ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ប្រេង​ខ្នាត​យក្ស​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​របស់ FIFA

1 ឆ្នាំ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុមហ៊ុន​ប្រេង​ខ្នាត​យក្ស Aramco របស់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​ទឹកដី​

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុមហ៊ុន​ប្រេង​ខ្នាត​យក្ស Aramco របស់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​ទឹកដី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០៣៤ (FIFA World Cup 2034) ត្រូវ​បាន​រាយការណ៍​ថា ជិត​ឈាន​ដល់​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ FIFA ដើម្បី​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​នេះ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Inside The Games ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

២ស​ប្តា​ហ៍​បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA World Cup 2034 បណ្តាសារ​ព័ត៌មាន​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក បាន​រាយការណ៍​ថា ក្រុមហ៊ុន​ប្រេង​ខ្នាត​យក្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ខាងលើ​នឹង​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​របស់ FIFA ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក ក្រោម​ការ​ដឹកនាំ​របស់​លោក Gianni Infantino ជនជាតិ​ស្វី​ស នឹង​ទទួល​បាន​ប្រាក់ ១០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​នេះ គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ជាមួយ​ផ្លូវការ Aramco នឹង​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​របស់ FIFA ដែល​លើស​ពី​អ្នក​ឧបត្ថម្ភ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដូច​ជា Adidas របស់​អា​ល្លឺ​ម៉​ង់​, Coca-Cola របស់​សហរដ្ឋអាមេរិក ក៏​ដូច​ជា Hyundai និង​Kia របស់​កូរ៉េ​ខាងត្បូង ។

សូម​ជម្រាប​ជូន​ថា អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដែល​មនុស្ស​ជា​ច្រើន​មើលឃើញ​ថា កំពុង​ខិតខំ​ប្រឹងប្រែង​កសាង​រូបភាព​លើ​ឆាក​អន្តរជាតិ​ដោយ​រៀបចំ និង​ឧបត្ថម្ភ​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់​ៗ រាប់​ចាប់ពី​ការ​ប្រកួតប្រណាំង​រថយន្ត Formula 1 (F1) រហូត​ដល់​កីឡា​វាយ​តេ​ន្នី​ស កីឡា​វាយ​កូន​ហ្គោ​ល កីឡា​គ្រី​ឃី​ត ការ​ប្រកួត​បាល់ទាត់ Spanish Super Cup ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ