ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ី​វ៉ាដាច់​ថៃ​បាត់​ទៅ​ហើយ​ជា​ប្រទេស​មាន​អ្នក​ទេស​ចរ​ច្រើន​បំផុត​

9 ខែ មុន

ទី​ក្រុង​គូឡាឡាំពួរ៖ ថ្មី​ៗ​នេះ​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​វៀតណាម​អ៊ិច​ប្រែស (Vietnam Express) គេ​រក​ឃើញ​ថា​ម៉ាឡេ​​ស៊ី​ឥឡូវ​នេះបាន​វ៉ា​ដាច់​​​ថៃ​បាត់​ទៅ​ហើយ​ក្នុង​នាម​ជា​ប្រទេស​មាន​អ្នក​ទេស​ចរ​​បរទេស​ទៅ​​កម្សាន្ត​ច្រើន​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ពេញ​មួយ​ឆ្នាំ​២០២៣​ ម៉ាឡេស៊ី​ទទួល​អ្នក​ទេស​ចរ​បរទេស​រហូត​ដល់​ជិត​២៩​លាន​នាក់​។ ដូច្នេះ ឃើញ​ថា​មនុស្ស​បាក់​ទៅ​លេង​ម៉ាឡេស៊ី​ច្រើន​លើស​លប់​ ហើយ​យក​លុយ​ទៅ​ចាយ​នៅ​ម៉ាឡេស៊ី​ក៏​ច្រើន​សម្បើម​ណាស់​ដែរ​។​…

ទី​ក្រុង​គូឡាឡាំពួរ៖ ថ្មី​ៗ​នេះ​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​វៀតណាម​អ៊ិច​ប្រែស (Vietnam Express) គេ​រក​ឃើញ​ថា​ម៉ាឡេ​​ស៊ី​ឥឡូវ​នេះបាន​វ៉ា​ដាច់​​​ថៃ​បាត់​ទៅ​ហើយ​ក្នុង​នាម​ជា​ប្រទេស​មាន​អ្នក​ទេស​ចរ​​បរទេស​ទៅ​​កម្សាន្ត​ច្រើន​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ពេញ​មួយ​ឆ្នាំ​២០២៣​ ម៉ាឡេស៊ី​ទទួល​អ្នក​ទេស​ចរ​បរទេស​រហូត​ដល់​ជិត​២៩​លាន​នាក់​។ ដូច្នេះ ឃើញ​ថា​មនុស្ស​បាក់​ទៅ​លេង​ម៉ាឡេស៊ី​ច្រើន​លើស​លប់​ ហើយ​យក​លុយ​ទៅ​ចាយ​នៅ​ម៉ាឡេស៊ី​ក៏​ច្រើន​សម្បើម​ណាស់​ដែរ​។​

នៅ​ក្នុង​ចំណោម​នោះ ជន​ជាតិ​សិង្ហ​បុរី​គឺ​ជា​ម៉ូយ​ដុំ​ដ៏​ធំ​បំផុត​របស់​ម៉ាឡេស៊ី​ជា​មួយ​នឹង​​អ្នក​ទេស​ចរ​ប្រទេស​​សិង្ហបុរី ឬ​សាំង​កាពួរ​​នេះ​​រហូត​ដល់​៨លាន ៣​សែន​នាក់​ទៅ​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ​២០២៣​។ បន្ទាប់​មក​ ជន​ជាតិ​​ឥណ្ឌូណេស៊ី​, ថៃ​, ចិន​ និង​ប៊្រុយ​ណេ​​​។ នេះ​បើ​យោ​ងតាមការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​ហ្វូខឺស​ ម៉ាឡេស៊ី​ ឬ​ក្រឡេក​មើល​ប្រទេស​ម៉ាឡេស៊ី​ (Focus Malaysia)។​​

ទោះ​បី​ម៉ាឡេស៊ី​គ្រប់​គ្រង​តំណែង​លេខ​មួយ​ខាង​ចំនួន​អ្នក​​ទេស​ចរ​បរទេស​ក៏​ដោយ ប៉ុន្តែ​ប្រទេស​ថៃ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​។ ថៃ​អាច​រក្សា​តំណែង​លេខ​ពីរ​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ី​អាគ្នេយ៍​។ កាល​ពី​ឆ្នាំ​២០២៣​ ថៃ​ទទួល​បាន​ភ្ញៀវ​បរទេស​២៨​លាន​នាក់​។

បន្ទាប់​មក​ សិង្ហ​បុរី​ទទួល​បាន​ភ្ញៀវ​បរទេស​១៣,៦​លាន​នាក់​។ វៀតណាម​ឈរ​លំដាប់​ទី​បួន​ទទួល​បាន​ភ្ញៀវបរទេស​១២,៦​លាន​នាក់​, ខណៈ​ដែល​​ឥណ្ឌូណេស៊ី​ទទួល​បាន​ភ្ញៀវ​១១,៧​លាន​នាក់​ជាប់​លំដាប់​ទី​៥​។​ ​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​ប្រឡង​ប្រជែង​គ្នា​ខាង​ទាក់​ទាញ​ភ្ញៀវ​អន្តរ​ជាតិ​ទៅ​កម្សាន្ត​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​របស់​ខ្លួន​។

ប្រទេស​ទាំង​នេះ​ចាប់​ផ្ដើម​កែ​សម្រួល​គោល​នយោបាយ​​របស់​ខ្លួន​ដើម្បី​​ឱ្យ​ភ្ញៀវ​សម្រុក​ចូល​ឱ្យ​បាន​ច្រើន​​។ ឧទាហរណ៍ កែ​សម្រួល​លក្ខ​ខណ្ឌ​ឱ្យ​មាន​ភាព​ធូរ​ស្រាល​ជាង​មុន​ផ្នែក​អន្តោ​ប្រវេសន៍​។ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣​ ម៉ាឡេស៊ី​កែ​សម្រួល​លក្ខ​ខណ្ឌ​នៃ​ការ​ផ្ដល់​ទិដ្ឋា​ការ​។

​លក្ខ​ខណ្ឌ​អនុ​គ្រោះ​ពិសេស​សម្រាប់​ភ្ញៀវ​​ចិន​ និង​ឥណ្ឌា​អាច​ទៅ​​កម្សាន្ត​នៅ​​ម៉ាឡេស៊ី​រយៈ​ពេល​៣០​ថ្ងៃ​​ដោយ​មិន​ចាំ​បាច់​​ស្នើ​សុំ​ទិដ្ឋា​ការ​។ យុទ្ធ​សាស្ត្រ​នេះ​ក៏​ត្រូវ​ប្រទេស​ថៃ​កំពុង​អនុវត្ត​ផង​ដែរ​។​ គេមិន​ទាន់​ដឹង​ថា​តើ​ប្រទេស​ណា​កូពី​គោល​នយោបាយ​នេះ​ពី​ប្រទេស​ណា​ទេ។​​ ឬ​ក៏​ពួក​គេ​បាន​រៀប​ចំ​ដោយ​ឯក​រាជ្យ​រៀង​ៗ​ខ្លួន​ផង​ក៏​មិន​ដឹង​​។​

​វៀតណាម​ក៏​មាន​យុទ្ធ​សាស្ត្រ​ទាក់​ទាញ​អ្នក​ទេស​ចរ​បរទេស​ផង​ដែរ​។ ចាប់​ពី​ពាក់​កណ្ដាល​ខែ​សីហា​ត​ទៅ​ វៀតណាម​លេង​ដៃ​ធំ​តែ​ម្ដង​។ អ្នក​ទេស​ចរ​ទូទាំង​ពិភព​លោក​មិន​ថា​មក​ពី​ប្រទេស​ណា​ទេ​អាច​ទទួលបាន​ទិដ្ឋា​ការ​​ស្នាក់​នៅ​រហូត​ដល់​បី​ខែ​។ ​ក្រៅពី​នេះ អ្នក​ទេស​ចរ​មក​ពី​ប្រទេស​ចំនួន​១៣​មិន​ចាំ​បាច់​ប្រើ​ទិដ្ឋាការ​ក៏​បាន​ដែរ​​​អាច​ស្នាក់​​នៅ​​វៀតណាម​​រយៈ​ពេល​​៤៥​ថ្ងៃ​​​។

នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ លោក​ផាំ​មិញ​ជិញ

​នៅ​ក្នុង​បរិ​បទ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិត​ស្វាញ​ដែល​​បណ្ដា​ប្រទេស​​​នៅ​អាស៊ី​អាគ្នេយ៍​រៀប​​នុយ​ដើម្បី​ស្ទូច​យក​ត្រី​ធំ​​​ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ លោក​ផាំ​មិញ​ជិញ​ (Pham Minh Chinh) ក៏​មិន​ព្រងើយ​កន្តើយ​ដែរ​។​ កាល​ពី​សប្ដាហ៍​មុន លោក​​​បាន​បញ្ជា​ឱ្យ​​ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់​​ជួយ​សម្រួល​ការ​ស្នាក់​នៅ​​ឱ្យ​បាន​យូរ​សម្រាប់​ភ្ញៀវ​មក​ពី​ប្រទេស​មួយ​ចំនួន​ដែល​​​មាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ជា​មួយ​​វៀតណាម​​៕

ប្រភព៖ Vietnam Express​​
https://e.vnexpress.net/news/travel/malaysia-beats-thailand-to-become-most-visited-country-in-southeast-asia-4714573.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ