
លុះបើកបរចេញពីផ្ទះមកដល់ចំណុចខាងលើ ជិតដល់រថយន្តដែលខូចហើយនោះ ក៏បើកឆ្លងផ្លូវពីលិចទៅកើតបានជាងពាក់កណ្ដាល ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8858 បើកបរដោយបុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរ២នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន រួចទៅបុករថយន្តជនរងគ្រោះចំផ្នែកកាប៊ីនខាងស្ដាំ បណ្ដាលឱ្យដាច់កង់រថយន្ដខ្ទាតឡើងលើឃឿនពុះចែកទ្រូងផ្លូវ ។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទៅបានជាង៥០ម៉ែត្រ ក៏ខូចបន្តដំណើរទៅមុខលែងរួច ភ្លាមៗនោះជនជាតិចិនពីរនាក់ដែលរួមដំណើរជាមួយបាននាំគ្នាចុះរត់គេចខ្លួនទៅបាត់ស្រមោល ចំណែកអ្នកបើកបរត្រូវបានប្រជាពលរដ្នឃាត់ខ្លួនទុកប្រគល់ឱ្យសមត្ថកិច្ច។
ដោយឡែកជនរងគ្រោះជាមន្ត្រីយោធា១រូបខាងលើ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាទាញចេញពីក្នុងរថយន្តមកដាក់ខាងក្រោមលើផ្លូវ រួចនាំគ្នាធ្វើចលនាជួយ សង្គ្រោះបឋមដែរ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លា.ប់នៅនឹងកន្លែងកើតហេតុទៅហើយ ។ នៅពេលនោះខាងសាច់ញាតិជនរងគ្រោះមិនអស់ចិត្ត ក៏បានលើកស.ពជនរងគ្រោះដាក់លើរថយន្តដឹកយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ លុះពេលទៅដល់ ខាងគ្រូពេទ្យពិនិត្យរួចប្រាប់ថា ជនរងគ្រោះផុតដង្ហើមបាត់ទៅហើយ ក៏ដឹកស.ពត្រឡប់មកកន្លែងកើតហេតុវិញ រីឯអ្នកបើកបររថយន្តកូរ៉េ និងអ្នករួមដំណើរម្នាក់ទៀតដែលជិះកណ្ដាល បានរងរបួសស្រាល។
ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចផ្នែកជំនាញបានធ្វើលិខិតប្រគល់ស.ពឱ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបររថយន្តបង្ក និងរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចអូសយកទៅកាន់ផ្នែកជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ