ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​អ្នកមាន​លុយ មាន​អំណាច ទើប​ថ្លើម​ពាស​មេឃ​សង់​សំណង់​រឹង​មាំ​លយ​ចូល​ទន្លេ​បាន​(វីដេ​អូ​)

1 ឆ្នាំ មុន
  • កណ្តាល

សំណង់​រឹង​មាំ​ផ្ទះល្វែង និង​របង​ថ្ម ជា​ច្រើន​កន្លែង កំពុង​សាងសង់​រំ​លោ​.​ភ​ចូល​ចំណី​ទន្លេមេគង្គ ចាប់ពី​ភូមិ​ព្រែក​ដូន​ហែម រហូត​ដល់​ភូមិ​ព្រែក​អំពិល ស្ថិត​ក្នុង​សង្កាត់​ព្រែក​អំពិល ក្រុង​អរិ​យក្ស​ក្រ ខេត្តកណ្តាល យ៉ាង​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​គ្មាន​

ខេត្តកណ្តាល ៖ សំណង់​រឹង​មាំ​ផ្ទះល្វែង និង​របង​ថ្ម ជា​ច្រើន​កន្លែង កំពុង​សាងសង់​រំ​លោ​.​ភ​ចូល​ចំណី​ទន្លេមេគង្គ ចាប់ពី​ភូមិ​ព្រែក​ដូន​ហែម រហូត​ដល់​ភូមិ​ព្រែក​អំពិល ស្ថិត​ក្នុង​សង្កាត់​ព្រែក​អំពិល ក្រុង​អរិ​យក្ស​ក្រ ខេត្តកណ្តាល យ៉ាង​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​គ្មាន​ចំណាត់ការ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ ទំនង​មិន​ហ៊ាន​អើត​ផង​។

ប្រ​ភ​ព័ត៌មាន​បានអោយ​ដឹង​ថា ទឹកដី​ក្រុង​អរិយ​ក្សត្រ បច្ចុប្បន្ន​កំពុង​មានការ​អភិវឌ្ឍន៍​យ៉ាង​គគ្រឹក​គគ្រេង ជា​ពិសេស​វិស័យ​សំណង់​រីក​ដុះដាល​ជា​ខ្លាំង ប៉ុន្តែ​កន្លែង​ខ្លះ​សាងសង់​នៅ​លើ​ដី​ចំណី​ព្រែក​ចំណី​ទន្លេ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​យ៉ាង​អនាធិបតេយ្យ មិនដឹង​ជា​មានច្បាប់​ទម្លាប់​ឬ​យ៉ាងណា​នោះ​ទេ តែបើ​សុំ​ច្បាប់ គ្មាន​អ្នក​ណា​ថ្លើមធំ​ឱ្យ​ទេ​។

តែបើ​តាម​មន្ត្រី​មួយ​ចំនួន បាន​លួ​.​ច​ខ្សឹប​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​ថា រាល់​ដី​សម្បត្តិ​សាធា​រណៈ​របស់​ប្រជាជន​គ្រប់​រូប មាន​សិទ្ធិ​អាស្រ័យ​ផល​បណ្តោះអាសន្ន​បាន តែ​គ្មាន​សិទ្ធិ​សាងសង់​សំណង់​រឹង​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​នោះ​ទេ​។ អ​ញ្ចឹ​ង​បាន​ន័យ​ថា ការ​សាងសង់​ទាំងនេះ វា​គ្មាន​ច្បាប់​អនុញ្ញាត្ត​នោះ​ទេ​។ ហើយ​ការ​សាងសង់​បែប​នេះ បើ​ប្រជាជន​ស្លូតត្រង់​មិន​អាច​ធ្វើ​បាន​ទេ វា​ទាល់តែ​អ្នកមាន​លុយ មាន​អំណាច ទើប​ធ្វើ​ទៅ​រួច​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក កែវ ច័ន្ទ​រ៉ា ចៅសង្កាត់​ព្រែក​អំពិល បាន​ប្រាប់​សារព័ត៌មាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា អាជ្ញាធរ​ក្រុង និង​សង្កាត់ បាន​ចុះ​ទៅ​ណែនាំ​ធ្វើ​កិច្ចសន្យា​អោយ​ផ្អាក​ការ​សាងសង់​អស់ហើយ​។ តែ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ការ​សាង់សង់​ផ្ទះ​វីឡា​ដ៏​ធំ​ស្គឹ​ម​ស្គៃ​របស់​លោក​ឧកញ៉ា​ម្នាក់​ដែល​យើង​មិន​ទាន់​បញ្ចេញ​ឈ្មោះ​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​សាងសង់​ចូល​ដី​ចំណី​ទន្លេមេគង្គ​ទាំងស្រុង នៅ​ចំណុច​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល គឺ​នៅ​តែ​មាន​ក្រុម​ជាង និង​កម្មករ​បន្ត​ការ​សាងសង់​ដដែល មិន​បាន​ដកថយ​ទេ​។

ចំណែក​លោក ចាន់ ដា​រ៉ា អភិបាលក្រុង​អរិយ​ក្សត្រ បាន​ប្រាប់​ថា រូប​លោក​ពុំ​បានដឹង​នោះ​ទេ សូម​ឱ្យ​អ្នក​សារព័ត៌មាន​សួរ​ទៅ​លោក​ប្រធាន​ការិយាល័យ​ជំនាញ ទទួល​បន្ទុក​សាងសង់​សំណង់​ក្រុង​អរិយ​ក្សត្រ​។ តែ​ត្រូវ​លោក​ប្រធាន​ការិយាល័យ​ប្រាប់​អោយ​ដឹង​ថា រូប​លោក​ក៏​ពី​ទាន់​ដឹង​ច្បាស់​ដែរ ចាំ​រូប​លោក​ពិនិត្យ​មើល​ឯកសារ​សិន​។ លុះដល់​អ្នក​សារព័ត៌មាន​ព្យាយាម​តេ​ទូរស័ព្ទ​សួរ​បញ្ជាក់​បន្ថែម​នោះ ស្រាប់តែ​ខ​ល​ចូល​ជា​ច្រើន​លើក​ច្រើន​សារ តែ​គ្មាន​អ្នក​ទទួល ទំនង​គ្មាន​វាចា​នឹង​ថ្លែងប្រាប់​អ្នកកាសែត​ទេ​ដឹង?​។

ព័ត៌មាន​បន្ត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ