បុរសអូស្ត្រាលីសុខចិត្តប្រថុយគ្រោះថ្នាក់ជួយរំដោះសុនខពីសត្វកងគូរូ
ទីក្រុងស៊ីដនី៖ បុរសជនជាតិអូស្ត្រាលីម្នាក់ឈ្មោះក្រេកតុងឃីន (Greig Tonkins) សុខចិត្តប្រថុយនឹងគ្រោះថ្នាក់ដើម្បីជួយរំដោះសត្វសុនខរបស់ខ្លួនចេញពីកណ្ដាប់ដៃរបស់សត្វកងគូរូ។ គេមិនទាន់ដឹងថាតើមកពីមូលហេតុអ្វីទើបបានជាសត្វទាំង២ធ្លាក់ទៅក្នុងស្ថានភាពប្រទាញប្រទង់គ្នាយ៉ាងដូច្នេះ។ បុរសឈ្មោះក្រេកកំពុងជិះឡានហ្ស៊ីបសុខៗ គាត់ហក់ចុះពីលើឡាន និងរត់សំដៅទៅរកសត្វទាំង២។ ពេលទៅដល់ឃើញកងគូរូចាប់ក្រៀកកសត្វសុនខរបស់គាត់មិនព្រមលែងទាល់តែសោះ។…
ចែករំលែកព័តមាននេះ