ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ឈី​ហ្វ ប្រកាន់ខ្ជាប់​នូវ​ទំនុកចិត្ត វិជ្ជាជីវៈ និង​ក្រមសីលធម៌ ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កំណើន​នៅ​ឆ្នាំ​២០២៥

1 ខែ មុន

រាជធានីភ្នំពេញ៖ ធនាគារ ឈី​ហ្វ ឈាន​ចូល​ឆ្នាំ​២០២៥ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្តជា​ថ្មី​ចំពោះ​ទំនុកចិត្ត វិជ្ជាជីវៈ ក្រមសីលធម៌ និង​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​បន្ត​ភាព​ជោគជ័យ​របស់​ខ្លួន​។ បណ្ឌិត សឿង…

រាជធានីភ្នំពេញ៖ ធនាគារ ឈី​ហ្វ ឈាន​ចូល​ឆ្នាំ​២០២៥ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្តជា​ថ្មី​ចំពោះ​ទំនុកចិត្ត វិជ្ជាជីវៈ ក្រមសីលធម៌ និង​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​បន្ត​ភាព​ជោគជ័យ​របស់​ខ្លួន​។ បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ឈី​ហ្វ ជឿជាក់​ថា​គោលការណ៍​ទាំងនេះ ដែល​ជា​ចំណុច​ស្នូល​នៃប្រតិបត្តិ​ការ​របស់​ខ្លួន​នឹង​ជួយ​បន្ត​នាំ​ផ្លូវ​ដល់​ធនាគារ​ក្នុង​បរិយាកាស​ហិរញ្ញវត្ថុ​ដែល​មានការ​បម្រែបម្រួល​យ៉ាង​លឿន និង​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត ​។

បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ មាន​ជំនឿ​ចិត្ត​ថា គុណ​តម្លៃ​ស្នូល និង​វិធីសាស្ត្រ​អាជីវកម្ម​របស់​ធនាគារ នឹង​បន្ត​ពង្រឹង​ស្ថាប័ន​មួយ​នេះ​សម្រាប់​ច្រើន​ឆ្នាំទៅ​មុខ​ទៀត ​។ លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​ថា ៖«​ទំនុកចិត្ត វិជ្ជាជីវៈ និង​ក្រមសីលធម៌ គឺជា​សសរស្តម្ភ​ដែល​នាំ​យើង​ឱ្យ​ឆ្លងកាត់​គ្រប់​ដំណាក់កាល​នៃ​ការ​រីក​ចម្រើន ហើយនឹង​ក្លាយជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ភាព​ជោគជ័យ​របស់​យើង​នៅ​ឆ្នាំ​២០២៥ និង​ឆ្នាំ​បន្តបន្ទាប់​»​។ លោក​បណ្ឌិត​បន្ថែម​ថា ៖ «​យើង​មាន​ក្រុមការងារ​រឹង​មាំ វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​គំរូ​អាជីវកម្ម​ល្អ ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង សម្រាប់​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​» ​។

ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ចំពោះ​ការ​អនុវត្ត​ក្រមសីលធម៌​នេះ គឺ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ។ ដូចដែល​បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ បាន​លើក​ឡើង «​ធនាគារ ឈី​ហ្វ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដោយ​ផ្តោត​សំខាន់​លើ​ភាព​ស្មោះត្រង់ និង​យុទ្ធសាស្ត្រ​អាជីវកម្ម​រយៈពេល​វែង​ជាង​គិត​លើ​ផល​ចំណេញ​ក្នុង​រយៈពេល​ខ្លី​។ យើង​ផ្តោត​លើ​ការ​កសាង​ទំនាក់ទំនង​ដ៏​រឹង​មាំ សុចរិត​ភាព និង​ប្រកបដោយ​និរន្តរភាព​ជាមួយ​អតិថិជន ហើយ​វិធីសាស្ត្រ​ប្រកបដោយ​ក្រមសីលធម៌​ចំពោះ​អាជីវកម្ម​គឺ​ធានា​ថា យើង​នឹង​បន្ត​បម្រើ​អតិថិជន​ប្រកបដោយ​ប្រសិទ្ធភាព​»​ ។

កំណើន និង​ការ​ពង្រីក​វិសាលភាព​៖ មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ពេល​អនាគត
ធនាគារ ឈី​ហ្វ បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ខែធ្នូ ឆ្នាំ​២០១៣ ហើយ​មក​ដល់​ឆ្នាំ​២០២៥ នេះ​ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាមួយនឹង​ការ​កើនឡើង​នៃ​កម្លាំង​ការងារ និង​អតិថិជន ​។ ធនាគារ ឈី​ហ្វ ទទួល​បានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ឡើង​មក ជាមួយនឹង ដើមទុន​ចុះបញ្ជី​ដំបូង​ចំនួន ១០ លាន​ដុល្លារ ដោយ​វិវត្តន៍​ពី​ធនាគារ​ឯកទេស ទៅ​ជា​ធនាគារពាណិជ្ជ​ពេញលេញ​នៅ​ឆ្នាំ​២០១៨ ​។ វឌ្ឍនភាព​នេះ​ត្រូវ​បាន​មើលឃើញ​តាម​រយៈ​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ប្រាក់​បញ្ញើ​សរុប​ដែល​លើស​ពី ១៨៨ លាន​ដុល្លារ និង​ទ្រព្យសកម្ម​សរុប​លើស​ពី ២៧៨ លាន​ដុល្លារ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២៤ ។ ធនាគារ ឈី​ហ្វ សម្រេច​បាន​តាម​ផែនការ​ប្រតិបត្តិការ​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០២៤ និង​ឆ្នាំ​សារពើពន្ធ​ខាង​មុខ ដែល​ជំរុញ​ដោយ​ភាព​ជឿនលឿន​ផ្នែក​ឌី​ជី​ថ​ល បទ​ប្បញ្ញត្តិ​ល្អ និង គំនិត​ផ្តួចផ្តើម​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ ​។ បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ បាន​ចាត់​ទុក​ភាព​ជោគជ័យ​របស់​ធនាគារ​ទៅ​នឹង​ទស្សន​សាជីវកម្ម​របស់​ខ្លួន​គឺ “The Chief Way” ដែល​ផ្តល់​អាទិភាព​ដល់​ទំនុកចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក និង​ភាព​ជា​ដៃគូ​ជាមួយ​អតិថិជន​។ លោក​បណ្ឌិត​បាន​សង្កត់ធ្ងន់​ថា ៖«​យើង​ផ្ដោត​លើ​ការ​កសាង​ទំនាក់ទំនង​ល្អ​រយៈពេល​វែង ដោយ​ផ្អែក​លើ​ទំនុកចិត្ត​។ វិធីសាស្ត្រ​របស់​យើង​ត្រូវ​បាន​រួម​បញ្ចូល​នៅ​ក្នុង​វិជ្ជាជីវៈ និង​ភាព​ស្មោះត្រង់ ហើយ​ជឿជាក់​ថា នេះ​គឺជា​គន្លឹះ​នៃ​ភាព​រីក​ចម្រើន​រួម​គ្នា​ទាំង​ធនាគារ និង​អតិថិជន​» ​។

នៅ​ឆ្នាំ​២០២៥ នេះ ធនាគារ ឈី​ហ្វ នឹង​បន្ត​ការ​ពង្រីក​វិសាលភាព​របស់​ខ្លួន​ជាមួយនឹង​ការ​បើក​ដំណើរការ​អភិវឌ្ឍ​ថ្មី ដែល​ទីស្នាក់ការ​កណ្តាល​ថ្មី​គឺ​នៅ​ក្នុង Chief Tower មា​នទី​តាំងនៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស កែង​នឹង​ផ្លូវ ៣២២ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង ក្នុង​រាជធានី​ភ្នំពេញ​។ អគារ​ស្នាក់​ការ​កណ្តាល​ថ្មី​នេះ ត្រូវ​បាន​កំណត់​ថា ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​រីក​ចម្រើន​ជា​យុទ្ធសាស្ត្រ​របស់​ធនាគារ​។ ទីតាំង​នេះ​ស្ថិត​នៅ​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់ ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ ឈី​ហ្វ នៅ​ក្នុង​អគារ Chief Tower នឹង​ផ្តល់​នូវ​ភាព​ងាយស្រួល​កាន់តែ​ប្រសើរ សម្រាប់​ទាំង​អតិថិជន និង​ដៃគូ ខណៈ​ដែល​នឹង​បង្កើន​វត្តមាន​របស់​ធនាគារ​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ដ៏​លេចធ្លោ​មួយ​នៅ​ក្នុង​ទីក្រុង​។ បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍ​ថ្មី​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖« ទីស្នាក់ការ​កណ្តាល​ថ្មី​របស់​យើង​មិនមែន​គ្រាន់តែ​ជា​និមិត្តរូប​នៃ​ការ​រីក​ចម្រើន​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​នវានុវត្តន៍ ទំនុកចិត្ត និង​ឧត្តមភាព​សេវាកម្ម​» ​។

ការ​យកចិត្តទុកដាក់​បន្ត​របស់​ធនាគារ​លើ​តម្រូវការ​របស់​អតិថិជន គឺ​បង្ហាញ​ឱ្យ​ឃើញ​នៅ​ក្នុង​ផ្នែក​សេវាកម្ម​ដែល​បំពេញបន្ថែម​ដល់​វត្តមាន​របស់​ខ្លួន រួម​ទាំង​កម្មវិធី​ប្រាក់​កម្ចី​ខ្នាត​តូច​បែប​ឌី​ជី​ថ​ល​ដ៏​លេចធ្លោរ “Chief Easy” និង​ភាព​ជា​ដៃគូ​ជាមួយ​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​ដូច​ជា ប្រព័ន្ធ​ទូទាត់​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា CSS និង​KHQR ជាដើម​។ Chief Easy អនុញ្ញាត​ឱ្យ​អតិថិជន​ស្នើ​សុំ​ប្រាក់​កម្ចី​បាន​រហូត​ដល់ ៥០០០ ដុល្លារ ដោយ​មិន​ត្រូវការ​ទ្រព្យ​បញ្ចាំ​តាម​រយៈ​ទូរស័ព្ទ​ដៃ ហើយ​ទទួល​បានការ​ឆ្លើយ​តប​ក្នុង​រយៈពេល ២៤ ម៉ោង​នៅ​ថ្ងៃ​ធ្វើការ​។ គំនិត​ផ្តួចផ្តើម​នេះ​គាំទ្រ​ដល់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដោយ​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ឥណទាន​ផ្លូវការ​ទៅ​តាម​គោលបំណង​ផ្ទាល់ខ្លួន ​។

កម្មវិធី Chief Mobile 3.0 ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្កើន​បទ​ពិសោធន៍​របស់​អ្នក​ប្រើប្រាស់ ដោយ​ផ្តល់​នូវ​ការ​ប្រើប្រាស់​កាន់តែ​ងាយស្រួល​សម្រាប់​តម្រូវការ​សេវាកម្ម​ធនាគារ​ឌី​ជី​ថ​ល ​។ ធនាគារ ឈី​ហ្វ គ្រោង​បន្ត​ពង្រីក​បណ្តាញ​សាខា​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​រាជធានី​ភ្នំពេញ និង​ទីរួមខេត្ត​សំខាន់​ៗ​។ យុទ្ធសាស្ត្រ​នេះ រួម​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថ​ល ដែល​ជួយ​ដល់​ធនាគារ ក្នុង​ការ​បំពេញតម្រូវការ​អតិថិជន​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត និង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​។

រក្សា​ភាព​ស្មោះត្រង់​ជា​តម្លៃ​ស្នូល ចំពោះ​បញ្ហា​ប្រឈម
ភាព​ធន់ និង​កំណើន​ជា​លំដាប់​របស់​ធនាគារ ឈី​ហ្វ ក៏​កើតឡើង​ដោយសារ​តែ​គោលនយោបាយ​គ្រប់គ្រង​ហានិភ័យ​ដ៏​រឹង​មាំ​របស់​ខ្លួន​ផង​ដែរ​។ បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ បាន​សង្កត់ធ្ងន់​ថា ធនាគារ​តែងតែ​ផ្តល់​អាទិភាព​ដល់​ការ​គ្រប់គ្រង​ហានិភ័យ និង​សុចរិត​ភាព​ដោយ​ធានា​ថា រាល់​ការ​សម្រេចចិត្ត​គឺ​ស្រប​តាម​ចក្ខុវិស័យ រយៈពេល​វែង​របស់​ខ្លួន និង​ជាមួយ​បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ​ដែល​មាន​ទំនុកចិត្ត​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​តំបន់​អាស៊ាន ​។ លោក​មាន​ប្រសាសន៍​ថា ៖ «​យើង​ផ្តោត​លើ​ការ​គ្រប់គ្រង​ហានិភ័យ​ដោយ​ប្រុង​ប្រយ័ត្ន និង​ជា​មធ្យោបាយ​ដែល​គាំទ្រ​ដល់​កំណើន​ប្រកបដោយ​និរន្តរភាព សម្រាប់​អតិថិជន និង​អាជីវកម្ម​។ វិធីសាស្ត្រ​នេះ​បាន​ជួយ​ឱ្យ​យើង​រក្សា​ស្ថិរភាព​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដែល​កំពុង​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នេះ​»​ ។

ខណៈ​ពេល​ដែល​ធនាគារ ឈី​ហ្វ ឈាន​ចូល​ដល់​ឆ្នាំ​២០២៥ ការ​បន្ត​ផ្តោត​លើ​ការ​ទំនុកចិត្ត វិជ្ជាជីវៈ ក្រមសីលធម៌ ទំនាក់ទំនង​ប្រកបដោយ​សុចរិត​ភាព និង​នវានុវត្តន៍ ធ្វើ​ឱ្យ​យើង​ឈរ​លើ​ទីតាំង​ដ៏​ល្អ​មួយ​សម្រាប់​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត​។ ដោយ​មានការ​គាំទ្រ​ឥត​ងាករេ​របស់​អតិថិជន បុគ្គលិក​ប្រកបដោយ​សមត្ថភាព និង​ការ​គាំទ្រ​ផ្នែក​ច្បាប់​យ៉ាង​រឹង​មាំ​ពី​ធនាគារជាតិ​នៃ​កម្ពុជា បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ មាន​ទំនុកចិត្ត​ថា ធនាគារ​នឹង​មិន​ត្រឹមតែ​សម្រេច​បាន​តាម​គោលដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​លើស​ពី​គោលដៅ​របស់​ខ្លួន​ក្នុង​ឆ្នាំ​ខាង​មុខ​។ លោក​ថ្លែង​ថា៖ «​យើង​ឈាន​ចូល​ដល់​ឆ្នាំ​២០២៥ ជាមួយនឹង​ចក្ខុវិស័យ​ច្បាស់លាស់​៖ ដើម្បី​បន្ត​ធ្វើ​ជា​ដៃគូ​ហិរញ្ញវត្ថុ​ដែល​ទំនុកចិត្ត​សម្រាប់​អតិថិជន រក្សា​ស្តង់ដារ​ក្រមសីលធម៌​ខ្ពស់​បំផុត និង​រួមចំណែក​ដល់​កំណើន​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​» ​។

ជាមួយនឹង​ការ​បើក​ដំណើរការ​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង Chief Tower នា​ពេល​ខាង​មុខ​នេះ និង​ការ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​អនុវត្ត​ធុរកិច្ច​ប្រកបដោយ​ក្រមសីលធម៌​ធនាគារ ឈី​ហ្វ បាន​កំណត់​សម្រាប់​ភាព​ជោគជ័យ​ជា បន្ត​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដែល​មានការ​ប្រកួតប្រជែង និង​ផ្លាស់​ប្តូរ​ជា​និច្ច​។ ធនាគារ​នៅ​តែ​ផ្តោត​លើ​ការ​កសាង​ទំនាក់ទំនង​រយៈពេល​វែង​ដោយ​សុចរិត​ភាព និង​ការ​ជំរុញ​ទំនុកចិត្ត ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​កំណើន​ប្រកបដោយ​និរន្តរភាព និង​វិបុលភាព​នៅ​កម្ពុជា ​។

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៥ នេះ បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ធនាគារជាតិ​នៃ​កម្ពុជា (NBC) អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ក៏​ដូច​ជា​ដៃគូ​អាជីវកម្ម​របស់​ធនាគារ និង​អតិថិជន​ទាំងអស់​ ៕ អត្ថបទសហការ