ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានមែន! ​​វៀតណាម​២​នាក់​កា​.​ប់​ដើមឈើ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស

10 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពេល​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្ដី​ពី​ជនជាតិ​វៀតណាម​២​នាក់​ធ្វើ​សកម្មភាព​កាប់​ព្រៃ​លិច​ទឹក​ដើម្បី​យក​ទៅ​ដាក់​សម្រាស់ ភ្លាម​ៗ​មន្ត្រី​ជំនាញ​ចេញ​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទល្មើស​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ រួម​និង​សម្រាស់​ដើមឈើ​ធំ​ៗ​ដែល​ចង​បណ្ដែត​និង​ប៊ីដុង​ជ័រ ព្រមទាំង​កាណូត​បា​ឡា​ស្មាច់​ចំនួន​៣​គ្រឿង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៤ តុលា នៅ​ចំណុច​ព្រែក​ថ្លាន់ ដែល​ជា​ព្រែក​អភិរក្ស​ពូជ​ត្រី…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពេល​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្ដី​ពី​ជនជាតិ​វៀតណាម​២​នាក់​ធ្វើ​សកម្មភាព​កាប់​ព្រៃ​លិច​ទឹក​ដើម្បី​យក​ទៅ​ដាក់​សម្រាស់ ភ្លាម​ៗ​មន្ត្រី​ជំនាញ​ចេញ​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទល្មើស​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ រួម​និង​សម្រាស់​ដើមឈើ​ធំ​ៗ​ដែល​ចង​បណ្ដែត​និង​ប៊ីដុង​ជ័រ ព្រមទាំង​កាណូត​បា​ឡា​ស្មាច់​ចំនួន​៣​គ្រឿង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៤ តុលា នៅ​ចំណុច​ព្រែក​ថ្លាន់ ដែល​ជា​ព្រែក​អភិរក្ស​ពូជ​ត្រី ស្ថិត​ក្នុងភូមិ​ដំណាក់​រាជ្យ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូណ៌ ។

លោក តាត សី​ហាក់ នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា នេះ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ក្រុម​ប្រជាពលរដ្ឋ កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល​របស់​លោក​ក៏ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​នឹង​បាន​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​វៀតណាម​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ចំនួន​២​នាក់ និង​ទូក​សម្រាប់​អូស​សណ្ដោង​ដើម​ឈើ​ព្រៃ​លិច​ទឹក​ចំនួន​៣​គ្រឿង ។​ ជនល្មើស​ទាំង​២​នាក់ ១-​ឈ្មោះ វៀង យាំង​ទឺ អាយុ​៤៧​ឆ្នាំ និង​២-​ឈ្មោះ ដែន យាំង​សង អាយុ​៤៦​ឆ្នាំ​ពួក​គេ​ទាំង​២​នាក់ រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គេ​បាន​ទៅស្នាក់​នៅ​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​ម្តុំ​(​ចំណុច​ព្រែក​គូរ​) ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ក្នុង​ពេល​ប្រព្រឹត្ត​បទល្មើស​ខាងលើ​នេះ រួម​មាន​កាណូត​៣​គ្រឿងក្នុង​នោះ​២​គ្រឿង​ជា​កាណូត​ឈើ​និង​១​គ្រឿង ជា​ទូក​បា​ឡា​ស្មាច់ រួម​និង​ដើមឈើ​ចំនួន​ធំ​ៗ​ចំនួន​១៥​ដើម ដែល​ជនល្មើស​បាន​កាប់ ក្នុង​តំបន់​អភិរក្ស ចង​បណ្ដែត​ជាមួយនឹង​ពី​ដុ​ង​ជ័រ​ចំណុះ​៣០​លី​ត្រ​ជា​ច្រើន​ពី​ដុ​ង អូស​ជាមួយ​កាណូត ដើម្បី​យក​ទៅ​ធ្វើ​ជា​សម្រាស់​សម្រាប់​ដាក់​ឲ្យ​ត្រី​កុំ​ដែល​ខុស​ពី​ច្បាប់​ស្ដី​ពី​ជលផល​នឹង​ជា​ការ​បំផ្លាញ​ព្រៃឈើ​លិច​ទឹក​យ៉ាងធ្ងន់ធ្ងរ ។

នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​ចោទ​តាម​មាត្រា​លេខ​៩៨ ចំណុច​១​នៃ​ច្បាប់​ស្ដី​ពី​ជលផល ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ ៥​ឆ្នាំ និង​វត្ថុ​តាង​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ចំពោះ​សំណុំរឿង​និង​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​២៥ ខែតុលា ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ