ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ​ចាប់ពីថ្ងៃទី១៨ ដល់២៤ កញ្ញា បណ្តាខេត្តនានានឹងមានភ្លៀងធ្លាក់តិចទៅបង្គួរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២៤ កញ្ញា​ខាង​មុខ​នេះ នៅ​តាម​បណ្តា​ខេត្ត​នានា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ដូច្នេះ​សូម​ការ​មាន​ប្រុង​ប្រយ័ត្ន ។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២៤ កញ្ញា​ខាង​មុខ​នេះ នៅ​តាម​បណ្តា​ខេត្ត​នានា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ដូច្នេះ​សូម​ការ​មាន​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប Intertropical Convergence Zone (ITCZ) អូស​បន្លាយ​កាត់​លើ​ពាក់កណ្តាល​អាង​មេគង្គ ថៃ និង​ឡាវ ជាមួយនឹង​ខ្យល់មូសុង​និរតី​ខ្សោយ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៣ °C ។ នៅ​រាជធានី និង​បណ្តា​ខេត្ត​នានា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។ ផ្ទៃ​រងទឹក​ភ្លៀង rain of area ៥០-៦០% ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C​។ នៅ​បណ្តា​ខេត្ត​នានា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។ ផ្ទៃ​រងទឹក​ភ្លៀង rain of area 30-0%9 ។ ចំណែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣០-៣២ °C​។

នៅ​បណ្តា​ខេត្ត​នានា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ ផ្ទៃ​រងទឹក​ភ្លៀង rain of area ៥០-៦០% ។ នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច​មាន​ភ្លៀង​ខ្យល់ និង​រលក​សមុទ្រ​មធ្យម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ