ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសញៀ.នថ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ក្រោយពីប្រើអំពើហិ.ង្សាទៅលើប្រពន្ធ ដោយប្រើកាំបិ.តចា.ក់ និងអា.រ.កប្រពន្ធ បណ្ដាលឲ្យរងបួសធ្ងន់ធ្ងរ។
សេចក្តីរាយការណ៍បន្តថា បុរសខាងលើរូបនេះ មានឈ្មោះ ផៃ ហ៊ីង អាយុ៣៥ឆ្នាំ រស់នៅចំណុចកើតហេតុ រីឯប្រពន្ធដែលរងគ្រោះ មានឈ្មោះ អេង ធី អាយុ២៥ឆ្នាំ រងរបួសត្រង់.ក និងដៃ។
បើតាមប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនដៃដល់ជាប្ដី បានប្រើប្រាស់កាំបិ.តកែច្នៃចា.ក់ និងអា.រ.កប្រពន្ធ ហើយករណីអំពើហិ.ង្សានេះ ទំនងផ្ដើមចេញពីគ្រឿ.ងញៀ.ន ដែលជនដៃដល់រូបនេះតែងតែប្រើប្រាស់។
សមត្ថកិច្ចបាននិយាយប្រាប់បន្តថា អំពើហិ.ង្សានេះបានកើតឡើងតាំងពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅនឹងផ្ទះរបស់ជនបង្ករូបនេះ។ ប៉ុន្តែនៅព្រឹកថ្ងៃដដែល ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ ក្រោយពីសមត្ថកិច្ចទទួលបានបណ្ដឹងពីជនរងគ្រោះត្រូវជាប្រពន្ធ។
ក្រោយពេលត្រូវឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា «ខ្លួនពិតជាបានប្រើហិ.ង្សាទៅលើប្រពន្ធពិតប្រាកដមែន»។ ជនដៃដល់រូបនេះសារភាពបន្តថា «មុនពេលកើតហេតុ ក៏មានការឈ្លោះប្រកែកគ្នា ហើយខ្លួនខឹងក៏ទាញកាំបិ.តចា.ក់ទៅលើប្រពន្ធ និងបានអា.រ.កបន្ថែមទៀត បណ្ដាលឲ្យរងរបួសតែម្ដង»។
សមត្ថកិច្ចបានប្រាប់បន្តទៀតថា បើតាមប្រវត្តិរបស់ជនសង្ស័យម្នាក់នេះ គឺធ្លាប់ប្រើប្រាស់ថ្នាំញៀ.ន។ ដូច្នេះបើតាមចម្លើយសារភាព កឺអំពើហិ.ង្សានេះអាចផ្ដើមចេញពីគ្រឿ.ងញៀ.ននេះតែម្ដង។ ខណៈពេលនេះ មន្ត្រីជំនាញកំពុងតែសួរនាំជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ហើយ៕
ចែករំលែកព័តមាននេះ