ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​កាន់កា​.​ប់​ជញ្ជីង​ថ្លឹង​ឡាន ដូច​មាន​ម៉ាស៊ីនបោះពុម្ព​លុយ ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ពីរ​កន្លែង​រង​ការ​រិះគន់​ថា កំពុង​សង្ស័យ​ថ្លឹង​លុយ​ចែក​គ្នា​ធ្វើ​មានបាន

10 ខែ មុន
  • កណ្តាល

ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ចំនួន​២​កន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល រង​ការ​រិះគន់​ពី​ក្រុម​តៃកុង​ឡាន​ដឹក​ទំនិញ​ថា «​កំពុង​ថ្លឹង​លុយ​ចែក​គ្នា​ធ្វើ​មានបាន ផលប្រយោជន៍​បុគ្គល​ឯកជន បើ​ទោះបី​ជា​ផ្លូវ ឬ​ស្ពាន

ខេត្តកណ្តាល ៖ ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ចំនួន​២​កន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល រង​ការ​រិះគន់​ពី​ក្រុម​តៃកុង​ឡាន​ដឹក​ទំនិញ​ថា «​កំពុង​ថ្លឹង​លុយ​ចែក​គ្នា​ធ្វើ​មានបាន ផលប្រយោជន៍​បុគ្គល​ឯកជន បើ​ទោះបីជា​ផ្លូវ ឬ​ស្ពាន​ថ្នល់​រង​ការ​ខូចខាត ក៏​ក្រុម​មន្ត្រី​ជញ្ជីង​ទាំងនោះ​អត់​ខ្វល់​ដែរ​»​។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​បើកឡាន​ដឹក​ទំនិញ​គ្រប់​ប្រភេទ ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទាំង​យប់ ទាំង​ថ្ងៃ បាន​លួ​.​ច​ខ្សឹប​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ប្រហាក់ប្រហែល​គ្នា​ថា «​សព្វថ្ងៃ ឡាន​របស់​ពួក​គាត់​ដឹក​ទំនិញ​មិន​លើស​ទម្ងន់ ក៏​ត្រូវ​ក្រុម​មន្ត្រី​ជញ្ជីង​តម្រូវ​ឱ្យ​បង់លុយ​ចាប់ពី​១៥០០០​រៀល​ទៅ​២០០០០​រៀល​ដែរ ក្នុង​ឡាន​១​គ្រឿង ថ្លៃ​បាយ​ទឹក និង​ជា​ការ​យោគយល់​គ្នា​ថ្ងៃក្រោយ​។ បើ​ឡាន​ពួក​គេ​ដឹក​លើស​ទម្ងន់​បន្តិចបន្តួច​វិញ មិនបាច់​ធ្វើការ​រុះរើ​ទំនិញ​ចុះ​ពី​ឡាន ឬ​ធ្វើការ​បង់​ផាកពិន័យ​ចូល​រដ្ឋ​នោះ​ទេ​»​។

ប្រភព​ដដែល​បន្ត​ថា «​ហើយ​បើ​ឡាន​ផ្ទុក​លើស​ទម្ងន់​ចាប់ពី​៣​តោន ទៅ​៤​តោន ក៏​ក្រុម​មន្ត្រី​ជញ្ជីង​តម្រូវ​ឱ្យ​បង់លុយ​ក្នុង​ឡាន​១​គ្រឿង​ចាប់ពី​៧​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល រហូត​ដល់​២០​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​ជា​កំហិត ដើម្បី​ជា​ថ្នូរ​នឹង​ការ​មិនបាច់​រុះរើ​ទំនិញ​ចុះ ហើយ​បើ​ឡាន​ធំ​ៗ​លើស​ទម្ងន់​ខ្លាំង ក្រុម​មន្ត្រី​ជញ្ជីង គ្រាន់តែ​ឱ្យ​បើក​ឡើង​លើ​ជញ្ជីង​ឱ្យ​ឃើញ​រូបភាព​ក្នុង​កាមេរ៉ា​ប៉ុណ្ណោះ​។ ប៉ុន្តែ​ធាតុ​ពិត ពួក​គេ​មិន​បាន​ថ្លឹង​នោះ​ទេ គឺ​បាន​បិទ​ជញ្ជីង​អស់ហើយ គ្រាន់តែ​ឱ្យ​ព្រូ ឬ​តៃកុង​ឡាន​ចុះ​ពីលើ​ឡាន រួច​យក​លុយរ​ត់ទៅ​បង់​ឱ្យ គឺជា​ការ​ស្រេច​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា «​ក្រៅពី​នោះ នៅ​ពេល​យប់​ជ្រៅ ក៏​មាន​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ខ្លះ​មិន​បាន​ចូល​ជញ្ជីង​នោះ​ទេ គ្រាន់តែ​អែប​ឈប់​នៅ​មុខ​ស្ថានីយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ បន្ទាប់​មក​រត់​ចូល​ទៅ​បង់លុយ​រួច ក៏​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​យ៉ាង​រលូន​»​។

ពលរដ្ឋ មាន​ច​ម្ង​ល់​ឆ្ងល់​ថា គ្រាន់តែ​នៅ​ក្នុង​ឃុំ​កំពង់​ភ្នំ​មួយ ម៉េច​ក៏​ដាក់​ស្ថានីយ​ជញ្ជីង​ថ្លឹង​ឡាន​រហូត​ដល់​ទៅ​២​កន្លែង​អ៊ីចឹង មិនដឹង​យក​លុយ​ទៅ​ណា​ទេ ក្នុង​មួយ​ថ្ងៃ​ៗ​។ ចំណែក​ស្ថានីយ​ក្បែរ​រង្វង់​មូល​គល់​ស្ពាន​អ្នក​លឿង​វិញ ផ្លូវ​កៅស៊ូ​ចូល​ទៅ​កាន់​អតីត​ក្បាល​សាឡា​ង​អ្នក​លឿង​ត្រើយ​ខាងលិច ឬ​ចូល​ទៅ​ផ្លូវ​កៅស៊ូ​លេខ​១៤ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ ស្ថិត​ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ហាក់បីដូចជា​គ្មាន​ឃើញ​ដាក់​ជញ្ជីង​ថ្លឹង​ឡាន​លើស​ទម្ងន់​នោះ​ទេ គឺ​ធ្វើ​ប៉ុស្តិ៍​ដាក់​កម្លាំង​ម្នាក់ ឬ​២​នាក់ អង្គុយ​រង់ចាំ​រាប់​ក្បាល​ឡាន​ដឹក​ទំនិញ​គ្រប់​ប្រភេទ រួច​យក​លុយ​ប្រៀប​បីដូច​ជា​កុងត្រូលជជុះ​អ៊ីចឹង​»​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ អ្នក​សារព័ត៌មាន​យើង​បាន​ព្យាយាម​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​លោក ណា​ង អនុប្រធាន​គ្រប់គ្រង​ស្ថានីយ​ជញ្ជីង​ទាំង​២​កន្លែង​នេះ​ដែរ ប៉ុន្តែ​តេ​ចូល ត្រូវ​លោក​ប្រាប់​ថា «​រូប​លោក​មិនមែន​កាន់​នៅ​កន្លែង​នឹង​ទេ អ្នក​សារព័ត៌មាន​ច្រឡំ​លេខ​ហើយ​»… ហេ​! ហ​! បាន​កាន់​ជញ្ជីង​ថ្លឹង​ឡាន ដូច​មាន​ហុងស៊ុយ​លុយ​ហូរ​ចូល ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ