ផ្ទុះរថយន្ត១គ្រឿងលើស្ពាននៅព្រំដែនអាមេរិក-កាណាដា ស្លា.ប់២នាក់
អាមេរិក-កាណាដា ៖ នាយករដ្ឋមន្ត្រីកាណាដា លោកJUSTIN TRUDEAU លើកឡើងពីសភាពណ៍
អាមេរិក-កាណាដា ៖ នាយករដ្ឋមន្ត្រីកាណាដា លោកJUSTIN TRUDEAU លើកឡើងពីសភាពណ៍
អាមេរិក-កាណាដា ៖ នាយករដ្ឋមន្ត្រីកាណាដា លោកJUSTIN TRUDEAU លើកឡើងពីសភាពណ៍ធ្ងន់ធ្ងរមួយ។ មនុស្ស២នាក់បានត្រូវស្លា.ប់កាលពីថ្ងៃទី២២ វិច្ឆិកា ក្រោយការផ្ទុះរថយន្តមួយគ្រឿង នៅត្រង់ស្ពានព្រំដែនមួយរវាងអាមេរិកនិងកាណាដាជិតតំបន់ទឹកធ្លាក់NIAGARA។
នៅក្នុងសភានាយករដ្ឋមន្ត្រីកាណាដាថ្លែងថា សភាពការណ៍ពិតជាធ្ងន់ធ្ងរនៅតំបន់ទឹកធ្លាក់់NIAGARA ដោយរថយន្តមួយគ្រឿងបានផ្ទុះលើស្ពានRAINBOW BRIDGE ។ មានការចោទសួរជាច្រើនហើយសាកល្បងឲ្យទទួលបានចម្លើយនានា ដោយឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។
សេតវិមានអះអាងថា បានជូនព័ត៌មាននោះដល់ប្រធានាធិបតីលោកចូ បៃដិន រួចហើយ។ ទីក្រុងអាមេរិក NIAGARA FALLS ប្រកាសពីការបិទស្ពាន RAINBOW BRIDGE នោះរហូតដល់មានបទបញ្ជាជាថ្មី។ សាក្សីម្នាក់រៀបរាប់ប្រាប់ទូរទស្សន៍ CBS ថា បានឃើញរថយន្តមួយហោះឡើងលើយ៉ាងខ្ពស់ ដោយសារកម្លាំងផ្ទុះរួចបន្ទាប់មកឃើញភ្លើងឆាបឆេះលើស្ពាន។
ពេលដែលស្ពាននេះជាហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ សម្រាប់កាណាដានិងសហរដ្ឋអាមេរិកចាត់ទុកជាប៉ុស្តិ៍ព្រំដែនមួយព្រឹត្តិការណ៍សាហា.វបែបនោះពិតជាប្រភពនៃការបារម្ភមួយ សម្រាប់រដ្ឋាភិបាលនៃប្រទេសទាំង២ ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីសន្តិសុខសាធារណៈកាណាដាលោកដូមីនិកឡឺប្លង់។ លោកបានបដិសេធពាក្យចចាមអារ៉ាមនានាពីប្រភពនៃការផ្ទុះនេះ។ ខាងប៉ូលិសសហព័ន្ធអាមេរិក FBI ប្រកាសពីការស៊ើបអង្កេតមួយលើការផ្ទុះរថយន្តនេះ។ ការស៊ើបអង្កេតផ្ដោតសំខាន់ថាតើការផ្ទុះរថយន្តនេះ អាចមកអំពើភេរវកម្មឬយ៉ាងណា ៕
ចែករំលែកព័តមាននេះ