រាជធានីភ្នំពេញ ៖ នៅបំផុត ក្មេងស្រីសិស្សសាលាចំនួន២នាក់ដែលបាត់ដំណឹង ហើយត្រូវក្រុមគ្រួសារប្រកាសស្វែងរកនោះ ត្រូវបានរកឃើញនិងត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពហើយ ។
យោងតាមតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីមានការប្រកាសផ្សព្វផ្សាយករណីបាត់ក្មេងស្រីចំនួន០២នាក់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ពេលនេះ ក្មេងស្រីទាំង០២នាក់នេះបានត្រឡប់មកផ្ទះវិញហើយ មូលហេតុទៅលេងយាយនៅខេត្តកំពង់ស្ពឺអត់បានប្រាប់អ្នកផ្ទះ។
សូមរំលឹកថា ករណីបាត់ក្មេងស្រីចំនួន០២នាក់ គឺកើតឡើងកាលពីថ្ងៃទី២២ មករា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី ដែលមានក្មេងស្រីម្នាក់ឈ្មោះ វន លីសារ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្សនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន កោះដាច់ មានទីលំនៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ និងក្មេងស្រីម្នាក់ទៀតឈ្មោះ ស្រិន វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សនៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ មានទីលំនៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ បានចេញពីផ្ទះមិនដឹងមូលហេតុ ។
ប្រសិននបងប្អូនប្រជាពលរដ្ឋបានឃើញញដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មាន តាមរយ:លេខទូរស័ព្ទ 015 760 558។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីមូលហេតុនៃការបាត់ខ្លួននេះនៅឡើយទេ ដូច្នេះ បើសាមីខ្លួនបានដឹង និងមានសុវត្ថិភាពសូមទាក់ទងមកកាន់គ្រួសារវិញផង ។
ចែករំលែកព័តមាននេះ