កំពុងរៀបចំទទួលភ្ញៀវ ស្រាប់តែមានភ្លើងឆេះរាលដាលខ្យូសជាច្រើន ផ្អើលរត់ចែកជើងគ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋាន «កន្លែងអូន» ត្រូវបានអគ្គិភ័យឆាបឆេះតែមួយប៉ប្រិចភ្នែកអស់
រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋាន «កន្លែងអូន» ត្រូវបានអគ្គិភ័យឆាបឆេះតែមួយប៉ប្រិចភ្នែកអស់
រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋាន «កន្លែងអូន» ត្រូវបានអគ្គិភ័យឆាបឆេះតែមួយប៉ប្រិចភ្នែកអស់១២ខ្យូសរងការខូចខាតទាំងស្រុង ខណៈពេលបុគ្គលិករៀបចំត្រៀមទទួលភ្ញៀវមកទទួលទានអាហារ និងស្តាប់ភ្លេងកម្សាន្តនៅវេលាល្ងាចនៃថ្ងៃឈប់សម្រាកពីការងារនេះ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២និង៣០នាទីសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ នៅភោជនីយដ្ឋានមួយកន្លែងយីហោ «កន្លែងអូន» ស្ថិតនៅតាមផ្លូវលេខ១៥១ ក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ភោជនីយដ្ឋាន«កន្លែងអូន»ដែលត្រូវភ្លើងឆេះនេះមានម្ចាស់ឈ្មោះម៉ែន ចាន់ធូភេទស្រីអាយុ៤២ឆ្នាំ ។
តាមសាក្សីបានអោយដឹងថា នៅរសៀលនេះ«កន្លែងអូន» ត្រូវបានរៀបចំកែវ ចានដើម្បីចាំទទួលភ្ញៀវ ផឹកស៊ីសប្បាយ តែមិនទាន់មានភ្ញៀវនោះទេ ស្រាប់តែខ្យូសមួយដែលស្ថិតនៅផ្នែកខាងលិច បានឆ្លងចរន្ត ទុស្សេខ្សែភ្លើងហើយ បានក្លាយជាអគ្គីភ័យឆាបឆេះស្បូវរាលដាលយ៉ាងឆាប់រហ័សពីខ្យូសមួយទៅខ្យូសមួយ។
តាមព័ត៌មានអោយដឹងទៀតថា ខណៈនោះ បុគ្គលិក រួមទាំងប្រជាពលរដ្ឋបាននាំគ្នា ជួយពន្លត់តែពុំអាចទប់ស្កាត់បាន។នៅក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៣រសៀល។
តាមនគរបាលមូលដ្ឋាន បានអោយដឹងថា អគ្គីភ័យនេះ បានបំផ្លាញខ្យូសចំនួន១២រងការខូចខាតទាំងស្រុង (ឆេះអស់ស្បូវនៅសល់តែចម្រឹងដែក) រួមនឹងសម្ភារៈមួយចំនួនទៀត ។ អគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី តែពុំបានឆេះរាលដាលទៅលំនៅឋាននៅក្បែរនោះឡើយ៕
ចែករំលែកព័តមាននេះ