កងទ័ពអ៊ីស្រាអែលអះអាងពីការវា.យកាត់ផ្តាច់ជ្រោយហ្គាហ្សាជា២
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលប្រកាសថា ខ្លួនបានបង្កើនកាលពីយប់ថ្ងៃទី៥
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលប្រកាសថា ខ្លួនបានបង្កើនកាលពីយប់ថ្ងៃទី៥
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលប្រកាសថា ខ្លួនបានបង្កើនកាលពីយប់ថ្ងៃទី៥វិច្ឆិកា ការវាយប្រហារលើជ្រោយហ្គាហ្សា ដែលនឹងបន្តនាបណ្ដាថ្ងៃខាងមុខ និងអះអាងថា បានវាយកាត់ផ្ដាច់ជា២កង់ដែនដីប៉ាឡេស្ទីននោះ។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោកដានីញ៉ែលហាហ្គារីអះអាងថា ការវាយប្រហារនឹងបន្តទាំងយប់ទាំងថៃ្ងនាពេលខាងមុខ ។ លោកបន្តថាកងទ័ពអ៊ីស្រាអែលដែលកំពុងធ្វើប្រតិបត្តិការ បានវាយពុះបំបែកជ្រោយហ្គាហ្សាជា២កង់។ មុននេះបន្តិចរដ្ឋាភិបាលហាម៉ាស់និយាយថា មានការទម្លាក់គ្រាប់បែកខ្លាំងក្លា ជុំវិញមន្ទីរពេទ្យជាច្រើន នៅភាគខាងជើងជ្រោយហ្គាហ្សា កន្លែងដែលអ៊ីនធើរណេតនិងទូរស័ព្ទត្រូវកាត់ផ្ដាច់។ ការទម្លាក់គ្រាប់បែកមានភាពខ្លាំងក្លាជាពិសេសក្បែរមន្ទីរពេទ្យAL SHIFAជាមន្ទីរពេទ្យធំជាងគេនៅហ្គាហ្សា៕
ចែករំលែកព័តមាននេះ