កម្ពុជា-ជប៉ុន បន្តពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ជំរុញលំហូរភ្ញៀវឲ្យកាន់តែកើនឡើងជាលំដាប់
រាជធានីភ្នំពេញ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ…
រាជធានីភ្នំពេញ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ…
រាជធានីភ្នំពេញ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានា សម្រាប់បន្តពង្រឹង និងពង្រីក នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ ជាពិសេស ជំរុញលំហូរភ្ញៀវទេសចរកម្ពុជា-ជប៉ុនឲ្យកាន់តែមានការកើនឡើងជាលំដាប់ ។
នៅក្នុងជំនួបសម្តែងការគួរសមនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនដល់ ឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជាប្រជាជន និងរដ្ឋាភិបាលជប៉ុនចំពោះការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ចាប់តាំងពីសម័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដល់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហប្រតិបតិ្តដ៏រឹងមាំមួយនេះ បានសរបញ្ជាក់ពីភាពស័ក្កិសមសម្រាប់ ឋានៈភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ហើយឆ្នាំនេះ ក៏ជាខួបលើកទី៧០ឆ្នាំ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ផងដែរ ។
ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្នុងនីតិកាលទី៧នេះ និងបានកោតសរសើរ ឯកឧត្តមរដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំជំនាន់ក្រោយប្រកបដោយឆន្ទះម្ចាស់ការ និងទស្សនវិស័យវែងឆ្ងាយ ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូត ក៏បានឯកភាពគ្នា លើគំនិតផ្តួចផ្តើម ក្នុងការជំរុញឲ្យមានជើងហោះហើរត្រង់ឡើងវិញ រវាងកម្ពុជា-ជប៉ុន ដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដើម្បីជំរុញចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឲ្យមានការកើនឡើងបន្ថែមទៀត។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែរឹងមាំ និងបង្កើនទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ប្រទេសទាំងពីរ៕
ចែករំលែកព័តមាននេះ