ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​បញ្ជាក់​បន្ថែម​​​ស្ថានភាព​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជប៉ុន បន្ទាប់​ពី​​​​រញ្ជួយ​ដី​កម្រិត​៧,៦​វិច​ទ័​រ

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិអ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុ​ជា នា​រសៀល​ថ្ងៃ​ទី ២ ខែមករា ឆ្នាំ​២០២៤​នេះ​ បាន​បញ្ជាក់​ព័​ត៌​មាន​បន្ថែម​អំពី​ស្ថានភាព​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន…

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិអ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុ​ជា នា​រសៀល​ថ្ងៃ​ទី ២ ខែមករា ឆ្នាំ​២០២៤​នេះ​ បាន​បញ្ជាក់​ព័​ត៌​មាន​បន្ថែម​អំពី​ស្ថានភាព​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,៦​រ៉ិ​ច​ទ័​រ ថា យោង​តាម​របាយការណ៍​ស្ថានទូត​កម្ពុជា មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង១.៦០០នាក់ ដែល​រស់នៅ​ក្នុង​តំបន់​រង​គ្រោះ (​ខេត្ត​ចំនួន​៦) ។

​យ៉ាងណាមិញ យោង​តាម​ព័ត៌មាន​បឋម​របស់​ស្ថានទូត​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង១០ព្រឹក ពុំ​មាន​របាយការណ៍អំពី​ករណី​ពលរដ្ឋ​ខ្មែរ​ដែល​បាន​បាត់បង់​ជីវិត ឬ​រង​គ្រោះ​ថ្នាក់ ដោយសារ​គ្រោះ​រញ្ជួយ​ដី​ខាងលើ​ទេ ​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ដដែល​បាន​បញ្ជាក់​ថា ដោយឡែក មាន​របាយការណ៍​អំពី​និស្សិត​ខ្មែរ​ចំនួន​៣​រូប ដែល​ស្ថិត​ក្នុង​ខេត្ត Ishikawa និង​ចំនួន​៥​រូប​ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​ខេត្ត Niigata ត្រូវ​បាន​ជម្លៀស​មក​ទីតាំង​មាន​សុវត្ថិភាព​រួច​ហើយ​។ ស្ថានទូត​កម្ពុជា​នឹង​បន្ត​តាមដាន និង​សហការ​ជាមួយ​អាជ្ញាធរ​ជប៉ុន​ពាក់ព័ន្ធ ដើម្បី​រាយការណ៍​ជា​ប្រចាំ​អំពី​ស្ថាន​ភាព​វិវត្តន៍​។

Passengers make a line in front of a ticket counter at JR Kanazawa station in Kanazawa, Ishikawa prefecture, Japan Tuesday, Jan. 2, 2024 as some train services were cancelled following an earthquake. A series of powerful earthquakes hit western Japan, damaging buildings, vehicles and boats, with officials warning people in some areas on Tuesday to stay away from their homes because of a continuing risk of major quakes. (Kyodo News via AP)
A damaged house in Nanao in Ishikawa Prefecture, Japan, on Tuesday, Jan. 2, 2024. A powerful earthquake with a magnitude of 7.6 hit off the Noto Peninsula on Japan’s northwest coast, followed by more than 50 aftershocks, destroying homes and roads and triggering a widespread tsunami warning. Photographer: Soichiro Koriyama/Bloomberg via Getty Images

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ