បារីចម្រុះល្មើសច្បាប់ជិត១០០កេស ត្រូវប្រមូលយកទៅដុ.តកម្ទេ.ចចោល
- កណ្តាល
ខេត្តកណ្តាល ៖ មន្ត្រីសាខាគយនិងរដ្ឋាករ ដឹកដោយលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ
ខេត្តកណ្តាល ៖ មន្ត្រីសាខាគយនិងរដ្ឋាករ ដឹកដោយលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ
ខេត្តកណ្តាល ៖ មន្ត្រីសាខាគយនិងរដ្ឋាករ ដឹកដោយលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល សហការជាមួយកន្លងកងរាជអាវុធហត្ថខេត្តកណ្ដាល ធ្វើការបង្ក្រាបបានបារីចម្រុះចំនួន៩៤កេស មានទម្ងន់១.៣២២គីឡូក្រាម ត្រូវបានដឹកយកទៅដុតកម្ទេចចោល កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ការដុតកម្ទេចចោលបារីចម្រុះនេះ ដឹកនាំដោយលោក អន ស៊ីនួនប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរភូមិ ឃុំ ស្រុក និងកងកម្លាំងប៉ូលិស-ប៉េអឹមផងដែរ។
យោងតាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា វត្ថុតាងដែលរឹបអូសបានរួមមានមធ្យោបាយដឹកទំនិញល្មើសរថយន្តម៉ាកSANG YONG ISTANA ១គ្រឿង ចំណុះ១២កៅអី ពណ៌ស ពាក់លេខ ភ្នំពេញ 2L-9476 ។ បន្ទាប់ពីធ្វើការឃាត់ទុកជាបណ្ដោះអាសន្ន សាខាគយនិងរដ្ឋាករខេត្តកណ្ដាល បានកសាងកំណត់ហេតុល្មើសច្បាប់គយបញ្ជូនមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីស្នើសុំសេចក្ដីស្រេចវិនិច្ឆ័យ ។ ទើបនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ តំណាងម្ចាស់ទំនិញឈ្មោះ អ៊ិន ពៅ បានចូលខ្លួនប្រគល់បារីខាងលើជូនមកសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ទុកជាសម្បត្តិរដ្ឋ ដោយបានអះអាងថា ម្ចាស់បារីគេមិនខ្វាយខ្វល់និងបារីដែលចាប់ឃាត់ទុកនេះឡើយ។
យោងតាមរបាយការណ៍បញ្ជាក់បន្ថែមថា បារីដែលតំណាងម្ចាស់ប្រគល់ឱ្យសាខាគយដឹកយកទៅដុតកម្ទេចចោលនោះ មាន៣ប្រភេទរួមមាន ទី១-បារីម៉ាក555 ចំនួន56កេស ស្មើនឹង784គីឡូក្រាម ផលិតនៅប្រទេសអង់គ្លេស(ក្នុង1កេសស្មើ50សុង1សុងស្មើ10កញ្ចប់1កញ្ចប់ស្មើ20ដើម) ទី២-បារីម៉ាក CRAVEN DEMI ចំនួន8កេស ស្មើ88គីឡូក្រាម ផលិតនៅប្រទេសវៀតណាម និងទី៣-បារីម៉ាក DAVIDOFF ចំនួន30កេស ស្មើ450គីឡូក្រាម ផលិតនៅប្រទេសអាឡឺម៉ង់ ៕
ចែករំលែកព័តមាននេះ