មន្ត្រីនៃមន្ទីរពាណិជ្ជកម្មម្នាក់ ជួបគ្រោះអកុសលត្រង់ចំណុចផ្លូវបំបែកជា៤ មុខវត្តអូរច្រា
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ត្រីនៃមន្ទីរពាណិជកម្មខេត្តប៉ៃលិន បានស្លា.ប់ភ្លាម
ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ត្រីនៃមន្ទីរពាណិជកម្មខេត្តប៉ៃលិន បានស្លា.ប់ភ្លាម
ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ត្រីនៃមន្ទីរពាណិជកម្មខេត្តប៉ៃលិន បានស្លា.ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈបុរសរងគ្រោះស្រវឹងជោកជាំ ហើយបើកបររថយន្តក្នុងល្បឿនលឿន ត្រង់ចំណុចផ្លូវកោង លុះបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុ.កខឿនក្បែរចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យស្លា.ប់តែម្តង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១២នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកជា៤ មុខវត្តអូរច្រា ស្ថិតនៅក្នុងភូមិអូរចាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ព្រហ្ម កាម៉ុល ហៅគក់ ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបើកបររថយន្តម៉ាកបាឡែន ស៊េរីឆ្នាំ2003 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បាត់ដំបង 2A-9743 ក្នុងល្បឿនលឿន ជ្រុលទៅបុ.កឃឿនក្បែរចិញ្ចើមផ្លូវដោយខ្លួនឯង ក្នុងស្ថានភាពស្រវឹង ដែលបើកបរក្នុងទិសដៅពីខាងកើតឆ្ពោះទៅទិសខាងលិច បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែង។
បច្ចុប្បន្ន ស.ពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ