ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ផ្ទៃ​ទឹក​ស្អាត ចាប់ផ្តើម​សម្អាត​ទន្លេសាប

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹង​ដាក់​ចេញ​នៅ​ថ្ងៃ​ទី​០១ ខែមីនា ខាង​មុខ យុទ្ធនាការ​ផ្ទៃ​ទឹក​ស្អាត ដែល​ចាប់ផ្តើម​ពី​ការ​សម្អាត​ទន្លេសាប ជា​អាទិភាព​ទី​១ ព្រោះ​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹង​ដាក់​ចេញ​នៅ​ថ្ងៃ​ទី​០១ ខែមីនា ខាង​មុខ យុទ្ធនាការ​ផ្ទៃ​ទឹក​ស្អាត ដែល​ចាប់ផ្តើម​ពី​ការ​សម្អាត​ទន្លេសាប ជា​អាទិភាព​ទី​១ ព្រោះ​កន្លង​មក ទន្លេសាប បាន​ទទួល​រង​ការ​បោះ​សំរាម​-​ប្លា​ស្ទិ​ក ចូល​យ៉ាងច្រើន នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ក្នុង​ឱកាស​អញ្ជើញ​ពិនិត្យ​មើល​សកម្មភាព​សម្អាត​ដង​ន្លេ​សាប មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ ដោយ​ម៉ាស៊ីន​ប្រមូល​សំរាម​លើ​ផ្ទៃ​ទឹក របស់​ក្រុមហ៊ុន Everwave នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែម​ថា យុទ្ធនាការ​សម្អាត​លើ​ផ្ទៃ​ទឹក គឺ​សម្អាត​ថង់​ប្លា​ស្ទិ​កលើ​ផ្ទៃ​ទឹក ទប់ស្កាត់​មិន​ឱ្យ​ហូរ​ចូល​ទន្លេសាប តែ​ម្តង ដែល​ជា​អាទិភាព​ចម្បង​។ ក្រសួងបរិស្ថាន​ចង់ឱ្យ​ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​របស់​ប្រជាជន​យើង ដែល​អាច​ចិញ្ចឹមជីវិត​បាន​ប្រមាណ​៧​លាន​នាក់ នៅ​គង់វង្ស ។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​ថ្លែង​ថា យើង​មិន​ចង់ឱ្យ​មានការ​បាត់បង់​ត្រី ដោយសារ​ការ​បំពុល​ដោយ​សំរាម និង​ដោយ​ថង់​ប្លា​ស្ទិ​ក​។ នៅ​ពេល​ថង់​ប្លា​ស្ទិ​ក នៅ​ក្នុង​ទន្លេសាប នាំ​ឱ្យ​ខូច​បរិស្ថាន ពេល​វា​ពុក​ផុយ ក្លាយជា​ចំណី​ត្រី ហើយ​ពេល​មនុស្ស​បរិភោគ​ត្រី នាំ​ឱ្យ​ខូចសុខភាព​យើង​ផង​ដែរ នោះ​យើង​នឹង​ខាតបង់​ធំ ។ ដូចនេះ​ជំហាន​ទី​១ នៃ​យុទ្ធនាការ​ផ្ទៃ​ទឹក​ស្អាត ចាប់ផ្តើម​ពី​ការ​សិក្សា​លើ​ប្រព័ន្ធ ព្រែក អូរ ស្ទឹង ដែល​ភ្ជាប់​នឹង​ទន្លេសាប និង​ការ​រៀបចំ​របាំង​តាម​ប្រ​ប័​ន្ធ​ទាំងនោះ ទប់ស្កាត់​មិន​ឱ្យ ប្លា​ស្ទិ​ក​ហូរ​ចូល​ទន្លេសាប ។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​ទប់ស្កាត់​ជា​មុន កុំឱ្យ​សំរាម​ហូរ​តាម​ទឹក​ព្រែក អូរ​ទាំងនោះ ទៅ​ចាក់ចោល​ក្នុង​ទន្លេសាប ព្រោះ​ទន្លេសាប​មិនមែន​ជា​ធុងសំរាម ឬ​ធុង​ដាក់​ថង់​ប្លា​ស្ទិ​ក​នោះ​ទេ​។ បន្ទាប់​មក​ក្រសួងបរិស្ថាន និង​បន្ត​សហការ​ជាមួយ​ដៃគូ សំអាត​ទន្លេសាប ដោយ​ស្នើ​ឱ្យ​ជួយ​បង្កើត​ម៉ាស៊ីន​ប្រមូល​សំរាម​លើ​ផ្ទៃ​ទឹក​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន នោះ​ទន្លេសាប​យើង​នឹង​មាន​សង្ឃឹម​ឆ្ពោះទៅ​ភាព​ស្អាត​ជាទី​មនោ​រម្យ ទាក់ទាញ​ទេសចរ​ផង និង​រក្សា​បាន​ប្រភព​ធនធានធម្មជាតិ​ល្អ តទៅ​កូនចៅ​ជំនាន់​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ