តើអ្វីដែលឪពុកម្តាយគួរធ្វើសម្រាប់កិច្ចការផ្ទះរបស់កូន ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានវិធីសាស្ត្រ ៥ ចំណុចក្នុងការជួយឱ្យកូនរបស់អ្នករៀននៅសាលាបានពិន្ទុល្អ ៖ ១. ពិនិត្យកិច្ចការផ្ទះប្រចាំថ្ងៃ ៖ សួរកូនរបស់អ្នកថា…
រាជធានីភ្នំពេញ ៖ មានវិធីសាស្ត្រ ៥ ចំណុចក្នុងការជួយឱ្យកូនរបស់អ្នករៀននៅសាលាបានពិន្ទុល្អ ៖ ១. ពិនិត្យកិច្ចការផ្ទះប្រចាំថ្ងៃ ៖ សួរកូនរបស់អ្នកថា…
រាជធានីភ្នំពេញ ៖ មានវិធីសាស្ត្រ ៥ ចំណុចក្នុងការជួយឱ្យកូនរបស់អ្នករៀននៅសាលាបានពិន្ទុល្អ ៖
១. ពិនិត្យកិច្ចការផ្ទះប្រចាំថ្ងៃ ៖ សួរកូនរបស់អ្នកថា តើពួកគេមានកិច្ចការផ្ទះរៀងរាល់ល្ងាចដែរ ឬទេ ? ។ ក្មេងៗដែលរៀននៅវិទ្យាល័យភាគច្រើនគ្រាន់តែត្រូវការមនុស្សធំម្នាក់ ដើម្បីសួររៀងរាល់ពីរបីថ្ងៃម្តងអំពីកិច្ចការផ្ទះដែលពួកគេមាន ។ ចំពោះសិស្សសាលាមធ្យមសិក្សាគឺត្រូវការការត្រួតពិនិត្យជាប្រចាំ ។ ជាទូទៅសិស្សថ្នាក់ទី ៨ ឪពុកម្តាយអាចចាប់ផ្តើមកាត់បន្ថយពីការសួរសំណួរប្រចាំថ្ងៃ រហូតដល់ការពិនិត្យមើលរៀងរាល់ពីរបីថ្ងៃម្តង ដោយសារការប្រែប្រួលទៅតាមកុមារ ឬក្មេងជំទង់នីមួយៗ ។
២. កុំធ្វើ និងប្រាប់ចម្លើយឱ្យកូន ៖ អ្នកអាចនឹងត្រូវកូនស្នើឱ្យជួយធ្វើកិច្ចការរបស់គេ ឬសូម្បីតែប្រាប់ចម្លើយដល់ពួកគេ ។ នៅពេលដែលឪពុកម្តាយធ្វើកិច្ចការសាលាជំនួសកូន ពួកគេនឹងលែងធ្វើដោយខ្លួនឯង ដែលជាមូលហេតុធ្វើឱ្យកូនបង្កើតការពឹងផ្អែកលើឪពុកម្តាយទាំងស្រុង ។ ជួយណែនាំកូនរបស់អ្នកដោយបង្រៀនពួកគេឱ្យប្រើធនធានដែលមាន ឬគិតពីរបៀបដែលអាចធ្វើទៅបានផ្សេងទៀត ដើម្បីបំពេញកិច្ចការនេះ ។
៣. ពិនិត្យការងារដែលបានបញ្ចប់ ៖ ត្រូវប្រាកដថា ពិនិត្យមើលកិច្ចការផ្ទះរបស់កូនអ្នក បន្ទាប់ពីពួកគេបានធ្វើ ។ នៅពេលអ្នកមើលលើសម្ភារសិក្សា និងកិច្ចការផ្ទះរបស់កូន អ្នកនឹងស្គាល់ខ្លួនឯងច្បាស់អំពីអ្វីដែលកូនរបស់អ្នកកំពុងរៀននៅសាលា ។ អ្នកអាចពិនិត្យមើលកំហុសជាក់ស្តែង ហើយត្រូវប្រាកដថា ពួកគេមិនបានរំលងផ្នែកណាមួយនៃការងារនោះទេ ។ ជំហាននេះក៏ផ្តល់នូវការទទួលខុសត្រូវភ្លាមៗសម្រាប់ការបំពេញកិច្ចការផ្ទះផងដែរ ។
៤. ត្រូវប្រាកដថា កូនបញ្ចប់កិច្ចការ ហើយទុកដាក់បានត្រឹមត្រូវ ៖ សូមប្រាកដថា កិច្ចការផ្ទះត្រូវបានទុកដាក់ត្រឹមត្រូវ ហើយដាក់ក្នុងកាបូបស្ពាយរបស់ពួកគេ ដើម្បីត្រឡប់ទៅសាលារៀនវិញ ។ ជំហានចុងក្រោយនៃការបញ្ចប់កិច្ចការផ្ទះនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់កុមារ ។
៥. តាមដានចំណាត់ថ្នាក់ ៖ មើលពិន្ទុ ដើម្បីតាមដានការអនុវត្តនៅសាលាទាំងមូលរបស់កូនអ្នក ។ សាលារៀនជាច្រើនក៏មានចំណាត់ថ្នាក់តាមអនឡាញដែលអាចមើលបានសម្រាប់ឪពុកម្តាយ ។ ការត្រួតពិនិត្យចំណាត់ថ្នាក់ប្រចាំសប្តាហ៍ គឺល្អណាស់ដើម្បីប្រាកដថា កូនអ្នកស្ថិតក្នុងទីតាំងណាមួយ និងទទួលបានចំណាត់ថ្នាក់ដែលអាចទទួលយកបាន ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀនថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធីផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ