ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅស្រុករំដួល រៀបចំការប្រកួតដាល់អំបុកអបអរពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ

11 ខែ មុន
  • ព្រៃវែង

ខេត្តស្វាយរៀង៖ ជាផ្នែកមួយនៃប្រពៃណីជាតិរបស់ខ្មែរ ទីអារាមមួយកន្លែងនៅស្រុករំដួល ខេត្តស្វាយរៀង បានប្រារព្ធពិធីប្រកួតដាល់អំបុក ដើម្បីចូលរួមអបអរពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។


ខេត្តស្វាយរៀង៖ ជាផ្នែកមួយនៃប្រពៃណីជាតិរបស់ខ្មែរ ទីអារាមមួយកន្លែងនៅស្រុករំដួល ខេត្តស្វាយរៀង បានប្រារព្ធពិធីប្រកួតដាល់អំបុក ដើម្បីចូលរួមអបអរពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។ ការប្រកួតដាល់អំបុក ត្រូវបានរៀបចំនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺចំថ្ងៃទី២ នៃពិធីបុណ្យ អុំទូក។

បើតាមព្រះចៅអធិការវត្តលក្ខរាជា ដែលបានរៀបចំពិធីប្រកួតដាល់អំបុកនេះ មានថេរៈដិការថា ការប្រកួតដាល់អំបុក ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ និងដើម្បីរក្សាប្រពៃណីខ្មែរផង ក៏ដូចជាបង្កបរិយាកាសឲ្យប្រជាពុទ្ធរិសទ័មកចូលរួមសប្បាយផង។

កម្មវិធីការប្រកួតដាល់អំបុក រៀបចំនៅវត្តលក្ខរាជា ស្ថិតនៅឃុំចក ស្រុករំដួល បានប្រព្រឹត្តទៅចាប់ពីវេលាម៉ោង២រសៀល រហូតដល់វេលាម៉ោង១២និង០០នាទីអាធ្រាត។ បើតាមព្រះគ្រូចៅអធិការវត្តលក្ខរាជា បានមានថេរៈដិការបន្តថា ការរៀបចំប្រកួតដាល់អំបុកនេះ គឺបានរៀបចំរៀងរាល់ឆ្នាំ គឺនៅថ្ងៃ១៥ កើត ខែកក្តិក ដើម្បីអបអរសាទរ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ និងដើម្បីរក្សាប្រពៃណីជាតិខ្មែរពីបុរាណកាល។

ព្រះគ្រូចៅអធិការបន្តទៀតថា នៅតាមវត្តអារាមក្នុងខេត្តស្វាយរៀងពីបុរាណកាល មានប្រពៃណី ប្រារពពិធីដាល់អំបុកសាមគ្គី នៅតាមវត្តដើម្បយកអំបុកសម្រាប់ធ្វើពិធីអកអំបុក នៅវេលាព្រះខែត្រង់ ។ ដោយតម្រូវឲ្យអ្នកដាល់អំបុក ទាំងបុរសនិងស្ត្រីស្លៀកសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ស្លៀកសំពត់ចងក្បិន និងពាក់អាវស ។ ហើយការប្រកួតដាល់អំបុកនេះដែរ មាន១០ក្រុម ដោយក្នុង១ក្រុមមានសមាជិក ០៥នាក់ អ្នកលីងស្រូវ អ្នកអុំអំបុក និងអ្នកដាល់អំបុក។ ហើយក្រុមអ្នកមកចូលរួមប្រកួតដាល់អំបុកនេះ គឺមកពីបណ្តាស្រុកនានាក្នុងខេត្តមានស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយទាប ស្រុកស្វាយជ្រំស្រុកកំពង់រោទ៌។ មានគណកម្មការដាក់ពិន្ទុ គឺពិនិត្យលើគុណភាពអំបុក ស្អាត និងរសជាតិ ។ បន្ទាប់ពីការប្រកួតដាល់អំបុក ក៏មានការប្រគុំតន្ត្រី បង្ហោះគោម និងបណ្តែតប្រទីប ពេលរសៀលក៏មានប្រណាំទូកក្តាបីសន្លឹកផងដែរ។

ចំពោះពុទ្ធបរិសទ័ បង្ហោះគោម និង បណ្តែតប្រទីបក៏តម្រូវឲ្យស្លៀកសម្លៀកបំពាក់ជាប្រពៃណីខ្មែរដែរ គឺស្រ្តីទាំងចាស់ក្មេង ត្រូវស្លៀកសំពត់ហូលប្រមួង ពាក់អាវប៉ាក់ពណ៌ស ដើម្បីរក្សាសំលៀកបំពាក់ប្រពៃណីជាតិខ្មែរឲ្យក្មេងជំនា់ក្រោយបានស្គាល់ ដោយបច្ចុប្បន្ន សំលៀកបំពាក់បរទេសហូចូលច្រើន បើចាស់ទុំមិិអភិរក្សថែរក្សា នោះទេអាចនិងបាត់បង់ ហើយមានតែវត្តអារាមនេះហើយដែលរក្សា បាននូវវប្បធម៌ប្រពៃណីជាតិខ្មែរបានគង់វង្សល្អ។ក្នុងពេលសែនអំបុកព្រះខែ ក៏មានពិធីសម្រក់ទីនផ្សង មើលថា រដូវវស្សា មកដល់សំបូរមានភ្លៀង គ្រប់គ្រាន់ឬទេ ហើយបើតាមការផ្សងនៃការសម្រក់ទៀនគឺមានភ្លៀងគ្រប់គ្រាន់ នៅឆ្នាំរោងមកដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ