ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​មើល​រឿង​អា​ស្រូ​.​វ​របស់​មន្ត្រី​មាន​អំណាច​មួយ​ក្រុមចៅហ្វាយស្រុក មេឃុំ មេ​ភូមិ និង​កង​ទាហាន​​វិស្វកម្ម​បាន​ដី​ច្រើន​ជាងគេ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កោះកុង

បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ដាក់​បទបញ្ជា​ជំរុញ​ឱ្យ​ការ​ចុះបញ្ជី​ក្បាលដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បញ្ចប់​ជា​ស្ថាពរ​ត្រឹម​ចុងឆ្នាំ​២០២៣​ខាង​មុខ​នេះ​។ បន្ទាប់​មក​គេ​សង្កេត​ឃើញ​អាជ្ញាធរ​ខេត្តកោះកុង បាន​ចេញ​សេចក្តីសម្រេច​

ខេត្តកោះកុង ៖ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ដាក់​បទបញ្ជា​ជំរុញ​ឱ្យ​ការ​ចុះបញ្ជី​ក្បាលដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បញ្ចប់​ជា​ស្ថាពរ​ត្រឹម​ចុងឆ្នាំ​២០២៣​ខាង​មុខ​នេះ​។ បន្ទាប់​មក​គេ​សង្កេត​ឃើញ​អាជ្ញាធរ​ខេត្តកោះកុង បាន​ចេញ​សេចក្តីសម្រេច​លេខ ០១៧ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២២ ទៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកោះកុង ចេញ​សេចក្តីជូនដំណឹង​លេខ​១៣៨..PPMO-KK ចុះ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២២ ដើម្បី​ជំរាប​ជូន​ដល់​សាធារណជន និង​អង្គភាព​នានា ដែល​មានការ​ពាក់ព័ន្ធ​នឹង​ក្បាលដី​ទាំងអស់ ស្ថិត​នៅ​ឃុំ​ជ្រោយ​ប្រស់ ចូលរួម​ចុះបញ្ជី​ក្បាលដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្រុម​ទី​២ ចុះ​អនុវត្ត​ការងារ​វាស់វែង​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២២​តទៅ​។

ហើយនឹង​ប្រកាស​បិទ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៣ ព្រមទាំង​ធ្វើការ​បិទ​ផ្សាយ​ចំនួន​ក្បាលដី​ឱ្យ​សាធារណជន និង​អង្គភាព​នានា ដែល​មានការ​ពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ ចូលរួម​ពិនិត្យ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ ឬ​ខុសឆ្គង​ដែល​ត្រូវ​កែតម្រូវ ឬ​ជំទាស់​លើ​ទិន្នន័យ ក្នុង​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ តែ​ប៉ុណ្ណោះ​ជា​កំហិត ។

ប៉ុន្តែ​អ្វី​ដែល​មាន​ភាព​មិន​ប្រក្រតី និង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ម្ចាស់​ដី​ពិតប្រាកដ មិន​អាច​ទទួល​យក​បាន​នោះ​ទេ គឺ​ក្រុម​ចុះបញ្ជី​វាស់វែង​របស់​មន្ទីរ​សុរិយោដី​ខេត្ត មិន​បាន​អនុវត្ត​នីតិវិធី​ទទួលស្គាល់​ឯកសារ​កាន់កាប់​ដី​ដូច​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ឃុំ​ឡើយ​។

ជាក់ស្តែង​សកម្មភាព​ចុះបញ្ជី​ក្បាលដី​ក្នុង​រយៈពេល​៦​ខែ​កន្លង​មកនេះ គឺ​ក្រុម​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សុរិយោដី​ខេត្ត ទទួល​ចុះ​វាស់វែង​ឱ្យ​តែ​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​តែ​ប៉ុ​ណ្ណោ ដូច​ជា ៖ ក្រុម​មន្ត្រី​យោធា​​កង​វិស្វកម្ម​លេខ​១៧៨ ដែល​មាន​លោក​ឧត្តមសេនីយ៍ សឿ​ន រឿយ នៅ​បញ្ជា​ពីក្រោយ មាន​រាប់រយ​ក្បាលដី លួ​.​ច​ដើរ​ចុច​ខ្លួនឯង​នៅ​ពេល​យប់ រួច​យក​ទៅ​ឱ្យឈ្មោះ លឹ​ម ជាំ​ង ជា​ប្រធាន​ក្រុម​វាស់វែង បញ្ចូល​ចំនួន​ក្បាលដី​ក្នុង​ម៉ាស៊ីន​ធំ ដោយ​មិនបាច់​មាន​ឯកសារ​កាន់កា​.​ប់​អ្វី​ទាំងអស់​។ ហើយ​មន្ត្រី​ក្នុង​រដ្ឋបាល​ខេត្ត ក៏​មាន​រាប់រយ​ប្លង់ រហូត​ដល់​មន្ត្រី​ខ្លះ​មិន​ទាំង​ស្គាល់​ដី​របស់​ខ្លួនឯង​ផង​។

ចំណែក​មន្ត្រី​រដ្ឋបាល​ស្រុក គឺ​មាន​លោក ជា សូ​វី អភិបាលស្រុក​កោះកុង បាន​បញ្ជា​ឱ្យ​ក្រុម​ចុះបញ្ជី​វាស់វែង​ក្បាលដី​របស់​ខ្លួន​ច្រើន​ជាងគេ គ្រាន់តែ​នៅ​ក្នុងភូមិ​ជ្រោយ​ប្រស់ មាន​ចំនួន​២២​ប្លង់​(២២​ក្បាលដី​) ស្មើនឹង​ផ្ទៃដី 1.186.962 ម៉ែត្រការ៉េ (​ជាង​១១៨​ហិ​កតា​) នេះ​នៅ​មិន​ទាន់​រាប់​ក្បាលដី​នៅ​ក្នុងភូមិ​ថ្មី និង​ក្បាលដី​ឱ្យ​សាច់ញាតិ​ឈរឈ្មោះ​ជំនួស​ផង​។

ចំណែក​មេឃុំ មាន​៣​ប្លង់ ស្មើនឹង​95.227​ម៉ែត្រការ៉េ (​ជាង​៩​ហិ​កតា​) មេ​ភូមិ​ជ្រោយ​ប្រស់ មាន​ចំនួន​160.298​ម៉ែត្រការ៉េ (​ជាង​១៦​ហិ​កតា​) ។ ហើយ​ផ្ទៃ​ក្បាលដី​របស់​ក្រុម​មន្ត្រី​ខាងលើ​នេះ ភាគច្រើន​មិនបាច់​មាន​ឯកសារ​កាន់កា​.​ប់​ទេ ក៏​មន្ត្រី​ជំនាញ​ឈ្មោះ លឹ​ម ជាង ជា​ប្រធាន​ក្រុម ចុះបញ្ជី​ក្បាលដី​ក្នុង​ឃុំ​ជ្រោយ​ប្រស់ អាច​រៀបចំ​ជូន​បាន​ដែរ​…​។

ចំពោះ​ពលរដ្ឋ​ក្រីក្រ​វិញ ទោះបី​មាន​ឯកសារ​កាន់កា​.​ប់​ដី ដែល​ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ បើ​លោក​អភិបាលស្រុក​បញ្ជា​មិន​ឱ្យ​វាស់ គឺ​មិន​អាច​វាស់​បាន​ឡើយ ។

បើ​តាម​ប្រភព​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ បាន​លើក​ឡើង​ថា «​ពលរដ្ឋ​ក្នុង​ឃុំ​ជ្រោយ​ប្រស់ កំពុង​ទទួល​​រង​នូវ​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់ ហើយ​ពេល​នេះ​កំពុង​ត្រៀម​រៀបចំ​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល តាម​រយៈ​សារព័ត៌មាន​កោះសន្តិភាព​។

ខាងក្រោម​នេះ ជា​វី​ដេ​អូ​សកម្មភាព​លួ​.​ច​វាស់ដី​ពេល​យប់​របស់​នាយទាហាន​វិស្វកម្ម​លេខ​១៧៨ ដែល​មាន​ឧត្តមសេនីយ៍ សឿ​ន រឿ​ត នៅ​កាង​ពីក្រោយ និង​សកម្មភាព​ប្រមូល​ផលប្រយោជន៍​របស់​លោក​អភិបាលស្រុក ដើម្បី​សង់​មហា​ភូមិ​គ្រឹះ ទាំង​បំពាន​ច្បាប់​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ