ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដល់​អាយុ​មិន​រ៉ឺ​ត្រែ​ត ធ្វើ​ឱ្យ​អ្នក​ដទៃ​ច្រណែន​មិន​តិច​ទេ បែកធ្លាយ​ស្នងការ​រង​ម្នាក់​ដល់​អាយុ​ចូល​និវត្តន៍​ហើយ នៅ​បន្តការងារ​ធម្មតា

1 ឆ្នាំ មុន
  • រតនគិរី

លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ហើយ ប៉ុន្តែ​នៅ​បន្តការងារ​ធម្មតា ខណៈ​មន្ត្រី​នគរបាល​មួយ​ចំនួន​ទៀត​រាប់​ចាប់ពី​លោក​ឧត្តមសេនីយ៍ទោ ងួ​ន គឿ​ន​, លោក​ឧត្តមសេនីយ៍ទោ យិ​ន ចំណាន (​អតីត​ស្នងការ​នគរបាល​ខេត្តរតនគិរី​), លោក​ឧត្តមសេនីយ៍ត្រី ជា ប៊ុ​ន​ធឿ​ន (​អតីត

ខេត្តរតនគិរី ៖​ លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ហើយ ប៉ុន្តែ​នៅ​បន្តការងារ​ធម្មតា ខណៈ​មន្ត្រី​នគរបាល​មួយ​ចំនួន​ទៀត​រាប់​ចាប់ពី​លោក​ឧត្តមសេនីយ៍ទោ ងួ​ន គឿ​ន​, លោក​ឧត្តមសេនីយ៍ទោ យិ​ន ចំណាន (​អតីត​ស្នងការ​នគរបាល​ខេត្តរតនគិរី​), លោក​ឧត្តមសេនីយ៍ត្រី ជា ប៊ុ​ន​ធឿ​ន (​អតីត​ស្នងការ​រង​នគរបាល​ខេត្តរតនគិរី​) និង​មន្ត្រី​នគរបាល​ថ្នាក់​វរសេនីយ៍ ព្រមទាំង​ថ្នាក់​អនុ​សេនីយ៍​ជា​ច្រើន​រូប​ទៀត ឲ្យ​តែ​ដល់​អាយុ​ចូល​ត្រូវ​និវត្តន៍ គឺ​ពួក​គាត់​បំពេញ​សាលា​កប​ត្រ​ព័ត៌មាន​របស់​មន្ត្រី​នគរបាល​ជាតិ ពោល​គឺ​គោរព​ច្បាប់ តែ​លោក នូវ ដា​រ៉ា អត់​ព្រម​ចូល​និវត្តន៍ ធ្វើ​ឱ្យ​គេ​ច្រណែន​និន្ទា​ខ្លាំង​ណាស់ ច្បាប់​តែ​មួយ​មិន​ស្មើភាព​គ្នា​សោះ​។

ជាក់ស្តែង​លោក នូវ ដា​រ៉ា មាន​អត្តលេខ​០៩៥៧០ កើត​នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​១៩៦០ ទីកន្លែង​កំណើត​នៅ​ភូមិ​១ ស្ថិត​ក្នុង​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។

បើ​តាម​មន្ត្រី​នគរបាល​ដែល​ចូល​និវត្តន៍ (​សូម​មិន​បញ្ចេញ​ឈ្មោះ​) បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ថា «​ការ​កំណត់​អាយុ​ចូល​និវត្តន៍​របស់​មន្ត្រី​នគរបាល​ជាតិ គឺ​កំណត់​ទៅ​តាម​ឋានន្តរស័ក្តិ​។ បើ​ឧត្តមសេនីយ៍ត្រី ដូច​ជា​រូប​លោក នូវ ដា​រ៉ា គឺ​អាយុ​៦០​ឆ្នាំ ត្រូវ​ចូល​និវត្តន៍ (១៩៦០-​២០២៣) លើស​អាយុ​ជាង​៣​ឆ្នាំ​មក​ហើយ​»​។

ប្រភព​ខាងលើ​បន្ត​ថា «​មន្ត្រី​នគរបាល​ទាំងអស់​ដល់​អាយុ​ចូល​និវត្តន៍ គឺ​នាយកដ្ឋាន​បុគ្គលិក​ផ្នែក​សោធន​និវត្តន៍ នៃ​អគ្គស្នងការ​នគរបាល ផ្ញើ​សាលា​កប​ត្រ​ព័ត៌មាន​ឲ្យ​បំពេញ រួច​ផ្ញើ​ត្រឡប់​ទៅ​វិញ​ពេល​ចូល​និវត្តន៍ (​សម្រាក​ការងារ​) ត្រូវ​បើក​ប្រាក់ខែ​នៅ​ខាង​ក្រសួង​សង្គមកិច្ច ប៉ុន្តែ​បែរជា​គាត់​មិន​បំពេញ​សាលា​កប​ត្រ​ព័ត៌មាន​ចូល​និវត្តន៍​ទេ នៅ​សម្ងំ​បើក​ប្រាក់ខែ​ជា​មន្ត្រី​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ត្រី​ធម្មតា បណ្តាល​ឲ្យ​ខាតបង់​ថវិកាជាតិ​ផង​ដែរ​»​។

ទាក់ទិន​ទៅ​នឹង​ព័ត៌មាន​ខាងលើ​នេះ​ដែរ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព ស្នងការ​នគរបាល​ខេត្តរតនគិរី កន្លង​ទៅ​បាន​ប្រាប់​អង្គភាព​ព័ត៌មាន​ក្នុងស្រុក​ថា «​លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា គាត់​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ហើយ​បើ​ដាក់​ឲ្យ​ចូល​និវត្តន៍​ក៏​ព្រះរាជក្រឹត្យ​ដែរ​»​។

លោក​បន្ត​ថា «​អង្គភាព​សា​ម៉ី​មិន​ទាន់​ទទួល​បាន​ព្រះរាជក្រឹត្យ​ដាក់​ឲ្យ​ចូល​និវត្តន៍​នោះ​ទេ ចឹ​ង​បើ​មាន នឹង​អញ្ជើញ​សា​ម៉ី​ខ្លួន​មក​បំពេញបែបបទ​បញ្ជូន​ទៅ​ថ្នាក់លើ​»​។

ជាមួយ​គ្នា​នឹង​ការ​ដែល​លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា លើស​អាយុប្រមាណ​ជាង​៣​ឆ្នាំ (​មិន​ចូល​និវត្តន៍​) នៅ​បន្ត​ដឹកនាំ​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី បើកប្រាក់​ខែ​រដ្ឋ​ធម្មតា​ខាងលើ​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពីសា​ម៉ី​ខ្លួន​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។

ប៉ុន្តែ​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ សារព័ត៌មាន​កោះសន្តិភាព​យើង​បាន​ទាក់ទង​លោក នូវ ដា​រ៉ា តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​មោង​១​និង​២២​នាទី​រសៀល​ថ្ងៃខែ​ដដែល​នេះ បាន​​បញ្ជាក់​ថា «​បើ​ចង់​ដឹង​រឿង​នឹង សារព័ត៌មាន​ទៅ​សួរ​ថ្នាក់លើ​ទៅ​»​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ