ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ដឹង​អត្តសញ្ញាណស.ពច្រកក្នុងវ៉ាលិស​ដោយសារតែមាន​ស្នាមសាក់ដៃ​​

8 ខែ មុន
  • កោះកុង

ខេត្តកោះកុង ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២១ មីនា ២០២៤ នេះ បន្ទាប់​ពី​សមត្ថកិច្ច​បង្ហោះ​ព័ត៌មាន​សួរ​រក​សាច់ញាតិ​សព​ដែលត្រូវ​បាន​ឃាតករ​សម្លាប់​ដាក់​ក្នុង​វ៉ាលិស​នោះ ក៏​ត្រូវ​បងស្រី​បង្កើត​ជន​រង​គ្រោះ​​បាន​ស្គាល់​ភិនភាគ​ប្អូនប្រុស​របស់​ខ្លួន ត្រង់​ចំណុច​ចាក់​សាក់​​នៅ​ចំណុច​ដើមដៃ​ខាងឆ្វេង ពាក្យ​ថា…

ខេត្តកោះកុង ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២១ មីនា ២០២៤ នេះ បន្ទាប់​ពី​សមត្ថកិច្ច​បង្ហោះ​ព័ត៌មាន​សួរ​រក​សាច់ញាតិ​សព​ដែលត្រូវ​បាន​ឃាតករ​សម្លាប់​ដាក់​ក្នុង​វ៉ាលិស​នោះ ក៏​ត្រូវ​បងស្រី​បង្កើត​ជន​រង​គ្រោះ​​បាន​ស្គាល់​ភិនភាគ​ប្អូនប្រុស​របស់​ខ្លួន ត្រង់​ចំណុច​ចាក់​សាក់​​នៅ​ចំណុច​ដើមដៃ​ខាងឆ្វេង ពាក្យ​ថា «ចង​ចាំ​០៥.០៩.២១» ក៏​បាន​ចូលខ្លួន​មក​បំភ្លឺ​ជូន​សមត្ថកិច្ច​ស្រុក ព្រមទាំង​មាន​សៀវភៅ​ស្នាក់​នៅ​មក​បង្ហាញ​សមត្ថកិច្ច​ទៀត​ផង ។

បើ​តាម​ការ​បញ្ជាក់​របស់​បងស្រី​ជន​រង​គ្រោះ​ឈ្មោះ ដួង ជី​ផា អាយុ​៣៤​ឆ្នាំ ថា ជន​រង​គ្រោះ​មានឈ្មោះ ដួង សង្ហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។ ហើយ​នៅ​ចុងឆ្នាំ​២០២៣ ដើមឆ្នាំ​២០២៤ នេះ បាន​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ស្កា​យ​បា​មួយ​កន្លែង​ឯ​រាជធានី​ភ្នំពេញ ផ្នែក​សឺ​វ៉ី​ស ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ មីនា នេះ បងស្រី​ជន​រង​គ្រោះ​បាន​សុំ​សមត្ថកិច្ច​និង​អញ្ជើញ​អាចារ្យ​មក​ធ្វើ​ពិធី​បូជាសព​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​ផ្លូវ​ឃើញ​សាកសព​នោះ​តែ​ម្តង ដើម្បី​យក​ធាតុ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​លំនៅ​ឋាន ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០២៤ កំលាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង សហការ​ជាមួយ​កំលាំង​ការិយាល័យ​បច្ចេកទេសកំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បុ​ទុម​សាគរ រួម​និង​មន្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ បាន​ចុះ​ពិនិត្យ​សាកសព នៅ​ចំនុច​ក្បែរផ្លូវ​លេខ​ជាតិ​លេខ​៤៨ ស្ថិត​នៅ​ភូមិសាស្ត្រ ភូមិ​ជី​មា​ល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​រាយការណ៍​ថា​មាន​សាកសព​ត្រូវ​បាន​ជនល្មើស​វាយ​បែកក្បាល​ផ្នែក​ខាង​មុខ​ហើយ​ញាត់​ចូល​វា​លី​ជ័រ​ព័​ណ​ទឹកក្រូច​ហើយ​យក​មក​បោះ​ប្លុង​ចោល​នៅ​ចំនុច​ខាងលើ​ប្រហែល​រយៈពេល​០៣​ថ្ងៃ​មក​ហើយ ។

ក្នុង​ខណៈ​ពេល​កំលាំង​ចម្រុះ​ចុះ​ពិនិត្យ​សាកសព​នោះ​ឃើញ​ថា សាកសព​មិន​ស្គាល់​អត្តសញ្ញាណ អ្វី​ទាំងអស់ ប៉ុន្តែ​ដឹង​ថា មាន​ភេទ​ប្រុស​ជនជាតិ​ខ្មែរ នឹង​នៅ​លើ​ដើមដៃ​ឆ្វេង​មាន​ចាក់​សាក់​ជា​អក្សរ​ខ្មែរ​ថា (​ចង​ចាំ​) ដោយ​សរសេរ​លេខ​ខ្មែរ​នៅ​ខាងក្រោម​០៥.០៩.២១ ហើយ​សាកសព មាន​សភាព​ហើម​ធុំក្លិន​មាន​និង​ដង្កូវ​ចុះ ។

ករណី​នេះ កំលាំង​ជំនាញ​សន្និដ្ឋាន​បាន​ថា ជា​ករណី​ឃាតកម្ម ។ ក្រោយ​ពី​ពិនិត្យ​សាកសព សមត្ថ​កិច្ច​ចប់​សព្វគ្រប់ កំលាំង​យើង​បាន​ប្រគល់​សាកសព​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ​ចាត់ចែង​បញ្ចុះ​នៅ​ក្នុង​មូលដ្ឋានរ​នោះ​តែ​ម្តង និង​ស្រាវជ្រាវ​រក​សាច់ញាត្តិ និង​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ