ប្រទេសចិន ៖ តើនេះជាសញ្ញាប្រាប់ថា ពិភពលោកកំពុងជួបគ្រោះធម្មជាតិធ្ងន់ធ្ងរ ឬយ៉ាងណា? បន្ទាប់ពីហេតុការណ៍ដ៏រន្ធ.ត់ជាច្រើនបានកើតឡើងជាបន្តបន្ទាប់ និងសម្លា.ប់មនុស្សជាច្រើននាក់ផងដែរ។ ជាក់ស្តែងនៅប្រទេសចិន ហេតុការណ៍ដ៏រន្ធ.ត់មួយបានកើតឡើង នោះគឺការបា.ក់ដីដ៏ធំមួយ និងបានសម្លា.ប់មនុស្សយ៉ាងហោចណាស់២០នាក់ ព្រមទាំងបា.ត់ខ្លួនចំនួន២៤នាក់ផ្សេងទៀត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បាននិយាយឱ្យដឹងថា ចំនួនអ្នកស្លា.ប់ដោយសារការបា.ក់ដីដែលវា.យប្រ.ហា.រតំបន់ដាច់ស្រយាល និងភ្នំនៃភាគនិរតីនៃប្រទេសចិន បានកើនឡើងរហូតដល់២០នាក់ គិតត្រឹមថ្ងៃអង្គារ៍ ទី២៣ ខែមករានេះ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងតែដុតដៃដុតជើងស្វែងរកអ្នកដែលនៅជាប់ក្រោមកម្ទេចកម្ទី ក្រោយជួបគ្រោះបា.ក់ដីនេះ។
ប្រភពដដែលបន្តថា ហេតុការណ៍បា.ក់ដីនៅព្រឹកព្រលឹមដើមសប្តាហ៍នេះ បានក.ប់ផ្ទះរបស់ប្រជាជនចំនួន១៨ខ្នង និងបង្កឱ្យមានការជម្លៀសមនុស្សជាង២០០នាក់នៅពេលដែលគ្រោះធម្មជាតិមួយនេះ បានវា.យប្រ.ហា.រក្នុងតំបន់ហ្សែនសង់ (Zhenxiong) ក្នុងខេត្តយូណាន (Yunnan) កាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅនេះ។
ហើយតាមទូរទស្សន៍រដ្ឋ CCTV បាននិយាយប្រាប់ឱ្យដឹងដែរថា គិតត្រឹមរយៈពេលជាង៣០ម៉ោង ចាប់តាំងពីគ្រោះមហន្តរាយបា.ក់ដីនេះ មនុស្សយ៉ាងហោចណាស់២០នាក់បានស្លា.ប់។ របាយការណ៍ដដែលបន្ថែមថា «មនុស្សចំនួន២៤នាក់នៅតែបន្តបាត់ខ្លួនដដែល។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ សិនហួរ (Xinhua) ក៏បាននិយាយដែរថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្ថិតក្នុងការប្រថុយប្រថានជីវិ.ត ដើម្បីស្វែងរកអ្នកបាត់ខ្លួន ខណៈសីតុណ្ហភាពដ៏សែនត្រជាក់ គឺស្ថិតក្រោមសូន្យអង្សារសេឯណោះ។ ក្រុមអ្នកជួយសង្គ្រោះចំនួន២០០នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង និងឧបករណ៍ផ្សេងៗទៀត។
ទីភ្នាក់ងារ Xinhua បានរាយការណ៍ថា ទីតាំងកើតហេតុនោះ ត្រូវបានគ្របដណ្តប់ទៅដោយព្រិលយ៉ាងក្រាស់ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទ ដើម្បីស្វែងរកអ្នកនៅរស់មានជីវិ.តហើយ»។
រីឯនៅប្រទេសកាណាដាវិញ មនុស្ស៣នាក់បានស្លា.ប់ និងរបួសធ្ងន់ចំនួន៤នាក់ បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកអ្នកជិះស្គី បានធ្លាក់នៅតំបន់មួយ ក្នុងប្រទេសកាណាដា។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ចេញផ្សាយថ្មីៗនេះ។
បើយោងតាមប៉ូលិស បានប្រាប់ឱ្យដឹងថា ឧទ្ធម្ភាគចក្រ បានបាត់បង់ទំនាក់ទំនង មុនពេលធ្លាក់ ហើយត្រូវបានគេដឹងថា «កំពុងស្ថិតក្នុងវាលព្រិលមួយ»។ ប៉ូលិសបានពណ៌នាថា កន្លែងកើតហេតុនោះ គឺជាទីតាំងដាច់ស្រយាលខ្លាំង ដែលអាចចូលទៅដល់បានតែឧទ្ធម្ភាគចក្រតូចៗតែប៉ុណ្ណោះ។ ហើយឧទ្ធម្ភាគចក្រ២គ្រឿងផ្សេងទៀត អាចបញ្ជូនអ្នកដំណើរដែលនៅរស់រានមានជីវិ.តទាំង៤នាក់ទៅកាន់កន្លែងផ្សេងទៀត ជាកន្លែងដែលពួកគេបានជួបអ្នកសង្គ្រោះបន្ទាន់។
គួរបញ្ជាក់ថា មិនមានព័ត៌មានលម្អិតណាមួយ ត្រូវបានគេផ្ដល់ជូនអំពីរបួសរបស់ពួកគេនោះទេ លើកលែងតែការអនុវត្តច្បាប់បានពណ៌នាថា ពួកគេមានសភាពធ្ងន់ធ្ងរ។ ចំណែកប៉ូលិសមិនបានបញ្ចេញព័ត៌មានអំពីជនរងគ្រោះណាមួយឡើយ។
ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺគ្រាន់តែចូលដល់ខែមករា ឆ្នាំ២០២៤នេះភ្លាម ហេតុការណ៍គ្រោះថ្នាក់ធំៗជាច្រើន ដូចជា ៖ ការធ្លាក់យន្តហោះ គ្រោះរញ្ជួយដី និងការបា.ក់ដី បានកើតមានជាបន្តបន្ទាប់គួរឱ្យព្រឺព្រួច។ ចុះបងប្អូនអ្នកតាមដានយល់យ៉ាងណាដែរ ចំពោះហេតុការណ៍ដ៏រន្ធ.ត់ៗទាំងអស់នោះ?
ចែករំលែកព័តមាននេះ