ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ទន្ទឹងរង់ចាំ​ត្រឡប់​មក​វិញ​ហើយ ​ក្រុមហ៊ុន បុរី ប៉េង ហួត នឹង​រៀបចំ​កម្មវិធី Halloween Town ដ៏​ធំ​នៅ​ក្នុង​បរិវេណ​សួន​អឺរ៉ុប ភី​អេ​ច យូ​រ៉ូ​ផាក ចាប់ពី​ថ្ងៃ​ទី ២៧-២៩ ខែតុលា ២០២៣

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មកដល់ទៀត​ហើយ​ ! ជា​រៀង​រាល់​ឆ្នាំ ​បុរី ប៉េង ហួត តែងតែ​នាំ​មក​នូវ​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ដល់​សាធារណៈជន ​ដើម្បី​មក​លេង​កម្សាន្ត​ឥត​គិតថ្លៃ…

រាជធានីភ្នំពេញ ៖ មកដល់ទៀត​ហើយ​ ! ជា​រៀង​រាល់​ឆ្នាំ ​បុរី ប៉េង ហួត តែងតែ​នាំ​មក​នូវ​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ដល់​សាធារណៈជន ​ដើម្បី​មក​លេង​កម្សាន្ត​ឥត​គិតថ្លៃ ។

នៅ​ថ្ងៃ​ទី ២៧-២៨-២៩ ខែតុលា ឆ្នាំ ២០២៣ ខាង​មុខ​នេះ​ បងប្អូន​នឹងសប្បាយ​រីករាយ​ផងដែរ ក្នុងការជួបជុំគ្នា ​ការ​តែងខ្លួនជា​ខ្មោច​ប្លែក​ៗ​ ជាដើមហើយ​ថែមទាំងមាន​អាហារ និង​ភេសជ្ជៈ​សម្រាប់​ទិញ​ញ៉ាំ​នៅ​ក្នុងព្រឹត្តិការណ៍ Halloween Town ដែល​នឹង​មានកម្ម​វិធី​សប្បាយ​ៗ ក្រុម​តន្ត្រី ការ​តែងខ្លួន​ជា​ខ្មោច​គ្រប់​ជាតិ​សាសន៍ ជាមួយ​ស្តង់​អាហារ ទំនិញ និង​កន្លែង​ក្មេង​លេង​កម្សាន្ត​ជា​ច្រើនទៀត ដែល​នឹង​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ សួន​អឺរ៉ុប ភី​អេ​ច យូ​រ៉ូ​ផាក ស្ថិត​នៅ​គម្រោង​បុរី ប៉េង ហួត ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម (​បឹង​ស្នោ​) តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ។
FB Link : https://www.facebook.com/pheuropark/

បងប្អូន​អាច​មក​កម្សាន្ត​នូវ​កម្មវិធី​ដូច​ជា ​៖

១. ការ​ប្រគំ​តន្ត្រី​ពី​តារាចម្រៀង ក្រុម​ក្មេង​ខ្មែរ​-Khmeng Khmer, Vin Vitou ក៏​ដូច​ជា​ក្រុម​តន្ត្រី Acoustic ប្រគំកំដរ​បរិយាកាស​ជាមួយ​ការ​តែងខ្លួន​បែប​ខ្មោច​នៅ​ឆាក​ប្រគំតន្ត្រី​ទាំង ៣ ​ថ្ងៃ​ចាប់ពី​ម៉ោង 5:30 ​ល្ងាច ដល់​ម៉ោង 9:00​ យប់​ ។

២. ការ​សម្តែង Halloween Custom Show : ការ​តែងខ្លួន​គូរ​មុខខ្មោច​ចម្រុះ​ជាតិ​សាសន៍​ហើយ​ដើរ​ជុំវិញ​បរិវេណ​កម្មវិធី​ដូច​ជា នាង​នាថ ខ្មោច Joker The Nun និង​ជា​ច្រើន​ទៀត​ ។

៣. មាន​ស្តង់​អាហារ ការ​តាំង​ពិ​ព័រ​ណ៌ទំនិញ និង​កន្លែង​កម្សាន្ត​សម្រាប់​ក្មេង​ៗ​ជា​ច្រើន​ក្នុង​បរិវេណ កម្មវិធី​រហូត​ដល់​ទៅ​ជាង​ ១០០​ ស្តង់ និង​បើក​លក់​ទាំង​ ៣​ ថ្ងៃ​ចាប់ពី​ម៉ោង ៤ ​ល្ងាច ដល់​ម៉ោង ៩ ​យប់ ​។

៤. ការ​ប្រកួត​ថតរូប​ឈ្នះ​រង្វាន់​ ៖ អ្នកចូលរួម​គ្រាន់តែ​ថតរូប​តុ​ប​តែ​ខ្លួន​នៅ Halloween Town ភី​អេ​ច យូ​រ៉ូ​ផាក នឹង​មានឱកាស​ឈ្នះ​សំបុត្រ​យន្តហោះ​ទៅ ប្រទេស​វៀតណាម រហូត ៤ រង្វាន់ ជាមួយ​លក្ខខណ្ឌ​ងាយ​ៗខាងក្រោម ៖

៥. ចុច Like PH Euro Park

៦. ថតរូប និង​បង្ហោះ​ខ្លួនឯង​ជា​សាធារណៈ

៧. តុបតែង​បែប Halloween នៅ ភី​អេ​ច យូ​រ៉ូ​ផាករួច​ដាក់ Hastag #HalloweenTown #PHEuroPark

ហើយ​ជា​ពិសេស​ក៏​មានការ​ចូលរួម​សហការ​ពី​បណ្តារ​ក្រុមហ៊ុន​ធំ​ៗ​ផង​ដែរ​ដូច​ជា Smart Axiata ចូលរួម​នាំ​មក​ជូន និង TADA Cambodia, Cambodia Airways, Ashley Furniture Homestore Cambodia ចូលរួម​សហការ​កម្មវិធី​ទាំង ៣ ថ្ងៃ​ ។
សម្រាប់​ព័ត៌មាន​ជួល​ទីតាំង​បើក​អាជីវកម្ម​ផ្សេង​ៗ​ សូម​ទំនាក់ទំនង ​៖ 011 666 098 / 098 666 824​

https://www.facebook.com/hashtag/phinvestment

ពង្រីក​អាជីវកម្ម​លោក​អ្នក​ជាមួយ​បុរី ប៉េង ហួត ៕ អត្ថបទសហការ