រាជធានីភ្នំពេញ ៖ ក្នុងនាមជាមិត្តភក្តិដ៏ស្និតស្នាលតារាសម្តែង លោក អ៊ុន សុទ្ធា បានចេញមុខការពារលោម សឿន វីតា បន្ទាប់ពីរងនូវការប្រមាថពីស្ត្រីម្នាក់ដោយពាក្យសម្តីសមគួរនៅលើបណ្តាញសង្គម ។
ការចេញមុខការពារលោក សឿន វីតា ពីសំណាក់លោក អ៊ុន សុទ្ធា នាពេលនេះបានធ្វើឡើងបន្ទាប់មានស្ត្រីម្នាក់បានប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនចូលទៅធ្វើការខំមិន ដោយប្រើប្រាស់ពាក្យប្រមាថមកលើលោក សឿន វីតា ដែលកំពុងធ្លាក់ខ្លួនថា សាច់ឈា.ម សុខភាពល្អម៉ាទំហឹង ហើយនិយាយរកលុយទិញទឹកដោះគោមិនបានជំពាក់ថ្លៃពេទ្យទៀត លើកក្រោយគ្រៀ.វប្រដា.ប់ទៅ ឈប់បង្កកំណើតទៀតអីមានកូនលំបាកអញ្ចឹងនោះ ។
ក្រោយឃើញការខំមិន ដោយប្រើពាក្យសម្តីប្រមាថមកលើសម្លា.ញ់របស់ខ្លួននោះ តារាសម្តែងលោក អ៊ុន សុទ្ធា ក៏បានចេញមុខការពារជាមួយការវា.យបកដោយពាក្យសម្តីថា ណាស់ហើយសម្លាញ់ បើអញចេះទាយហើយដឹងពីវាសនាមនុស្ស អញទាយអោយហែ.ងមុន មិនអោយហែ.ងធ្លាក់ខ្លួនជំពាក់គេ ហើយមកវេទនាដល់ប្រពន្ធកូនហែ.ងចឹងទេរហូតដល់អ៊ុំស្រីនេះអោយហែ.ងទៅគ្រៀ.វប្រដា.ប់ទៀត ។
លោកបញ្ជាក់ថា បើមនុស្សដឹងពីវាសនានឹងអនាគតមុន គេក៏មិនមកលែងសើចនឹងវាសនាខ្លួនឯងអោយមកវេទនាទាំងគ្រួសារចឹងទេអ៊ុំស្រី ហើយរឿងគ្រៀ.វប្រដា.ប់នេះទៀតសោត បើគ្រៀ.វហើយមានបានសងគេរួចអស់ប្រហែលមិត្តភក្តិខ្ញុំអាស្រម៉ូមសឿន វីតា វាក៏ហ៊ានគ្រៀ.វដែរ តែវាមិនអាចហើយ បើអាចមែន ក៏ប្រពន្ធវាមិនអោយគ្រៀ.វដែរ យល់ទេអ៊ុំស្រី ! ។ យីអ៊ុំស្រីនេះ មិនជួយចូកចែវហើយ ច្រានអោយក្រពើស៊ីថែមទៀត អស់ទាស់ហ្មង ។ ចង់សំណូមពរ អោយខេមនិពន្ធបទ (វាសនាអ្នកមាន) វិញម្តង ហើយអោយហែ.ងទៅសម្តែងប្តូរវាសនាមកវិញហា ។
លោក អ៊ុន សុទ្ធា បន្ថែមថា ជីវិតពិតវាស្តែងចេញមកហើយ ទើបអ្នកនិពន្ធសរសេរចេញជាចំរៀងនឹងសាច់រឿង (រឿងពិត ប្រឌិតផ្សំ) ។ Soeun Vita khmer king Food ខ្ញុំដឹងថា ការសរសេររបស់ខ្ញុំនេះច្បាស់ជាប៉ះអារម្មណ៍អ៊ុំស្រីហើយ ហើយបើប៉ះមែន វាក៏មិនខុសអីនឹងប៉ះអារម្មណ៍មិត្តភក្តិខ្ញុំដូចគ្នា ចំពោះខមិនអ៊ុំស្រី សេចក្តីគួរពុំគួរសូមអធ្យាស្រ័យផង ។
ជាការកត់សម្គាល់ តារាសម្តែងលោក សឿន វីតា បានធ្លាក់ខ្លួនស្ទើរដល់ចំណុចសូន្យបន្ទាប់ពីលោកធ្លាក់ខ្លួនផុងក្នុងបំណុលស្ទើររើខ្លួនមិនរួច ក្នុងរយៈពេលចុងក្រោយនេះ ។ យ៉ាងណា ក្រោយពីមានការលើកទឹកចិត្តពីសប្បុរសជននានា ជាពិសេសបណ្តាមិត្តភក្តិក្នុងសង្គមសិល្បៈដូចគ្នានោះ តារាសម្តែងលោក សឿន វីតា បានខិតខំជន្នះតស៊ូក្នុងព្យុះភ្លៀង ដើម្បីរកប្រាក់សងបំណុលគេ និងសម្រាប់ផ្គត់ផ្គង់គ្រួសារ ។
ក្រោយអាចក្រោកឈរឃើញពន្លឺជីវិតថ្មីជាបណ្តើរៗនោះ លោក សឿន វីតា ក៏តែងតែរំលឹកគុណអ្នកដែលជួយលោក ជាពិសេសលោក អ៊ុន សុទ្ធា ដែលតែងតែជួយគាំទ្រលោកនៅពេលដែលលោកធ្លាក់ដល់ចំណុចសូន្យ ។
លោក សឿន វីតា បានលើកឡើងនៅក្នុងកម្មវិធីទូរទស្សន៍នៅក្នុងស្រុកមួយនេះថា នៅពេលដែលលោកពិបាកបំផុត គឺមានតែលោក អ៊ុន សុទ្ធា ដែលតែងតែជួយលោកទាំងថវិកា ជាពិសេសជួយទិញទឹកដោះគោអោយកូនរបស់លោក និងអង្ករសម្រាប់ក្រុមគ្រួសារលោកផងដែរ ៕
ចែករំលែកព័តមាននេះ