ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ចោល​បារី​ ESSE​ ក្លែងក្លាយ​ជាង​៤០​តោន​នៅ​ស្រុក​ព្រៃ​នប់ (មាន​វីដេអូ)

1 ឆ្នាំ មុន
  • ព្រះសីហនុ

លោក ធុ​ច បញ្ច​សន្តិភាព ព្រះរាជអាជ្ញា​រង​តំណាង​ឱ្យ​ឯកឧត្តម សៀង សុខ អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ សមត្ថកិច្ច​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច អាជ្ញាធរ​មូលដ្ឋាន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៣ លោក ធុ​ច បញ្ច​សន្តិភាព ព្រះរាជអាជ្ញា​រង​តំណាង​ឱ្យ​ឯកឧត្តម សៀង សុខ អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ សមត្ថកិច្ច​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច អាជ្ញាធរ​មូលដ្ឋាន តំណាង​ក្រុមហ៊ុន​ខ្មែរ ធីប​ថប​អ៊ីមិច ឯ​.​ក និង​មេធាវី​ក្រុមហ៊ុន លោក ប៊ុ​ន សុវណ្ណ បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​សម្ភារៈ​វត្ថុ​តាង​ក្លែងក្លាយ​ខូចគុណភាព​នៃ​ករណី​បទល្មើស​រោងចក្រ​ផលិត​បារី​ម៉ាក ESSE ក្លែងក្លាយ​ប្រមាណ​ជាង​៤០​តោន នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក ធុ​ច បញ្ច​សន្តិភាព ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​បណ្តាញ​ព័ត៌​មាន​ក្នុង​ខេត្ត​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ស្នើ​សុំ​ពី​ក្រុមហ៊ុន​ខ្មែរ​ធីប​ថប អ៊ី​មិច ឯ​.​ក គណៈកម្មការ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដែល​ដឹកនាំ​ដោយ​កម្លាំង​នាយកដ្ឋាន បាន​ចុះ​បង្ក្រាប​នូវ​ទីតាំង​លួច​ផលិត​បារី​ក្លែងក្លាយ ESSE​កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ។

លោក​បន្ត​ទៀត​ថា ក្នុង​ការ​ចុះ​បង្ក្រាប កម្លាំង​ជំនាញ​បាន​ដកហូត​សម្ភារៈ​បម្រើ​ឲ្យ​ការ​ផលិត​នូវ​បារី​ក្លែងក្លាយ និង​បាន​រំលោភ​ទៅ​លើ​កម្មសិទ្ធិបញ្ញា​ក្រុមហ៊ុន​ពិតប្រាកដ​មែន បន្ទាប់​មក​ក៏​បាន​ចងក្រង​ជា​សំណុំរឿង​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រហូត​មាន​ចេញ​ជា​សាលក្រម​មុន​អង្គសេចក្តី​តាម​សំណើ​របស់​ក្រុមហ៊ុន ធ្វើការ​ដុត​បំផ្លាញ​ចោល​នូវ​បារី និង​សម្ភារៈ​ផលិត​បារី​ក្លែងក្លាយ​នៅ​ថ្ងៃនេះ ។

លោក​បាន​ឲ្យ​ដឹង​បន្ត​ថា ពាក់ព័ន្ធ​ជាមួយ​វត្ថុ​តាង​ដែល​រឹបអូស​បាន និង​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃនេះ​មាន​ចំនួន​១៥​មុខ ក្នុង​នោះ​រួម​មាន កន្ទុយ​ស្នោ​បារី​ដើម​តូច ក្រដាស​រ៉ូ​ឡូ​រឹង​ទ្រនាប់​កញ្ចប់​បារី ក្រដាស​​រ៉ូ​ឡូ​មូរបារី​ដើម​តូច ថង់​ផ្លា​ស្ទិ​ច​ស្រោប​សុង​បារី ថង់​ប្លា​ស្ទិ​ក​ស្រោប​កញ្ចប់​បារី ក្រដាស​រ៉ូ​ឡូ​អាលុយ​មីញ៉ូម​សរសៃ​ថ្នាំជក់​(​កេស​) សរសៃ​ថ្នាំជក់​(​កា​រ៉ុ​ង​) សម្បក​កេស ក្រដាស​មូ​កន្ទុយបារី ESSE សម្បក​កញ្ចប់​បារី ESSE សម្បក​សុង​បារី ESSE ថង់​រុំ​កញ្ចប់​បារី ESSE បារី​ដើម​ម៉ាក​ESSE(​មិន​ទាន់​ខ្ចប់ និង​បារី​ម៉ាក ESSE វេច​ខ្ចប់​រួច ។ សម្ភារ​សម្រាប់​បម្រើ​ការ​ផលិតផល​ក្លែងក្លាយ​សរុប​ប្រមាណ​ចំនួន ៤២.៤៦៥​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ