ខេត្តកោះកុង ៖ នៅអំឡុងពេលប្រមាណមួយសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញប្រភពប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅស្ទើរទូទាំងខេត្តកោះកុង ជាពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងមូល កំពុងផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែការហែកកេរ្តិ៍គ្នាទៅវិញទៅមក រវាងមន្ត្រីជាប្រធានស្ថាប័នរដ្ឋចំនួន២រូប គឺលោក ជា សូវី អភិបាលស្រុកកោះកុង និងលោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ពាក់ព័ន្ធនឹងការបាត់បង់ផលប្រយោជន៍ និងកិត្តិយសរបស់មន្ត្រីទាំង២រូបកន្លងមក ដោយភាគីម្ខាងចោទថា «សាងសង់ភូមិគ្រឹះតម្លៃចូលលានដុល្លារ មិនបានសុំច្បាប់អនុញ្ញាតិសាងសង់» និងភាគីម្ខាងទៀតចោទថា «ការចេញច្បាប់អនុញ្ញាតិយឺតយ៉ាវរាប់ខែ»។
ហេតុដូច្នេះ កោះសន្តិភាព សុំមិនទាន់ធ្វើការអធិប្បាយ នូវរឿងអាស្រូវក្រោយឆាករបស់មន្ត្រីទាំង២រូប រួមនឹងមន្ត្រីឧត្តមសេនីយ៍យោធាម្នាក់ ឈ្មោះ សឿន រឿត ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនាពេលកន្លងមក ដែលលួ.ចវាស់ដីរបស់ពលរដ្ឋនៅពេលយប់ធ្វើប្លង់ចែកគ្នា ធ្វើឱ្យពលរដ្ឋភ្ញាក់ផ្អើលលើកគ្នាដេញទាំងយប់ ដូចដេញចោ.រ ដែលខ្លះស្រែកថា «ចោ.រ» រហូតដល់អ្នកលួ.ចវាស់ពេលយប់ រត់យករួចខ្លួនទាំងខឹងនោះឡើយ ។
ពេលណាមានព័ត៌មានប្លែកយើងនឹងផ្សាយជូនបន្តទៀត សម្រាប់មន្ត្រីមានអំណាចពីភូមិ ឃុំ ស្រុក ដែលមានដីម្នាក់ៗ… ខ្លះរាប់សិបហិកតា រហូតដល់រាប់រយហិកតា… សង្ស័យពេលចាស់ងា.ប់ទៅ យកដីទៅជាមួយទេដឹង…? ហេ! ហេ!
គួររំលឹកផងដែរថា ៖ ក្រឡេកមើលរឿងអាស្រូ.វរបស់មន្ត្រីមានអំណាចមួយក្រុមចៅហ្វាយស្រុក មេឃុំ មេភូមិ និងកងទាហានវិស្វកម្មបានដីច្រើនជាងគេ (វីដេអូ) ។
ចែករំលែកព័តមាននេះ