ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផល​ក្លែងក្លាយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក ស សុខា បានចេញលិខិត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្រេចផ្អាកសកម្មភាព…

ភ្នំពេញ៖ លោក ស សុខា បានចេញលិខិត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។​

ក្នុងសេចក្តីសម្រេចដដែលនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចប្រគល់​ភារកិច្ចជូនអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ តាមពាក្យបណ្តឹង​របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹង​ប្រតិបត្តិការ​របស់មន្ត្រីនគរបាល​ជាតិ ក្នុងការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។​

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានសម្រេចប្រគល់ភារកិច្ច​ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់វិធានការតាមផ្លូវច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ក្នុងករណីបុគ្គល ឬអង្គភាព ដែលពាក់ព័ន្ធខាងលើ នៅតែបន្តសកម្មភាព​ផ្ទុយពីប្រការ១ នៃសេចក្តីសម្រេចនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ