រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ កាល់តិច (Caltex) ទាំងអស់ប្រចាំប្រទេសកម្ពុជាបាន និងកំពុងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជន (Customer Appreciation Day) របស់ខ្លួនប្រកបដោយភាពជោគជ័យ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ។ កម្មវិធីនេះប្រារព្ធឡើងចាប់តាំងពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ មកម្លេះ ក្នុងគោលបំណងដើម្បីគោរព និងថ្លែងអំណរគុណទៅកាន់អតិថិជន ដែលតែងតែជ្រើសរើសសេវាកម្ម និងផលិតផលរបស់កាល់តិច ក៏ដូចជាអបអរសាទរកិច្ចសហការជាអន្តរជាតិ រវាងក្រុមហ៊ុនឈេហ្វរ៉ុនជាមួយនឹងក្រុមហ៊ុន DC Comics ។
ក្រុមហ៊ុន DC Comics ជាក្រុមហ៊ុនសៀវភៅនៅសហរដ្ឋអាមេរិក ដែលបានបោះពុម្ពផ្សាយសៀវភៅអំពី Justice League ជាក្រុមដែលមាន Superheroes ល្បីល្បាញពាសពេញពិភពលោកដូចជា Superman Batman Wonder Woman the Flash និងAquaman ជាដើម ។
កម្មវិធីថ្លែងអំណរគុណអតិថិជននេះ នឹងប្រារព្ធឡើងនៅគ្រប់ស្ថានីយកាល់តិចទាំងអស់ទូទាំងប្រទេស ស្របទៅតាមកាលវិភាគ ដែលបានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់កាល់តិច ។ ក្នុងនោះដែររង្វាន់ពី Justice League ជាង ១០០០០ រង្វាន់ ត្រូវបានរៀបចំដើម្បីប្រគល់ជូនអតិថិជនកាល់តិចទាំងអស់ដែលអញ្ជើញមកចាក់ប្រេងឥន្ធនៈ ហើយឈ្នះហ្គេមដ៏ងាយៗនៅតាមស្ថានីយ ដែលកំពុងប្រារព្ធកម្មវិធី ។
ចាប់តាំងពីកម្មវិធីបានដំណើរការមក អតិថិជនជាច្រើនមានការរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលជួបជាមួយតំណាង Superheroes ដែលខ្លួនចូលចិត្ត ព្រមទាំងទទួលបានភាពសប្បាយរីករាយ បន្ទាប់ពីការលេងហ្គេមឈ្នះបានរង្វាន់ដូចជា៖ មួក កាបូប ដបទឹក និងកាតាបស្ពាយ ។ អតិថិជនម្នាក់បាន បង្ហាញអារម្មណ៍របស់ខ្លួនថា ៖ គាត់ប្រើប្រាស់ប្រេងឥន្ធនៈកាល់តិចសម្រាប់ម៉ូតូគាត់ អស់រយៈពេលជាង ១០ ឆ្នាំទៅហើយ ថ្ងៃនេះគាត់ពិតជាសប្បាយចិត្តណាស់ ដែលបានឈ្នះរង្វាន់ពី Justice League ។
Superheroes ជួយសង្គ្រោះពិភពលោក ចំណែកកាល់តិច ជាមួយ ថេកក្រន ជួយសង្គ្រោះម៉ាស៊ីនយានយន្តរបស់លោកអ្នកដោយផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាងចំពោះយានយន្តដូចជា ៖ ផ្ដល់ថាមពលអតិបរមាដល់ម៉ាស៊ីន សន្សំសំចៃប្រេង និងថវិកា បង្កើនទំនុកចិត្តការបើកបរ បំភាយឧស្ម័នពុលតិច និងធ្វើឱ្យការធ្វើដំណើរកាន់តែរលូន ។
ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនផលិតថាមពលឈានមុខគេមួយក្នុងពិភពលោក ។ ក្រុមហ៊ុនជឿជាក់ថា ថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និងស្អាតបំផុត គឺចាំបាច់សម្រាប់ការរីកចម្រើនលូតលាស់របស់មនុស្ស ។ សព្វថ្ងៃក្រុមហ៊ុន ឈេហ្វរ៉ុន ផលិតប្រេងឆៅ ឧស្ម័នធម្មជាតិ ប្រេងឥន្ធនៈ ប្រេងរំអិល គីមីឥន្ធនៈ សារធាតុបន្ថែម និងអភិវឌ្ឍបច្ចេកវិទ្យាអាជីវកម្ម និងឧស្សាហកម្មរបស់ខ្លួនឱ្យរីកចម្រើន ។
គោលបំណងរបស់ក្រុមហ៊ុនឈេហ្វរ៉ុន គឺធ្វើការផ្តោតលើការកាត់បន្ថយអាំងតង់ស៊ីតេ កាបូននៅក្នុងប្រតិបត្តិការ និងវិនិយោគជាមួយការរីកចម្រើននៃអាជីវកម្មកាបូនទាប នៅក្នុងឥន្ធនៈ កកើតឡើងវិញ អ៉ីដ្រូសែន ការទាញយកនិងបញ្ចេញចោលកាបូន និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ