ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​ហើយ​… ល្បែ​.​ង​ស៊ីសង​មាន​ជាង​១០០​កន្លែង​​កណ្ដាលដើមទ្រូង​ក្រុង​បាន​លុង

1 ឆ្នាំ មុន
  • រតនគិរី

គេ​សង្កេត​ឃើញ​មាន​ទីតាំង​បើក​ល្បែ​.​ង​ស៊ីសង​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​បាន​លុង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​យ៉ាង​ខ្លាំង ហើយ​ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ស្នើ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ជួយ​

ខេត្តរតនគិរី ៖ គេ​សង្កេត​ឃើញ​មាន​ទីតាំង​បើក​ល្បែ​.​ង​ស៊ីសង​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​បាន​លុង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​យ៉ាង​ខ្លាំង ហើយ​ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ស្នើ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ជួយ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​បាន​លុង បាន​ថ្លែងប្រាប់​ភ្នាក់ងារ​សា​ព័ត៌មាន​យើង​ប្រចាំ​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ យ៉ាង​ខ្លី​ថា «​នឹង​ឲ្យ​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​កន្លែង​ល្បែ​.​ង​ស៊ីសង​ទាំ​អស់​»​។ លោក​ថា «​ករណី​ល្បែ​.​ង​ស៊ីសង​អាច​បើក​ធ្វើ​អាជីវកម្ម​បាន លុះត្រាតែ​មាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​»​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​ក្រុង​បាន​លុង​ខ្លះ បាន​លួ​.​ច​បង្ហើប​ឲ្យ​ដឹង​ថា «​ល្បែ​.​ង​ស៊ីសង​រាល់ថ្ងៃ​ដែល​កំពុង​តែ​ពង្វក់​ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​សិស្ស​មួយ​ចំនួន​មាន​ដូច​ជា ៖ ឆ្នោ​.​ត​វៀតណាម​, ភ្នា​.​ល់​បាល់ទាត់​, ឡូ​តូ​៥​លេខ​, យូគី​, អា​ប៉ោ​.​ង​តាម​អន​ឡាញ​, មាន់​ជ​.​ល់​ក្នុង​ទូរទស្សន៍​អន​ឡាញ ប្រមាណ​ជាង​១០០​កន្លែង ដាក់​ពង្រាយ​បណ្តាក់​គ្នា​តាម​ហាង​កាហ្វេ​, ហាង​គុយទាវ​, កន្លែង​លក់​ចាប់​ហ៊ួ​យ​, តារាង​បាល់​, ក្បែរ​សាលារៀន​, ក្បែរ​មន្ទីរពេទ្យ​, ក្បែរ​មន្ទីរ​អង្គភាព​រដ្ឋ​មួយ​ចំនួន នៅ​ក្នុង​ក្រុង​បាន​លុង បណ្តាល​ឲ្យ​ប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ​, ចោ​.​រ​លួ​.​ច​, ចោ​.​រ​ឆ​.​ក់ និង​អំពើ​ហិ​.​ង្សា​នៅ​ក្នុង​ក្រុម​គ្រួសារ​យ៉ាងធ្ងន់ធ្ងរ​។

បើ​តាម​សេចក្តីរាយការណ៍​ទាំងនេះ ល្បែ​.​ង​ស៊ីសង​ខាងលើ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា ហើយ​គេច​សាលារៀន ដែល​វក់វី​ជាមួយនឹង​ល្បែ​.​ង​មិន​ទាន់​ចេះ​រក​លុយ ខ្លះ​លួ​.​ច​ទ្រព្យសម្បត្តិ​ឪពុក​-​ម្តាយ​, យក​ទូរស័ព្ទ យក​ម៉ូតូ ទៅ​បញ្ចាំ​លេង​ល្បែ​.​ង​ខូចអនាគត​ជា​ទំពាំង​ស្នង​ឬ​ស្សី ហើយ​មួយ​រយៈ​មកនេះ ក្រុង​បាន​លុង គឺជា​បេះដូង​ខេត្តរតនគិរី ដែល​ធ្លាប់​មាន​សុខ​សុវត្ថិ​ភាពល្អ បែរជា​មាន​ក្រុម​ចោ​.​រ​ឆ​.​ក់​, ចោ​.​រកម្ម កើត​ឡើងជា​ច្រើន​ករណី​ទៀត​ផង នា​ពេល​កន្លង​មកនេះ​។

ជាមួយនឹង​សកម្មភាព​ល្បែ​.​ង​ស៊ីសង​រីក​ដូច​ផ្សិត​ខាងលើ​នេះ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​សំណូមព​អោយ​កាសែត​ជួយ​ចុះ​ផ្សាយ ក្នុង​បំណង​ជូនដំណឹង​ដល់​ថ្នាក់លើ​បាន​ដឹងផង សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​បង្ក្រាប ដើម្បី​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ